រក្សាស្ថិរភាពនៃក្បាលម៉ាស៊ីន បង្កើតបុព្វបទសម្រាប់ការអភិវឌ្ឍ
(VOVWORLD) - នៅឯកិច្ចប្រជុំនាព្រឹកថ្ងៃទី២៣ ខែកក្កដា រដ្ឋសភានីតិកាលទី១៥ បានអនុម័តលើ សេចក្ដីសម្រេចចិត្តស្ដីពីការរក្សាដដែលនូវរចនាសម្ព័ន្ធរបស់រដ្ឋាភិបាលដូចអាណត្តិ រដ្ឋសភានីតិកាលទី១៤ រួមមានក្រសួងចំនួន១៨ ស្ថាប័នស្មើក្រសួងចំនួន៤។ នេះត្រូវ បានចាត់ទុកថា ជាការចាំបាច់ ធានាស្ថិរភាពនៃក្បាលម៉ាស៊ីន ដើម្បីសមូហភាពរដ្ឋា ភិបាលផ្ដោតសំខាន់ទៅលើការអនុវត្ត “គោលដៅដើរទន្ទឹមគ្នាទាំង២” ដោយប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាតផង ព្រមទាំងដោះស្រាយការលំបាក ស្ដារផលិតកម្ម អាជីវកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។










