ព្រឹត្តិការណ៍

29/04/2020

សាធារណៈមតិអន្តរជាតិថ្កោលទោសចំពោះទង្វើរបស់ចិននៅសមុទ្រខាងកើត

(VOVWORLD) - ការដែលក្រសួងមហាផ្ទៃចិនបានប្រកាសយ៉ាងទទឹងទទែងអំពីអ្វីដែលហៅថា “តំបន់ Xisha” និង “តំបន់ Nansha” ស្ថិតក្នុង “ទីក្រុង Sansha” ដើម្បីគ្រប់គ្រងប្រជុំកោះ Hoang Sa និង Truong Sa ដែលជាអធិបតេយ្យភាពរបស់វៀតណាមក្នុងសមុទ្រខាងកើតនោះ គឺត្រូវបានសាធារណៈមតិទាំងក្នុងនិងក្រៅប្រទេសប្រឆាំងជំទាស់យ៉ាងខ្លាំង រួមទាំងធ្វើឲ្យមជ្ឈដ្ឋានអ្នកស្រាវជ្រាវព្រួយបារម្ភ អំពីជំហានបន្តបន្ទាប់របស់ចិននៅសមុទ្រខាងកើត។

សាធារណៈមតិអន្តរជាតិថ្កោលទោសចំពោះទង្វើរបស់ចិននៅសមុទ្រខាងកើត
28/04/2020

តម្លៃខ្ពស់បំផុតនៃសិទ្ធិមនុស្សគឺការការពារអាយុជីវិតរបស់ប្រជាជន

(VOVWORLD) - នៅចំពោះមុខសភាពការណ៍ដែលមនុស្សរាប់ម៉ឺននាក់ទូទាំងពិភពលោកត្រូវស្លាប់ដោយសារជំងឺឆ្លង Covid-19 យើងអាចឃើញថា តម្លៃខ្ពស់បំផុតនៃសិទ្ធិ មនុស្សគឺអាយុជីវិតរបស់មនុស្សត្រូវបានការពារ។ វៀតណាមបាននិងកំពុងជា ប្រទេសមួយក្នុងចំណោមប្រទេសយ៉ាងតិចតួចដែលមានវិធីអភិក្រមនិងគ្រប់គ្រងជំងឺឆ្លង Covid-19 ប្រកប ដោយជោគជ័យរហូតមកដល់ពេលនេះ ដោយមាន បាវចនាការពារអាយុជីវិតមនុស្សគឺភារកិច្ចដ៏សំខាន់បំផុត។

តម្លៃខ្ពស់បំផុតនៃសិទ្ធិមនុស្សគឺការការពារអាយុជីវិតរបស់ប្រជាជន
27/04/2020

ការងារចាត់តាំងកម្មាភិបាលមានសារៈសំខាន់ពិសេស

(VOVWORLD) - អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អនុគណៈកម្មាធិការចាត់តាំងកម្មាភិបាលសម្រាប់មហា សន្និបាតលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាមលើកនេះ នៅក្នុងអត្ថបទមួយដែលត្រូវបានផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយនានា នាថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២០ បានអះអាងថា ការត្រៀមបំរុងបុគ្គលិកលក្ខណៈគឺមានសារៈសំខាន់ណាស់ ដើម្បីធានាបានជោគ ជ័យនៃមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាម។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានចង្អុលបង្ហាញច្បាស់ពីបញ្ហាដែលត្រូវការ ការយកចិត្តទុកដាក់ពិសេស ក្នុងការងារចាត់តាំងកម្មាភិបាលលើកនេះផងដែរ។

ការងារចាត់តាំងកម្មាភិបាលមានសារៈសំខាន់ពិសេស
24/04/2020

សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ៖ គន្លឹះក្នុងការដោះស្រាយវិបត្តិសកលលោក

