ព្រឹត្តិការណ៍

31/03/2020

ប្រជាជនទាំងមូលស្រុះចិត្តគំនិតយកឈ្នះលើជំងឺរាតត្បាត

(VOVWORLD) - ក្នុងបរិបទដែលជំងឺរាតត្បាត Covid-19 កំពុងរីករាលដាលទូទាំងពិភពលោក ជះឥទ្ធិពលយ៉ាងជ្រាលជ្រៅនៅគ្រប់វិស័យនៃជីវភាពសេដ្ឋកិច្ចសង្គមនៃប្រទេសជាច្រើន ក្នុងនោះមានវៀតណាមផង នាថ្ងៃទី៣០ មីនា អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong បានចេញសេចក្ដីអំពាវនាវឲ្យប្រជាជនវៀត ណាមទាំងក្នុងនិងក្រៅប្រទេសសាមគ្គីគ្នាជាធ្លុងមួយ ឯកភាពឆន្ទៈនិងសកម្មភាព អនុវត្តយ៉ាងប្ដូរផ្ដាច់និងប្រកបដោយប្រសិទ្ធភាពនូវគោលជំហររបស់បក្សនិងរដ្ឋ ក៏ដូចជាការដឹកនាំនិងការប្រតិបត្តិរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលផងដែរ។

ប្រជាជនទាំងមូលស្រុះចិត្តគំនិតយកឈ្នះលើជំងឺរាតត្បាត
31/03/2020

ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល Covid -19 ដ៏ទូលំទូលាយ

(VOVWORLD) - នៅក្នុងបរិបទនៃស្ថានភាពជំងឺរាតត្បាតសកល Covid-19 មានការវិវឌ្ឍដ៏ស្មុគស្មាញ ដែលមានករណីឆ្លងកើនឡើងជារៀងរាល់ម៉ោងនោះ ប្រទេសនីមួយៗកំពុងចាត់វិធានការយ៉ាងប្ដូរផ្ដាច់ ដើម្បីទប់ស្កាត់ជំងឺរាតត្បាតសកលនេះ។ នៅវៀតណាម ក្រៅពីការអនុវត្តវិធានការលើគ្រប់ជ្រុងជ្រោយ និងខ្លាំងក្លានោះ រដ្ឋាភិបាលវៀតណាមជានិច្ចកាលជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ទល់នឹងការសាលល្បងដ៏ធំធេង ដែលមនុស្សជាតិកំពុងប្រឈម។

ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល Covid -19 ដ៏ទូលំទូលាយ
27/03/2020

ប្រទេសជាច្រើនផ្ដល់កញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ចនៅចំពោះមុខផលប៉ះពាល់បង្កឡើងដោយជំងឺរាតត្បាត Covid-19

(VOVWORLD) -នៅចំពោះមុខគ្រោះអាសន្នវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបង្កឡើងដោយផល ប៉ះពាល់នៃជំងឺរាតត្បាតសកល Covid-19 នោះ ប្រទេសជាច្រើនបានផ្ដល់កញ្ចប់ ថវិកាសង្គ្រោះសេដ្ឋកិច្ចដោយទ្រង់ទ្រាយធំសម្បើមដែលមិនធ្លាប់មានតាំងពីមុន មក។ ប៉ុន្តែ គ្រោះអាសន្នកើតមានវិបត្តិសេដ្ឋកិច្ចទូទាំងពិភពលោកនៅតែស្ថិតនៅ កម្រិតខ្ពស់ ហេតុដូច្នេះ ទាមទារឲ្យសហគមន៍អន្តរជាតិទាំងមូលត្រូវមានសកម្ម ភាពដ៏ខ្លាំងក្លាថែមទៀត។

ប្រទេសជាច្រើនផ្ដល់កញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ចនៅចំពោះមុខផលប៉ះពាល់បង្កឡើងដោយជំងឺរាតត្បាត Covid-19
26/03/2020

