ការអនុវត្តល្អសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមគឺរួមចំណែកបំពេញសេចក្ដីសម្រេច ចិត្តមហាសន្និបាតលើកទី១៣របស់បក្ស
(VOVWORLD) - នៅសម័យបិទសន្និបាតលើកទី៣គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញថ្លែងសុន្ទរកថាបូកសរុបលទ្ធផលសំខាន់ៗនៅសន្និបាតមជ្ឈឹមលើកនេះ ហើយរំលេចបញ្ហាមួយចំនួនបន្ថែមទៀតពាក់ព័ន្ធដល់ការរៀបចំអនុវត្តសេចក្ដីសម្រេចចិត្តនៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣ផងដែរ។ វិទ្យុសម្លេងវៀតណាមសូម ដកស្រង់ខ្លឹមសារស្នូលៗនៃសុន្ទរកថាដ៏សំខាន់នេះដើម្បីណែនាំដល់លោកអ្នកនាងនិងប្រិយមិត្ត។