(VOVWORLD) - យោងតាមអ្នកវិភាគថា ការវិវឌ្ឍន៍មិនអាចព្យាករជាមុននៃជំងឺរាតត្បាត Covid-19 រួមជាមួយស្ថានភាពស្មុគស្មាញនៃទំនាក់ទំនងអន្តរជាតិ ដែលធ្វើឲ្យវិធានការសម្រាប់រាំងស្កាត់ជំងឺឆ្លងរបស់ប្រទេសមួយចំនួនតាមលក្ខណៈបុគ្គល ត្រឹមតែទទួលបានប្រសិទ្ធភាពដែលមានកំហិតប៉ុណ្ណោះ។ ឥឡូវនេះ ពិភពលោកទាំងមូល ត្រូវការសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាងពេល ណាៗទាំងអស់ ដើម្បីជំនះពុះពារលើរាល់ការលំបាក។

សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ៖ គន្លឹះក្នុងការដោះស្រាយវិបត្តិសកលលោក
23/04/2020

បង្កើនការអនុវត្ត UNCLOS និងរក្សាសណ្ដាប់ធ្នាប់គតិយុត្តនៅសមុទ្រ ខាងកើត

(VOVWORLD) - ជាប្រទេសមួយដែលមានឆ្នេរសមុទ្រលាតសន្ធឹងជាង ៣២៦០ គីឡូម៉ែត្រ ជាមួយកោះទាំងធំនិងតូចចំនួនរាប់ពាន់កោះ ក្នុងនោះមានប្រជុំ កោះ Hoang Sa និង Truong Sa វៀតណាមជានិច្ចកាលគោរពគោលដៅនិងខិតខំប្រឹងប្រែងអនុវត្តបទបញ្ញត្តិនានានៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ ទន្ទឹមនេះ វៀតណាមក៏អំពាវនាវឲ្យប្រទេសដទៃទៀតគោរពកាតព្វកិច្ចនានារបស់ UNCLOS សំដៅរួមចំណែកការពារសណ្ដាប់ ធ្នាប់គតិយុត្តនៅសមុទ្រ កសាងសមុទ្រខាងកើតក្លាយទៅជាតំបន់សមុទ្រប្រ កបដោយសន្តិភាព ហើយនាំមកនូវវិបុលភាពសម្រាប់ប្រទេសទាំងអស់ក្នុងតំបន់ផងដែរ។

បង្កើនការអនុវត្ត UNCLOS និងរក្សាសណ្ដាប់ធ្នាប់គតិយុត្តនៅសមុទ្រ ខាងកើត
22/04/2020

វៀតណាមបំពេញបែបបទយ៉ាងប្រញាប់ប្រញាល់ដើម្បីកិច្ចព្រមព្រៀង EVFTA អាចត្រូវបានចូលជាធរមានយ៉ាងឆាប់ៗ

(VOVWORLD) - នារសៀលថ្ងៃទី ២១ ខែមេសា នៅទីក្រុងហាណូយ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម បានបើកកិច្ចប្រជុំ ដោយធ្វើការ ត្រួតពិនិត្យបឋម ស្តីពីការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាមនិងសហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ (EVIPA)។

វៀតណាមបំពេញបែបបទយ៉ាងប្រញាប់ប្រញាល់ដើម្បីកិច្ចព្រមព្រៀង EVFTA អាចត្រូវបានចូលជាធរមានយ៉ាងឆាប់ៗ
21/04/2020

វៀតណាមមានអធិបតេយ្យភាពពេញលេញនិងមិនអាចប្រកែកបានចំពោះប្រជុំកោះ Hoang Sa និង Truong Sa

(VOVWORLD) - ការដែលចិននាពេលថ្មីៗនេះបានផ្ដល់សច្ចាប័នលើសេចក្ដីសម្រេចចិត្តបង្កើតរបស់ដែលហៅថា “ស្រុក Xisha” និង “ស្រុក Nansha” ចំណុះទីក្រុង Shansha ខេត្ត Hainan គឺជាជាសកម្មភាពរំលោភបំពានលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺរំលោភបំពានលើអធិបតេយ្យភាព និងសិទ្ធិអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ។ ព្រោះថា វៀតណាមមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានឡើយចំពោះប្រជុំកោះ Hoang Sa និង Truong Sa តាំងពីយូរលង់ណាស់មកហើយក្នុងប្រវត្តិសាស្ត្រ។

វៀតណាមមានអធិបតេយ្យភាពពេញលេញនិងមិនអាចប្រកែកបានចំពោះប្រជុំកោះ Hoang Sa និង Truong Sa
20/04/2020

