វៀតណាម-ប៊ូតាន តភ្ជាប់ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ
(VOVWORLD) - ព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck និងម្ចាស់ក្សត្រី នៅថ្ងៃទី ១៨ ខែសីហានេះ បានចាប់ផ្តើមដំណើរយាងព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀត ណាមចាប់ពីថ្ងៃទី ១៨-២២ ខែសីហា តាមការអញ្ជើញរបស់ប្រធានរដ្ឋលោក លឿង គឿង និងភរិយា។ នេះជាដំណើរយាងព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ព្រះរាជវង្សប៊ូតាន មកកាន់វៀតណាមចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ២០១២មក។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យពិសេស ជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើងកំពស់ថ្មីលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍពាណិជ្ជកម្ម និងទេសចរណ៍។