ហាណូយនិងវៀតណាមនឹងកត់ត្រាជ័យជម្នះមួយទៀត

(VOVWORLD) - នាប៉ុន្មានថ្ងៃខែនេះ រដ្ឋធានីហាណូយ សូម្បីតែប្រទេសវៀតណាមទាំងមូល កំពុងស្ថិតក្នុងសង្រ្គាមថ្មីមួយ។ សត្រូវដែលមើលមិនឃើញ ប៉ុន្តែពោរពេញទៅដោយគ្រោះថ្នាក់។ មិនត្រឹម តែវីរុស SARS-CoV2 ប៉ុណ្ណោះទេ ថែមទាំងមានវត្ថុពុល ចូលក្នុងស្មារតីមនុស្ស ជាមួយនឹងការស្លន់ស្លោព្រួយបារម្ភ ការថប់បារម្ភនិងការសង្ស័យ។ ថ្វីត្បិតតែដូច្នេះក៏ដោយ អ្នកទាំងអស់គ្នានៅតែមានជំនឿជាក់យ៉ាងមុតមាំថា ច្បាស់ណាស់ ហាណូយនិងវៀតណាម នឹងកត់ត្រាជ័យជម្នះមួយទៀតនៅក្នុងសមរភូមិនេះជាពុំខាន។

ហាណូយនិងវៀតណាមនឹងកត់ត្រាជ័យជម្នះមួយទៀត
25/03/2020

ជំរុញការអភិវឌ្ឍទីផ្សារដើម្បីសម្រេចបានគោលដៅទ្វេដង

(VOVWORLD) - វៀតណាមកំពុងអនុវត្តគោលដៅទ្វេដងនោះ គឺបង្ការ ទប់ស្កាត់ជំងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព និងធានាគោលដៅកំណើនសេដ្ឋកិច្ចសង្គម។ នៅចំពោះ មុខភារកិច្ចនេះ ផ្នែកឧស្សាហ-ពាណិជ្ជកម្មនិងសហគ្រាសវៀតណាមកំពុងខិតខំ ប្រឹងប្រែងអភិវឌ្ឍទីផ្សារនាំចេញ ព្រមទាំងរក្សាស្ថិរភាព ទីផ្សារក្នុងស្រុក ដើម្បី ធានាថា ពាណិជ្ជកម្មនឹងរួមវិភាគទានដ៏សំខាន់ទៅក្នុងកំណើ GDP ក្នុងឆ្នាំ២០២០។

ជំរុញការអភិវឌ្ឍទីផ្សារដើម្បីសម្រេចបានគោលដៅទ្វេដង
24/03/2020

អឺរ៉ុបទប់ទល់នឹងវិបត្តិជនចំណាកស្រុកថ្មី៖ ការលំបាកកាន់តែកើនឡើង

(VOVWORLD) - ចាប់តាំងពីពេលទួរគីបានបើកព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាងក្រិក សម្រាប់ជនភៀសខ្លួនរាប់ពាន់នាក់ និងជនចំណាកស្រុកដទៃទៀត ដោយរុញអឺរ៉ុបប្រឈមនឹងវិបត្តិថ្មី។ គេព្រួយបារម្ភថាសេណារីយ៉ូនៃវិបត្តិមនុស្សធម៌នឹងកើតឡើងម្តងទៀតនាឆ្នាំ ២០១៥ ហើយថែមទាំងអាក្រក់ជាងនេះទៅទៀត ព្រោះថា ទ្វីបនេះកំពុងត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកល Covid-19។

