អះអាងតួនាទី ឋានៈនិងកិត្យានុភាពអន្តរជាតិកាន់តែខ្ពស់របស់វៀតណាម
(VOVWORLD) - កាលពីថ្ងៃទី ១៤ ខែតុលា (តាមម៉ោងក្នុងស្រុក) នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨០ បានបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៦-២០២៨ ក្នុងនោះវៀតណាមបានជាប់ឆ្នោតឡើងវិញសម្រាប់ មុខតំណែងនេះ ជាមួយនឹងចំនួនសំឡេងគាំទ្រច្រើនបំផុត ក្នុងចំណោមបេក្ខជន តំណាងឲ្យតំបន់អាស៊ីប៉ាស៊ីហ្វិក។







