ព្រឹត្តិការណ៍

15/11/2021

សម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥៖ បង្កើតបន្ថែមកម្លាំងចលករសម្រាប់ការស្ដារនិងអភិវឌ្ឍ

(VOVWORLD) - សម័យប្រជុំលើកទី២ រដ្ឋសភាវៀតណាមនីតិកាលទី១៥ បានបិទបញ្ចប់ នៅរដ្ឋធានីហាណូយ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រោយរយៈពេល១៦ថ្ងៃធ្វើ ការ។ ទោះជារយៈពេលធ្វើការមិនវែងដូចនឹងសម័យប្រជុំនៅចុងឆ្នាំរបស់រដ្ឋ សភានីតិកាលមុនៗក៏ដោយ ប៉ុន្តែនៅសម័យប្រជុំលើកនេះ រដ្ឋសភាបានអនុម័ត លើសេចក្ដីសម្រេចចិត្តសំខាន់ជាច្រើន ដែលបង្កើតបន្ថែមកម្លាំងចលករសម្រាប់ ការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញ។

សម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥៖ បង្កើតបន្ថែមកម្លាំងចលករសម្រាប់ការស្ដារនិងអភិវឌ្ឍ
12/11/2021

វៀតណាមរួមដំណើរជាមួយបណ្ដាខឿនសេដ្ឋកិច្ច APEC ជំនះពុះពារលើបញ្ហាប្រឈម

(VOVWORLD) - APEC CEO Summit (កិច្ចប្រជុំកំពូលនាយកប្រតិបត្តិនៃវេទិកាសហប្រតិបត្តិការ សេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក) ដែលជាសកម្មភាពដ៏សំខាន់មួយនៃកិច្ចប្រជុំកំពូល APEC បានប្រព្រឹត្តទៅក្នុងអំឡុងថ្ងៃទី១១និងទី១២ ខែវិច្ឆិកា។ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ដែលជាភ្ញៀវកិត្តិយសនៃកិច្ចប្រជុំឆ្នាំនេះ បាននាំមកនូវ សំណើរជាក់លាក់មួយចំនួន តាមនោះបន្តបញ្ជាក់នូវការប្ដេជ្ញាចិត្តរបស់វៀតណាមក្នុង ការរួមដំណើរជាមួយបណ្ដាខឿនសេដ្ឋកិច្ច APEC និងប្រជាជនជំនះពុះពារលើជម្ងឺ រាតត្បាត ស្ដារសេដ្ឋកិច្ចឡើងវិញ ដើម្បីតំបន់អាស៊ីមួយប្រកបដោយសន្តិភាព ចីរភាព និងវិបុលភាពសម្រាប់ប្រជាជនទាំងអស់។

វៀតណាមរួមដំណើរជាមួយបណ្ដាខឿនសេដ្ឋកិច្ច APEC ជំនះពុះពារលើបញ្ហាប្រឈម
11/11/2021

ខែកំពូលដើម្បីជនក្រីក្រ៖ វៀតណាមមិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ

(VOVWORLD) - ខែកំពូល “ដើម្បីជនក្រីក្រ” ឆ្នាំ ២០២១ កំពុងប្រព្រឹត្តទៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ ដែលកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រួសារក្រីក្រ គ្រួសារជួបការលំបាក ដែលបណ្តាលឲ្យពលករជាច្រើនបាត់បង់ការងារ និងគ្មានប្រាក់ចំណូលសម្រាប់ធានាជីវភាពប្រចាំថ្ងៃ។ តាមនោះ សកម្មភាពនិងគោលនយោបាយកាត់បន្ថយភាពក្រីក្រក៏ត្រូវបានផ្លាស់ប្តូរស្របតាមតថភាពជាក់ស្តែង ដែលកាន់តែមានភាពសម្បូរបែប ដោយមិនត្រឹមតែការផ្តល់ជំនួយសង្គ្រោះបន្ទាន់ប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅរកការជួយឧបត្ថម្ភដល់ជីវភាពរស់នៅ ការងារ និងប្រាក់កម្ចីអនុគ្រោះដល់ជនក្រីក្រដើម្បីអ្នកទាំងនេះរួចផុតចេញពីភាពក្រីក្រប្រកបដោយចីរភាព។

ខែកំពូលដើម្បីជនក្រីក្រ៖ វៀតណាមមិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ
10/11/2021

