វៀតណាម-ដៃគូគួរជាទីទុកចិត្ត ជាទីបង្អែកសម្រាប់សន្តិភាពនិងការអភិវឌ្ឍ
(VOVWORLD) - បន្ទាប់ពីរយៈពេល ៨០ ឆ្នាំ ចាប់តាំងពីថ្ងៃបង្កើតប្រទេសជាតិ (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥) វៀតណាមបានក្លាយទៅជាប្រទេសឯករាជ្យ ខ្លួនទីពឹងខ្លួននិងចូលរួមសមាហរណកម្មយ៉ាងស៊ីជម្រៅ។ ពីទំព័រប្រវត្តិវីរភាពនៃការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់បរទេស ដល់បុព្វហេតុផ្លាស់ប្តូរថ្មីនិងសមាហរណកម្មអន្តរជាតិ វៀតណាមសព្វថ្ងៃនេះត្រូវបានមិត្តអន្តរជាតិទទួលស្គាល់ថាជា ដៃគូដែលអាចទុកចិត្តបាន ជាទីបង្អែកសម្រាប់សន្តិភាពនិងការអភិវឌ្ឍ។









