ព្រឹត្តិការណ៍

12/04/2018

ទំនាក់ទំនងអាមេរិក-រុស្ស៊ីពិបាកកែលំអឡើងវិញ

(VOVWORLD) - ទំនាក់ទំនងវ៉ាស៊ីនតោន-ម៉ូស្គូកំពុងធ្លាក់ចូលក្នុងស្ថានភាពអាក្រក់បំផុតពីមុន មកគិតតាំងពីពេលសម័យកាលសង្គ្រាមត្រជាក់មក។ រាល់ការខ្វែងគំនិតការជជែកវែកញែកការចោទប្រកាន់រួមជាមួយការដាក់ទណ្ឌកម្មនិងតបតវិញគ្នាទៅវិញទៅមកមិនទាន់បញ្ឈប់នៅឡើយ។ នាប៉ុន្មានថ្ងៃនេះ បណ្ដាការចោទប្រកាន់ទាក់ទិនដល់ការវាយប្រហារដោយអាវុធគីមីនៅស៊ីរីបន្តធ្វើឲ្យអាមេរិកនិងរុស្ស៊ីប្រឈមមុខគ្នាសូម្បីតែមានសេណារីយូរវាយប្រហារយោធាមួយត្រូវបានត្រៀមខ្លួនជាស្រេចហើយ។ គិតមកដល់ពេលនេះ ពិបាកដើម្បីរកឃើញបានសញ្ញាណាក៏ ដោយនៃកិច្ចសហប្រតិបត្តិការរវាងមហាអំណាចទាំងពីរនេះនាអនាគត។

ទំនាក់ទំនងអាមេរិក-រុស្ស៊ីពិបាកកែលំអឡើងវិញ
11/04/2018

ស៊ីរីក្នុងរង្វលវិលវល់អស្ថិរភាពថ្មី

(VOVWORLD) - ប្រជាជនស៊ីរីមានក្តីជាសប្បាយរីករាយយ៉ាងក្រែឡែងពេលដែលអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) ត្រូវកំទិចនៅប្រទេសនេះនាចុងឆ្នាំ ២០១៧ កន្លងទៅ ដោយសារ គេជឿជាក់ថា៖ នឹងមានឱកាសស្តារឡើងវិញជីវភាពរស់នៅ។ ប៉ុន្តែ រហូតមកដល់ពេលនេះស៊ីរីនៅតែធ្លាក់ចូលទៅក្នុងស្ថានភាពអស្ថិរភាពដដែល។ ពិសេសនាប៉ុន្មានថ្ងៃនេះសភាពការណ៍នៅស៊ីរីកាន់តែក្តៅគគុកថែមទៀតលើសារព័ត៌មានអន្តរជាតិពេលដែលកើតមានឡើងការសង្ស័យវាយប្រហារដោយអាវុធគីមីពុលដែលធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់នៅទីរួមស្រុក Douma។ ជាថ្មីម្តងទៀតស៊ីរីអូសទាញចូលក្នុងភាពចលាចលក្នុងហានិភ័យអាចរុញច្រានប្រទេសនេះធ្លាក់ចូលរង្វលវិលវល់អស្ថិរភាពថ្មី ព្រោះថា មួយឆ្នាំមុន ឆ្លៀតយកលេសស្រដៀងគ្នានេះអាមេរិកបានបាញ់រាប់សិបគ្រាប់មីសីលចម្ងាយឆ្ងាយ Tomahawk ទៅលើស៊ីរី។

ស៊ីរីក្នុងរង្វលវិលវល់អស្ថិរភាពថ្មី
10/04/2018

វេទិកាទ្វីបអាស៊ី Boao - ទ្វីបអាស៊ីបើកទូលាយនិងផ្លាស់ប្តូរថ្មីមួយដើម្បីពិភពលោកសម្បូររុងរឿងថែមទៀត

(VOVWORLD) - សន្និសីទប្រចាំឆ្នាំនៃវេទិកាទ្វីបអាស៊ី Boao ឆ្នាំ ២០១៨ ដោយប្រធានបទ «ទ្វីបអាស៊ីបើកទូលាយនិងផ្លាស់ប្តូរថ្មីមួយដើម្បីពិភពលោកសម្បូររុងរឿងថែមទៀត» ទើបនឹងបើកជាផ្លូវការនៅទីក្រុង Boao ខេត្ត Hainan ប្រទេសចិន ហើយ នឹងបិទបញ្ចប់នាថ្ងៃទី ១១ មេសា។ វេទិកាឆ្នាំ ២០១៨ បានទាក់ទាញការចូលរួមរបស់អង្គសន្និសីទចំនួន ២ ពាន់នាក់ ក្នុងនោះមានបណ្ដាថ្នាក់ដឹកនាំជួរមុខលើពិភពលោកដែលបានពិភាក្សាដ៏ស៊ីជម្រៅអំពីការជំរុញកំណើនឆ្នៃប្រឌិតផ្លាស់ប្តូរថ្មីនិងការពង្រីកវិបុលភាពរួមសកល។

