ព្រឹត្តិការណ៍

09/07/2021

ការអនុវត្តល្អសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមគឺរួមចំណែកបំពេញសេចក្ដីសម្រេច ចិត្តមហាសន្និបាតលើកទី១៣របស់បក្ស

(VOVWORLD) - នៅសម័យបិទសន្និបាតលើកទី៣គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញថ្លែងសុន្ទរកថាបូកសរុបលទ្ធផលសំខាន់ៗនៅសន្និបាតមជ្ឈឹមលើកនេះ ហើយរំលេចបញ្ហាមួយចំនួនបន្ថែមទៀតពាក់ព័ន្ធដល់ការរៀបចំអនុវត្តសេចក្ដីសម្រេចចិត្តនៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣ផងដែរ។ វិទ្យុសម្លេងវៀតណាមសូម ដកស្រង់ខ្លឹមសារស្នូលៗនៃសុន្ទរកថាដ៏សំខាន់នេះដើម្បីណែនាំដល់លោកអ្នកនាងនិងប្រិយមិត្ត។

ការអនុវត្តល្អសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមគឺរួមចំណែកបំពេញសេចក្ដីសម្រេច ចិត្តមហាសន្និបាតលើកទី១៣របស់បក្ស
08/07/2021

ច្បាប់ស្តីពីការស្នាក់នៅឆ្នាំ ២០២០ ធានានូវសេរីភាពក្នុងការស្នាក់នៅរបស់ប្រជាពលរដ្ឋ

(VOVWORLD) - សេរីភាពក្នុងការស្នាក់នៅគឺជាសិទ្ធិមូលដ្ឋានមួយរបស់ពលរដ្ឋដែលត្រូវបានទទួលស្គាល់ នៅក្នុងរដ្ឋធម្មនុញ្ញនៃរដ្ឋវៀត ណាម និងត្រូវបានបានចែងក្នុងបណ្តាឯកសារគតិយុត្តិស្តីពីការស្នាក់នៅ ដោយមានបទប្បញ្ញត្តិជាក់ស្តែង អំពីល័ក្ខខ័ណ្ឌនិងបែបបទសម្រាប់ការចុះបញ្ជីស្នាក់នៅ។ ច្បាប់ស្តីពីការស្នាក់នៅ (ធ្វើវិសោធនកម្ម) ត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០២០ និងទើបចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២១ នោះ ពិតជាបានបង្កើតការផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងការបង្កើតលក្ខណៈងាយស្រួលក្នុងការបំពេញបែបបទរដ្ឋបាលសម្រាប់ប្រជាជន ជាពិសេស គឺសមស្របទៅនឹងដំណើរការផ្លាស់ប្តូរឌីជីថល ធ្វើកំណែទម្រង់បែបបទរដ្ឋបាល ធានាឱ្យកាន់តែប្រសើរឡើងនូវសិទ្ធិសេរីភាពក្នុងការស្នាក់នៅ ដែលជាសិទ្ធិមូលដ្ឋានមួយរបស់ពលរដ្ឋ។

ច្បាប់ស្តីពីការស្នាក់នៅឆ្នាំ ២០២០ ធានានូវសេរីភាពក្នុងការស្នាក់នៅរបស់ប្រជាពលរដ្ឋ
07/07/2021

យកសុភមង្គលរបស់ប្រជាជនធ្វើជាគោលដៅសម្រាប់កិច្ចខិតខំប្រឹងប្រែងនិងពឹងផ្អែកលើកម្លាំងពលំរបស់ប្រជាជន

(VOVWORLD) - តបតាមការអញ្ជើញរបស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម ចូលរួមកិច្ចប្រជុំកំពូលរវាងបក្សកុម្មុយនិស្តចិននិងគណបក្សនយោ បាយជុំវិញពិភពលោកនាយប់ថ្ងៃទី ៦ ខែកក្កដា។ នៅក្នុងកិច្ចប្រជុំដែលមានប្រធានបទ “ធ្វើការដើម្បីសុខុមាលភាពរបស់ប្រជាជន ការទទួលខុសត្រូវរបស់គណបក្សនយោបាយ” អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញថ្លែងសុន្ទរកថាដ៏សំខាន់នៅចំពោះមុខតំណាងមកពីគណបក្សនយោបាយនិងអង្គការនយោបាយ ជាង ៥០០ នៃប្រទេសចំនួន ១៦០ ប្រទេសជុំវិញ ពិភពលោក។

យកសុភមង្គលរបស់ប្រជាជនធ្វើជាគោលដៅសម្រាប់កិច្ចខិតខំប្រឹងប្រែងនិងពឹងផ្អែកលើកម្លាំងពលំរបស់ប្រជាជន
06/07/2021