អឺរ៉ុបទប់ទល់នឹងវិបត្តិជនចំណាកស្រុកថ្មី៖ ការលំបាកកាន់តែកើនឡើង
23/03/2020

ចូលរួមជាមួយរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត

(VOVWORLD) - ក្នុងដំណើរប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនោះ រដ្ឋាភិបាល វៀតណាមទទួលបានការគាំទ្រទាំងខាងស្មារតីនិងសម្ភារៈជាច្រើន ពីអង្គភាពអាជីវកម្ម អង្គការនិងប្រជាជនទាំងក្នុងនិងក្រៅប្រទេស។ ការបរិច្ចាគដ៏មានតម្លៃទាំងនេះ បានរួមចំណែក ផ្តល់កម្លាំងពលំ សម្រាប់រដ្ឋាភិបាលវៀតណាម ជាពិសេស កសាងរូបភាពប្រទេសវៀតណាមមួយ សាមគ្គីភាព សុវត្ថិភាពនិងពោរពេញទៅដោយសេចក្តីសប្បុរសធម៌។

ចូលរួមជាមួយរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត
20/03/2020

ការបិទព្រំដែននាគ្រារោគរាតត្បាតសកល

(VOVWORLD) - ការរីករាលដាលយ៉ាងឆាប់រហ័សនិងស្មុគស្មាញនៃរោគរាត ត្បាត Covid-19 បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់បណ្កាប្រទេសនៅលើពិភពលោក ដែលបង្ខំឲ្យប្រទេសជាច្រើនត្រូវចាត់វិធានការយ៉ាងតឹងរឹង រួមទាំងការកែសម្រួល គោលនយោបាយ កិច្ចការបរទេស ដែលមិនធ្លាប់មានតាំងពីមុនមក។

ការបិទព្រំដែននាគ្រារោគរាតត្បាតសកល
19/03/2020

ចិត្តសប្បុរស ការទទួលខុសត្រូវនិងលក្ខណៈមនុស្សសាស្ត្របានបង្កើតនូវស្មារតីនិងកិត្យានុភាពរបស់វៀតណាម

(VOVWORLD) - រូបភាពអំពីប្រទេសវៀតណាមមួយ មានចិត្តសប្បុរស និងមានការទទួលខុសត្រូវ ក្នុងការបង្ការនិងទប់ទល់នឹងជំងឺរាតត្បាត COVID-19 នោះ បានរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីបង្កើតនូវស្មារតី និងកិត្យានុភាពរបស់វៀតណាម ។

ចិត្តសប្បុរស ការទទួលខុសត្រូវនិងលក្ខណៈមនុស្សសាស្ត្របានបង្កើតនូវស្មារតីនិងកិត្យានុភាពរបស់វៀតណាម
18/03/2020

វៀតណាមដាក់ឲ្យដំណើរការសេវាកម្មសាធារណៈជាតិជាច្រើន ឆ្ពោះទៅរករដ្ឋា ភិបាលអេឡិចត្រូនិក

(VOVWORLD) - នៅចំពោះមុខការវិវត្តន៍យ៉ាងស្មុគស្មាញនៃជំងឺ Covid-19 ច្រកទ្វារសេវាកម្ម សាធារណៈជាតិរបស់វៀតណាមទើបនឹងបានបញ្ចូលបន្ថែមសេវាកម្មសាធារណៈអនឡាញចំនួន១១ទៀត។ គោលដៅគឺជួយឲ្យប្រជាជនមិនត្រូវការទៅកាន់ ទីស្នាក់ការស្ថាប័នរដ្ឋដើម្បីបំពេញបែបបទរដ្ឋបាល តាមនោះរួមចំណែករាំងខ្ទប់ ការឆ្លងជំងឺ ព្រមទាំងជួយសម្រួលដល់ការបម្រើប្រជាជន សហគ្រាសនិងការ គ្រប់គ្រងការប្រតិបត្តិរបស់រដ្ឋាភិបាល ដូចទៅតាមបទបញ្ជារបស់នាយករដ្ឋមន្រ្តី រដ្ឋាភិបាលលោក Nguyen Xuan Phuc ស្ដីពីការកសាងរដ្ឋាភិបាលអេឡិចត្រូនិក ផងដែរ។

វៀតណាមដាក់ឲ្យដំណើរការសេវាកម្មសាធារណៈជាតិជាច្រើន ឆ្ពោះទៅរករដ្ឋា ភិបាលអេឡិចត្រូនិក