ការប្រយុទ្ធនៅអាហ្គានីស្ថាន៖ ភាពទល់ច្រកគ្មានទីបញ្ចប់
(VOVWORLD) - នាប៉ុន្មានថ្ងៃកន្លងទៅ រដ្ឋធានី Kabul របស់អាហ្គានីស្ថាន រងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរអំពីអាយុជីវិតដោយសារការវាយប្រហារភេរវកម្មដ៏បង្ហូរឈាមដែលបានកើតមានឡើងជាបន្តបន្ទាប់។ អាចនិយាយបានថា៖ នេះជាបណ្ដាការវាយប្រហារដ៏បង្ហូរឈាមបំផុតគិតតាំងពីពេលអាមេរិកនិងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បញ្ចប់ជាផ្លូវការសកម្មភាពប្រយុទ្ធនៅអាហ្វានីស្ថាននាឆ្នាំ ២០១៤។ ប្រការនេះបណ្តាលឲ្យឡើងការព្រួយបារម្ភ អំពីប្រសិទ្ធភាពនៃការជួយឧបត្ថម្ភរបស់អាមេរិកសំរាប់រដ្ឋអំណាចអាហ្គានីស្ថានក្នុងការស្ថិរភាពប្រទេសជាតិនិងវាយបរាជ័យកំលាំងជ្រុលនិយម។









