សេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយការផ្លាស់ប្តូរថ្មីនិងភាពច្នៃប្រឌិត
(VOVWORLD) - សេចក្តីព្រាងរបាយការណ៍នយោបាយដាក់ជូនមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣ បានសង្កត់ធ្ងន់លើការផ្លាស់ប្តូរជាមូលដ្ឋាននៃសេដ្ឋកិច្ចវៀតណាមទៅជាគំរូកំណើនដោយផ្អែកលើការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពរាល់ប្រភពធនធាន វិទ្យាសាស្ត្របច្ចេកវិទ្យាជឿនលឿន និងការច្នៃប្រឌិតថ្មី។ ប្រការនេះបង្ហាញពីបំណងប្រាថ្នារបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមដែលចង់នាំប្រទេសជាតិអភិវឌ្ឍន៍ឡើងកម្រិតថ្មី។