សម័យសួរដេញដោល និងឆ្លើយសំណួរដេញដោល ដើម្បី​បង្កើត​ការស្រុះចិត្តគំនិត​គ្នា​​ក្នុងការដឹកនាំប្រទេសជាតិ

(VOVWORLD) - សម័យសួរដេញដោលលើកដំបូងរបស់អាណត្តិរដ្ឋសភាវៀតណាមនីតិកាលទី ១៥ បានបើកជាផ្លូវការ នាព្រឹកថ្ងៃទី ១០ វិច្ឆិកា។ វិស័យចំនួន ៤ ដែលត្រូវបានសមាជិករដ្ឋសភាជ្រើសរើសយកមកធ្វើការសួរដេញដោលដល់សមាជិករដ្ឋាភិបាលក្នុងរយៈពេល ២ ថ្ងៃកន្លះនៃសម័យប្រជុំគឺមាន៖ សុខាភិបាល ; ការងារ - យុទ្ធជនពិការ និងសង្គមកិច្ច; ផែនការ និងវិនិយោគ; អប់រំ និងបណ្តុះបណ្តាល។ សម័យសួរដេញដោលត្រូវបានត្រៀមរៀបចំយ៉ាងល្អិតល្អន់ ដោយសង្ឃឹមថា បង្កើតកម្លាំងចលករជាវិជ្ជមានសម្រាប់អាណត្តិទាំងមូលផងដែរ។

សម័យសួរដេញដោល និងឆ្លើយសំណួរដេញដោល ដើម្បី​បង្កើត​ការស្រុះចិត្តគំនិត​គ្នា​​ក្នុងការដឹកនាំប្រទេសជាតិ
09/11/2021

APEC បង្កើតមូលដ្ឋានគ្រឹះថ្មីសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

(VOVWORLD) - សប្តាហ៍កំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី២៨ (APEC ២៨) តាមទម្រង់អនឡាញ ដែលដឹកនាំដោយប្រទេសនូវែលហ្សេឡង់ បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ៥ ខែវិច្ឆិកា តាមរយៈកិច្ចប្រជុំបូកសរុបរាល់កិច្ចប្រជុំជាន់ខ្ពស់ថ្នាក់មន្ត្រី APEC។ ជាមួយនឹងរបៀបវារៈដ៏សំខាន់មួយដែលបានប្រកាស កិច្ចប្រជុំកំពូល APEC ២៨ ត្រូវបានជឿជាក់ថា នឹងបង្កើតមូលដ្ឋានគ្រឹះសហប្រតិបត្តិការថ្មីដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលជាតំបន់ប្រមូលផ្តុំនូវសេដ្ឋកិច្ចឈានមុខគេជាច្រើនរបស់ពិភពលោក និងរួមចំណែកដល់ ៦០% នៃផលិតផលក្នុងស្រុកសរុបនិងជិត ៥០% នៃពាណិជ្ជកម្មសកលលោក។

APEC បង្កើតមូលដ្ឋានគ្រឹះថ្មីសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
08/11/2021

ដំណើរទស្សនកិច្ចការងារដែលបើកចេញយថាទស្សន៍សហប្រតិបត្តិការថ្មី

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាល Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាម ទើបបានបញ្ចប់យ៉ាងល្អប្រសើរនូវដំណើរចូលរួមកិច្ចប្រជុំលើកទី២៦បណ្ដា ភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិអំពីការប្រែប្រួលអាកាសធាតុ (COP២៦) នៅអង់គ្លេស; ដំណើរទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស និងដំណើរ ទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋបារាំង ចាប់ពីថ្ងៃទី៣១ តុលា ដល់ថ្ងៃទី៥ វិច្ឆិកា។ ដំណើរទស្សនកិច្ចទទួលបានលទ្ធផលវិជ្ជមានជាច្រើន ហើយបើកចេញវិស័យសហ ប្រតិបត្តិការពោរពេញទៅដោយយថាទស្សន៍នាពេលខាងមុខ។