វេទិកាទ្វីបអាស៊ី Boao - ទ្វីបអាស៊ីបើកទូលាយនិងផ្លាស់ប្តូរថ្មីមួយដើម្បីពិភពលោកសម្បូររុងរឿងថែមទៀត
09/04/2018

ដោះស្រាយការលំបាកសំរាប់ផ្នែកកសិកម្មវៀតណាម

(VOVWORLD) - នាថ្ងៃទី ៩ មេសា ការសន្ទនាដំបូងរវាងនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ជាមួយកសិករបានប្រារព្ធនៅ ខេត្ត Hai Duong (ភាគខាងជើងវៀតណាម) ដោយមានការចូលរួមរបស់ថ្នាក់ដឹក នាំរបស់ក្រសួងស្ថាប័នជាច្រើននិងតំណាងប្រជាកសិករចំនួន ៦០០ រូបក្នុងទូទាំង ប្រទេស។ ការសន្ទនាបានប្រព្រឹត្តទៅក្រោយពីសន្និសីទវេទិកាស្តីពីបញ្ហាពាក់ព័ន្ធ ដល់ផ្នែកកសិកម្មចំនួន ២០ ដែលនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមនាឆ្នាំ ២០១៧។ ប្រការនេះសឲ្យឃើញនូវតួនាទីសំខាន់នៃកសិកម្ម ជនបទ កសិករ ចំពោះការអភិវឌ្ឍរបស់សេដ្ឋកិច្ចវៀតណាមក៏ដូចជាការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅរបស់នាយករដ្ឋមន្ត្រីក្នុងការដោះស្រាយការលំបាកសាកល្បងដើម្បីកសិកម្មបន្តអភិវឌ្ឍន៍ក្នុងកាលៈទេសៈសមាហរណកម្មដ៏ស៊ីជម្រៅនិងខ្លាំងក្លានាបច្ចុប្បន្ន។

ដោះស្រាយការលំបាកសំរាប់ផ្នែកកសិកម្មវៀតណាម
06/04/2018

វៀតណាមគោរពនិងប្រតិបត្តិតាមសិទ្ធិបង្កើតសមាគម

(VOVWORLD) - សិទ្ធិបង្កើតសមាគមគឺជាសិទ្ធិសារវន្តមួយរបស់ប្រជាពលរដ្ឋវៀតណាម ដែលត្រូវបានទទួលស្គាល់ក្នុងរដ្ឋធម្មនុញ្ញទាំងឡាយដែលរដ្ឋសភាវៀតណាមបាន អនុម័តតាំងពីមុនមករហូតមកដល់បច្ចុប្បន្ន។ សិទ្ធិបង្កើតសមាគមក៏ត្រូវបានប្រតិបត្តិជាក់ស្តែង ដែលសឲ្យឃើញនូវមតិបញ្ច្រាសគ្នាអំពីបញ្ហានេះគឺខ្វះបរានុម័តមានគំនិតបំប្លែងស្ថានភាពសិទ្ធិមនុស្សនៅវៀតណាម។

វៀតណាមគោរពនិងប្រតិបត្តិតាមសិទ្ធិបង្កើតសមាគម
05/04/2018

អាមេរិកនិងចិនក្នុងសង្គ្រាមពាណិជ្ជកម្ម

(VOVWORLD) - រយៈពេល ៣ ថ្ងៃកន្លងទៅ ភាពតានតឹងក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាង ចិននិងអាមេរិកបានក្លាយទៅជាប្រធានបទក្តៅគគុកដែលសាធារណៈមតិ អន្តរជាតិយកចិត្តទុកដាក់ពិសេស ខណៈពេលដែល ភាគីទាំងពីរមានការតបត គ្នាទៅវិញទៅមកជាបន្តបន្ទាប់ជុំវិញគោលនយោបាយពន្ធ។ បណ្ដាកាយវិការ ទាំងនេះនឹងផ្ទះឥទ្ធិពលយ៉ាងពិតប្រាកដទៅលើទំហំពាណិជ្ជកម្មទ្វេភាគីរហូតដល់ជះឥទ្ធិពលទៅលើទីផ្សារសកលផងដែរ ប៉ុន្តែ ខឿនសេដ្ឋកិច្ចធំបំផុតចំនួន ២ លើពិភពលោកនេះនឹងមិនអនុញ្ញាតិឲ្យភាពតានតឹងឡើងជណ្តើរថែមទៀតទេ។

