រឹតបន្តឹងថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-គុយបា
(VOVWORLD) - អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋគុយបា។ ក្នុងកា លៈទេសៈដែលប្រទេសទាំងពីរអភិវឌ្ឍន៍ដ៏ល្អប្រសើរដោយឥតឈប់ឈរ ពិសេស ឆ្នាំ ២០១៧ អាចត្រូវបានចាត់ទុកជាឆ្នាំលេចធ្លោមួយពោរពេញទៅដោយការបោះ ជំហានថ្មីថ្មោង ក្នុងពេលដែល ភាគីទាំងពីរមានការផ្លាស់ប្តូរលើគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាពពីថ្នាក់រដ្ឋដល់បណ្ដាក្រសួងផ្នែក អង្គការនយោបាយ តំបន់សេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគជាច្រើន។ ដំណើរទស្សនកិច្ចរបស់អ្នកប្រ មុខបក្សកុម្មុយនិស្តវៀតណាមបានរួមវិភាគទានរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងសា មគ្គីភាតរៈស្អិតរមួតជឿទុកចិត្តនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ វៀតណាម-គុយបា។