ដំណើរទស្សនកិច្ចការងារដែលបើកចេញយថាទស្សន៍សហប្រតិបត្តិការថ្មី
05/11/2021

ពង្រីកប្រសិទ្ធភាពដោយកិច្ចព្រមព្រៀង EVFTA នាំមក

(VOVWORLD) - ក្រោយរយៈពេលជាងមួយឆ្នាំដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) បានចូលជាធរមាន និងចាប់ផ្តើមដំណើរការ EVFTA បានបង្ហាញពីប្រសិទ្ធ ភាពច្បាស់លាស់ ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចរវាងភាគីទាំងពីរ ជាពិសេសកំណើនពាណិជ្ជកម្មនៃការនាំចូល-នាំចេញទ្វេភាគី។ បន្ទាប់ពីជោគ ជ័យជាជំហានដំបូង ភាគីទាំងពីរកំពុងឈានចូលដល់ដំណាក់កាល ពោរពពេញទៅដោយការលំបាក ក្រោមសម្ពាធដែលមិនធ្លាប់មានពីមុនមកនៃជំងឺរាតត្បាតនៅវៀតណាមក៏ដូចជានៅលើពិភពលោក។ ប្រការនេះតម្រូវឱ្យមានការផ្លាស់ប្តូរថ្មីសមស្រប ដើម្បីបន្តបង្កើត ជាអតិបរមានូវឱកាសដែល EVFTA នាំមកជូន។

ពង្រីកប្រសិទ្ធភាពដោយកិច្ចព្រមព្រៀង EVFTA នាំមក
04/11/2021

វៀតណាមផ្តល់អាទិភាពលើការជំរុញសិទ្ធិមនុស្សក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ

(VOVWORLD) - ក្នុងសុន្ទរកថាដែលអញ្ជើញថ្លែងនៅសន្និសីទលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ដែលកំពុងប្រព្រឹត្តទៅនៅចក្រភពអង់គ្លេស លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអះអាងថា វៀតណាមបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុផងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចផង។ ប្រការនេះគឺដើម្បីធានាបាននូវជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់ប្រជាជននៃប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុនិងដើម្បីចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវជាមួយសហគមន៍អន្តរជាតិក្នុងគោលដៅអភិវឌ្ឍន៍ដើម្បីសិទ្ធិមនុស្ស។

វៀតណាមផ្តល់អាទិភាពលើការជំរុញសិទ្ធិមនុស្សក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ
03/11/2021

លទ្ធផលដ៏សំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគី និងពហុភាគី

(VOVWORLD) - នាថ្ងៃទី ៣ ខែវិច្ឆិកា អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានបញ្ចប់ដំណើរទស្សនកិច្ចនៅប៊ុលហ្គារី និងអញ្ជើញចូលរួមសន្និសីទកំពូលនារីសកលលោក នៅប្រទេសក្រិក ក៏ដូចជាសកម្មភាពទ្វេភាគីមួយចំនួនទៀតនៅព័រទុយហ្គាល់ផងដែរ។ ដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់អនុប្រធានរដ្ឋចាប់ពីថ្ងៃទី ២៥ តុលា ដល់ថ្ងៃទី ២ វិច្ឆិកា គឺមានអត្ថន័យដ៏សំខាន់ទាំងពហុភាគី និងទ្វេភាគីផងដែរ។

លទ្ធផលដ៏សំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគី និងពហុភាគី
02/11/2021

កិច្ចប្រជុំ COP26៖ បញ្ហាប្រឈមនិងក្តីសង្ឃឹម

(VOVWORLD) - បន្ទាប់ពីមានការត្រៀមរៀបចំយ៉ាងប្រុងប្រយ័ត្ន កិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២១ (COP26) ដោយមានការចូលរួមពីប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលជាង ១២០ រូបត្រូវបានរំពឹងថា នឹងអាចសម្រេចបាននូវវឌ្ឍនភាពដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុពិភពលោក។ ថ្វីត្បិតដូច្នេះក៏ដោយ បញ្ហាប្រឈមដែលត្រូវបានដាក់ចេញសម្រាប់មេដឹកនាំដែលចូលរួមក្នុងកិច្ចប្រជុំនេះ គឺមានទំហំធំធេងផងដែរ នៅពេលដែល ពិភពលោកមិនសូវមានជម្រើស ចំពោះមុខស្ថានភាពបម្រែបម្រួលអាកាសធាតុដ៏គួរឱ្យព្រួយបារម្ភនាពេលបច្ចុប្បន្ន។

កិច្ចប្រជុំ COP26៖ បញ្ហាប្រឈមនិងក្តីសង្ឃឹម