បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី
(VOVWORLD) - ដំណើរទស្សនកិច្ចថ្នាក់រដ្ឋជាលើកដំបូងនៅវៀតណាមរបស់ទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove និងលោកជំទាវ ចាប់ពីថ្ងៃទី ២៣ ដល់ទី ២៦ ឧសភា គឺជាព្រឹត្តិការណ៍នយោបាយសំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាមនិង អូស្ត្រាលី។ ដំណើរទស្សនកិច្ចប្រារព្ធឡើងក្នុងឱកាសប្រទេសទាំងពីររំលឹកខួបអនុ ស្សាវរីយ៍លើកទី ៤៥ ទិវាចាប់បដិសន្ធិទំនាក់ទំនងការទូត (១៩៧៣-២០១៨) និងជាឱកាសដើម្បីភាគីទាំងពីរផ្លាស់ប្តូរមតិអំពីទិសដៅបង្កើនទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យផងដែរ។ ពិសេសគឺវិស័យនយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច អប់រំនិងវប្បធម៌។










