វៀតណាមរួមវិភាគទានយ៉ាងសកម្ម ដោយមានការទទួលខុសត្រូវទៅក្នុងកិច្ចសហប្រតិបត្តិការអន្តរសភាពហុភាគី
(VOVWORLD) - នាថ្ងៃទី២៣ ខែសីហា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាម អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាប្រទេសសមាជិកអាស៊ានលើកទី៤២ (AIPA ៤២) តាមប្រព័ន្ធវីដេអូ។ ចូលរួម AIPA ៤២ រដ្ឋសភាវៀតណាមបន្តបង្ហាញនូវទស្សនៈអំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងសភាសមាជិក AIPA ជាមួយប្រទេសអាស៊ាននានាលើគ្រប់វិស័យ ជាពិសេសក្នុងការងារបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩ និងកិច្ចសហប្រតិបត្តិការ ចែករំលែកវ៉ាក់សាំងផងដែរ។