សេចក្ដីប្រកាសបង្កើត “ខ័ណ្ឌ Xisha” និង “ខ័ណ្ឌ Nansha” របស់ចិនគឺមោឃៈ

(VOVWORLD) - នាពេលថ្មីៗនេះប្រទេសចិនបានបង្កើនសកម្មភាពទាមទារអធិបតេយ្យភាពដោយគ្មានហេតុផលនៅសមុទ្រខាងកើត តាមរយៈការអនុម័តដោយទទឹងទទែងលើការបង្កើតខ័ណ្ឌចំនួន២ដើម្បីគ្រប់គ្រងប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម។ នេះគឺជាអំពើមើលងាយលើច្បាប់អន្តរជាតិ ជាពិសេសគឺរំលោភបំពានទៅលើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពមិនអាចប្រកែកបានរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ដើរបញ្ច្រាសទៅនឹងនិន្នាការសន្តិភាព កិច្ចសហប្រតិបតិ្តការរវាងប្រទេសនានាព្រមទាំងធ្វើឲ្យរូបភាព របស់មហាអំណាចមួយក្នុងតំបន់កាន់តែអាក្រក់ៗផង ដែរ។

សេចក្ដីប្រកាសបង្កើត “ខ័ណ្ឌ Xisha” និង “ខ័ណ្ឌ Nansha” របស់ចិនគឺមោឃៈ
17/04/2020

ពិភពលោកស្វែងរកផ្លូវចេញពីជំងឺរាតត្បាត

(VOVWORLD) - ជំងឺរាតត្បាត Covid-19 បានរីករាលដាលលើទូទាំងពិភពលោក ហើយបង្កឡើងភាពច្របូលច្របល់យ៉ាងធ្ងន់ធ្ងរខាងសេដ្ឋកិច្ចនិងសន្តិ សុខសង្គម មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសកលលោកតាំងពីមុនមក ដែលបណ្ដាលឲ្យប្រទេសទាំងអស់ទោះជាមហាអំណាចពិភព លោកក៏ដោយ ក៏ត្រូវរញ្ជួយយ៉ាងខ្លាំងដែរ។ ឥឡូវនេះ ប្រទេសនីមួយៗសុទ្ធតែខិត ខំប្រឹងប្រែងស្វែងរកផ្លូវចេញ ដោយចាត់ទុកការប្រយុទ្ធប្រឆាំងវិបត្តិ សេដ្ឋកិច្ចជាបញ្ហាបន្ទាន់ដូចការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដែរ។

ពិភពលោកស្វែងរកផ្លូវចេញពីជំងឺរាតត្បាត
16/04/2020

លើកកម្ពស់ប្រជាធិបតេយ្យនិងផ្ទៀងស្តាប់មតិយោបល់ពីប្រជាជនចូលរួមឯកសារនៃមហាសន្និបាតបក្ស

(VOVWORLD) - ការលើកកម្ពស់ប្រជាធិបតេយ្យ និងផ្ទៀងស្តាប់នូវមតិយោបល់របស់ប្រជាជនគឺជាគោលនយោបាយរបស់បក្សនិងរដ្ឋវៀតណាម។ នាអំឡុងពេលនេះ សេចក្តីព្រាងឯកសារ នៃមហាសន្និបាតលើកទី XIII របស់បក្សកំពុងត្រូវបានពិគ្រោះយោបល់នៅតាមថ្នាក់មូលដ្ឋាន ហើយនឹងត្រូវបានយក មតិយោបល់ជាទូទៅពីប្រជាជនទៀតផង។ ការស្តាប់មតិយោបល់សម្រាប់ចូលរួមឯកសារនៃមហាសន្និបាតបក្ស ដែលបង្ហាញពីការលើកកម្ពស់ប្រជាធិបតេយ្យក្នុងជីវភាពរស់នៅសង្គម និងជាការខិតខំប្រឹងប្រែងក្នុងការកសាងប្រជាធិបតេយ្យសង្គមនិយមនៅវៀតណាម។

លើកកម្ពស់ប្រជាធិបតេយ្យនិងផ្ទៀងស្តាប់មតិយោបល់ពីប្រជាជនចូលរួមឯកសារនៃមហាសន្និបាតបក្ស