ជ្រួតជ្រាបឲ្យបានត្រឹមត្រូវ រៀបចំអនុវត្តន៍ឲ្យបានល្អ បណ្ដាគោលជំហរ គោល នយោបាយធំៗនៃមហាសន្និបាតបក្សលើកទី១៣អំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

(VOVWORLD) - សន្និបាតលើកទី៣គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣ កំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ សំដៅពិភាក្សានិងសម្រេចលើបញ្ហាសំខាន់ មួយចំនួនរបស់ប្រទេសជាតិ ក្នុងនោះមានផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ ដំណាក់ កាល២០២១-២០២៥។ ក្នុងសុន្ទរកថាបើកសន្និបាតនៅថ្ងៃទី៥ កក្កដា ឆ្នាំ២០២១ អគ្គ លេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានផ្ដោតមតិយោបល់ដ៏ សំខាន់ស្ដីពីខ្លឹមសារនេះ។ វិទ្យុសម្លេងវៀតណាមសូមដកស្រង់សុន្ទរកថារបស់លោក អគ្គលេខាបក្សដើម្បីណែនាំដល់លោកអ្នកនាងនិងប្រិយមិត្តទាំងអស់។

ជ្រួតជ្រាបឲ្យបានត្រឹមត្រូវ រៀបចំអនុវត្តន៍ឲ្យបានល្អ បណ្ដាគោលជំហរ គោល នយោបាយធំៗនៃមហាសន្និបាតបក្សលើកទី១៣អំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
05/07/2021

ស្ថាបនានិតិរដ្ឋដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង

(VOVWORLD) - កាលពីចុងសប្តាហ៍កន្លងទៅ លោកប្រធានរដ្ឋវៀត ណាម Nguyen Xuan Phuc បានអញ្ជើញដឹកនាំជំនួបធ្វើការចំនួន ២ ស្ដីពីគម្រោង “យុទ្ធសាស្ត្រស្ថាបនា និងសុក្រិតនិតិរដ្ឋសង្គមនិយម វៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដៅដល់ឆ្នាំ ២០៤៥” ។

ស្ថាបនានិតិរដ្ឋដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង
02/07/2021

គំនិតផ្ដួចផ្ដើមកសាងពិភពលោកឡើងវិញឲ្យល្អប្រសើរជាង៖ ប្រែសេចក្តីប្រកាសក្លាយទៅជាសកម្មភាពជាក់ស្តែង

(VOVWORLD) - មេដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង៧ (G7) នាពេលថ្មីៗនេះបានដាក់ចេញផែនការកសាងពិភព លោកឡើងវិញឲ្យល្អប្រសើរជាង (B3W) ក្នុងបំណងជួយឲ្យប្រទេសមានប្រាក់ចំណូលទាបនិងមធ្យម កសាងហេដ្ឋារចនាសម្ព័ន្ធ ហើយផ្គត់ផ្គង់ទំនាក់ទំនងភាពជាដៃគូប្រកបដោយ “តម្លៃ បទដ្ឋានខ្ពស់និងតម្លាភាព”។ ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងនេះកំពុងជួបប្រទះនឹងបញ្ហាប្រ ឈមជាច្រើន ដូច្នេះ តើផែនការកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនឹងត្រូវបានអនុវត្តន៍នៅកម្រិតណានៅតែជាសំណួរមួយ។

គំនិតផ្ដួចផ្ដើមកសាងពិភពលោកឡើងវិញឲ្យល្អប្រសើរជាង៖ ប្រែសេចក្តីប្រកាសក្លាយទៅជាសកម្មភាពជាក់ស្តែង
01/07/2021

កសាងទម្លាប់ប្រព្រឹត្តវិជ្ជមានលើបណ្តាញសង្គមដោយលើកកម្ពស់សិទ្ធិមនុស្សនៅវៀតណាម

(VOVWORLD) - ទន្ទឹមនឹងព័ត៌មានវិជ្ជមាន នៅលើបណ្តាញសង្គមក៏លេចឡើងនូវព័ត៌មានមិនពិត គ្រោះថ្នាក់និងមិនសមស្របនឹងបទដ្ឋានក្រមសីលធម៌ វប្បធម៌ និងទំនៀមទម្លាប់ ប្រពៃណីផងដែរ។ នាពេលថ្មីៗនេះ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានចេញ ក្រមសីលធម៌សម្រាប់ការប្រតិបត្តិលើបណ្តាញសង្គម ក្នុងគោលបំណងបង្កើតបទ ដ្ឋានសីលធម៌អំពីការប្រតិបត្តិនៅលើបណ្តាញសង្គម ដោយអប់រំការយល់ដឹងនិង បង្កើតទម្លាប់វិជ្ជមានក្នុងការប្រតិបត្តិរបស់អ្នកប្រើប្រាស់បណ្តាញសង្គម រួមចំណែក កសាងបណ្តាញសង្គមប្រកបដោយសុវត្ថភាព ប្រជាធិបតេយ្យ និងតម្លាភាព រួម ចំណែកដល់ការលើកកំពស់សិទ្ធិមនុស្សនៅវៀតណាម។