អាមេរិកនិងចិនក្នុងសង្គ្រាមពាណិជ្ជកម្ម
04/04/2018

វៀតណាមបន្តជំរុញការអភិវឌ្ឍនិរន្តរភាពទន្លេមេគង្គ

(VOVWORLD) - សន្និសីទជាន់ខ្ពស់គណៈកម្មការទន្លេមេគង្គលើកទី ៣ (MRC-៣) ប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៤ និងទី ៥ មេសា នៅទីក្រុង សៀម រាប កម្ពុជា។ គណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc រួមជាមួយបណ្ដាថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកគណៈកម្មការ នានា ប្រទេសជាដៃគូសន្ទនាចំនួន ២ ដៃគូអភិវឌ្ឍន៍ មជ្ឈដ្ឋានអ្នកធ្វើហិរញ្ញវប្បទានបណ្តាអង្គការអន្តរជាតិបានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។ គោលដៅជាគោលនៃសន្និសីទលើកនេះជាបង្កើនការខំប្រឹងប្រែងរួមនិងទំនាក់ទំនងដៃគូសំដៅទទួលឲ្យបានបណ្ដាគោលដៅអភិវឌ្ឍន៍និរន្តរភាពរបស់ អ.ស.ប. ក្នុងនោះ ផ្តោតសំខាន់ទៅលើគោលដៅសម្របសម្រួលការងារគ្រប់គ្រងប្រភពធនធានទឹកប្រកបដោយនិរន្តរភាព។

វៀតណាមបន្តជំរុញការអភិវឌ្ឍនិរន្តរភាពទន្លេមេគង្គ
03/04/2018

ទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ GMS និង CLV

(VOVWORLD) - ជោគជ័យនៃកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ (GMS) និងកិច្ចប្រជុំ កំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដែលទើបនឹងបានប្រព្រឹត្ត ទៅនៅទីក្រុងហាណូយនោះ មានអត្ថន័យសំខាន់ចំពោះវៀតណាមនិងប្រទេស ដទៃក្នុងតំបន់។

ទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ GMS និង CLV
02/04/2018

របត់ក្នុងការនាំទំនាក់ទំនងរវាងវៀតណាមជាមួយបារាំងនិងគុយបាឡើងកំពស់ថ្មី

(VOVWORLD) - អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាមលោក Nguyen Phu Trong ទើបនឹងបានបញ្ចប់ប្រកបដោយល្អប្រសើរដំណើរទស្សនកិច្ចនៅ សាធារណៈរដ្ឋបារាំងនិងសាធារណៈរដ្ឋគុយបា។

របត់ក្នុងការនាំទំនាក់ទំនងរវាងវៀតណាមជាមួយបារាំងនិងគុយបាឡើងកំពស់ថ្មី
30/03/2018

វៀតណាមកសាងយ៉ាងសកម្ម GMS សមាហរណកម្មអភិវឌ្ឍន៍និរន្តរភាពនិងសម្បូររុងរឿងមួយ

(VOVWORLD) - សន្និសីទកំពូលកិច្ចសហប្រិបត្តិការមហាអនុតំបន់មេគង្គបើកទូលាយ (GMS) លើកទី ៦ និងសន្និសីទជាន់ខ្ពស់សហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី ១០ នឹងបើកជាផ្លូវការនាថ្ងៃទី ៣១ មិនានៅទីក្រុងហាណូយប្រទេសវៀតណាម។ នេះជាសកម្មភាពកិច្ចការបរទេសសំខាន់បំផុតរបស់វៀតណាមក្នុងឆ្នាំ ២០១៨ នេះ ដែលបង្ហាញនូវការរួមវិភាគទានយ៉ាងសកម្មរបស់វៀតណាមសំដៅកំណត់ទិសដៅសហប្រតិបត្តិការ GMS កសាងតំបន់មេគង្គប្រកបដោយសម្បូររុងរឿងសមាហរណកម្មនិងអភិវឌ្ឍន៍និរន្តរភាព។

វៀតណាមកសាងយ៉ាងសកម្ម GMS សមាហរណកម្មអភិវឌ្ឍន៍និរន្តរភាពនិងសម្បូររុងរឿងមួយ