ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ីត្រូវបានពង្រឹង និងពង្រីកថែមទៀត
(VOVWORLD) - ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១។ នេះគឺជាដំណើរទស្សនកិច្ចដ៏សំខាន់ ដោយគូសសញ្ញាខួបលើកទី ៧១ ឆ្នាំ នៃការបង្កើតទំនាក់ទំនងរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី លើកទី ២០ ឆ្នាំ ដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងខួបលើកទី ១០ ឆ្នាំ ដែលប្រទេសទាំងពីរបានប្រកាសសេចក្ដីថ្លែងការណ៍រួមស្ដីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថែមទៀត។