កសាងទម្លាប់ប្រព្រឹត្តវិជ្ជមានលើបណ្តាញសង្គមដោយលើកកម្ពស់សិទ្ធិមនុស្សនៅវៀតណាម
30/06/2021

កំណើនសេដ្ឋកិច្ចនៃឆមាសទី១ - មូលដ្ឋានគ្រឹះដ៏ល្អសម្រាប់កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ

(VOVWORLD) - អគ្គនាយកដ្ឋានស្ថិតិ ចំណុះក្រសួងផែនការនិងវិនិ យោគវៀតណាមទើបបាន ប្រកាសសូចនាករកំណើនសេដ្ឋកិច្ចរយៈពេល ៦ខែដើមឆ្នាំរបស់វៀតណាម។ តាមនោះ ទោះបីជាជម្ងឺរាតត្បាតនៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែកំណើនសេដ្ឋកិច្ចវៀត ណាមក្នុងឆមាសទី១ឆ្នាំ២០២១នៅតែសម្រេចបាន ៥,៦៤% ខណៈដែលអតិផរណា នៅត្រឹម ១,៤៧% តែប៉ុណ្ណោះ។ នេះជាលទ្ធផលគួរឲ្យកត់សម្គាល់ ជាមូលដ្ឋានគ្រឹះដ៏ ល្អដើម្បីវៀតណាមឆ្ពោះទៅរកគោលដៅកំណើនសេដ្ឋកិច្ចចំនួន៦,៥% ពេញឆ្នាំ២០២១ ដូចដែលរដ្ឋសភាបានដាក់ចេញ។ ដើម្បីសម្រេចបានគោលដៅកំណើនពេញមួយឆ្នាំ នេះ វៀតណាមកំពុងផ្ដោតសំខាន់ទៅលើដំណោះស្រាយជាក់ស្ដែងមួយចំនួន។

កំណើនសេដ្ឋកិច្ចនៃឆមាសទី១ - មូលដ្ឋានគ្រឹះដ៏ល្អសម្រាប់កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ
29/06/2021

ក្តីសង្ឃឹមសម្រាប់ការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញនៅពេលដែលអ៊ីរ៉ង់មានប្រធានាធិបតីថ្មី

(VOVWORLD) - ការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់ត្រូវបានធ្វើឡើង នាថ្ងៃទី ១៨ មិថុនា ក្នុងបរិបទដំណើរការកិច្ចចរចាដើម្បីស្តារឡើងវិញ JCPOA រវាងអ៊ីរ៉ង់និង P5+1 (រួមមានអាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិននិងអាល្លឺម៉ង់) ដោយឆ្លងកាត់ការចរចារជាច្រើនជុំនៅទីក្រុង វីយែន (អូទ្រីស) ជាមួយនឹងវឌ្ឍនភាពជាក់ស្តែង ប៉ុន្តែនៅតែមិនបានសម្រេចគោលដៅដែលបានដាក់ចេញ។ ដូច្នេះសំណួរត្រូវចោតឡើងថា តើលោក Ebrahim Raisi ដែលជាមេដឹកនាំប្រកាន់ជំហររឹងប៉ឹង ដែលជាប់ឆ្នោតក្លាយជាប្រធានាធិបតីអ៊ីរ៉ង់នោះ នឹងជះឥទ្ធិពលយ៉ាងណាដល់ដំណើរការចរចាដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់សាធារណៈជន។

ក្តីសង្ឃឹមសម្រាប់ការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញនៅពេលដែលអ៊ីរ៉ង់មានប្រធានាធិបតីថ្មី
28/06/2021

អះអាងពីស្មារតីសាមគ្គីភាពដ៏ស្និទ្ធិស្នាលនិងការជឿទុកចិត្តរវាងវៀតណាម និងឡាវ

(VOVWORLD) - អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវ អញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀត ណាមក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០២១។ ដំណើរទស្សនកិច្ចបានអះអាងពីស្មារតីសាមគ្គីភាពដ៏ជិតស្និទ្ធនិងការជឿទុកចិត្តគ្នា មុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋ និងប្រជាជនឡាវ ចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមផងដែរ។

អះអាងពីស្មារតីសាមគ្គីភាពដ៏ស្និទ្ធិស្នាលនិងការជឿទុកចិត្តរវាងវៀតណាម និងឡាវ