ការចរចារនៅសន្និសីទGenevaជាជ័យជំនះការទូតពេញទៅដោយអត្ថន័យ
(VOVworld)-មុននេះ៦១ឆ្នាំ នាថ្ងៃទី២០កក្កដាឆ្នាំ១៩៥៤ នៅក្រុងហ្សឺណែវរបស់ ស្វីស កិច្ចព្រមព្រៀងក្រុងហ្សឺណែវ ស្តីពីសន្តិភាពសម្រាប់វៀតណាមត្រូវបានចុះហត្ថ លេខា។ នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រដែលបារាំងនិង ប្រទេសមហាអំណាចមួយចំនួន បានទទួលស្គាល់ខឿនឯករាជ្យ អធិ បតេយ្យភាពនិងបូរណភាពដែនដីរបស់វៀតណាម ឡាវនិងកម្ពុជា។ នេះជាជ័យជម្នះនៃការតស៊ូការទូតដ៏ស្វិតស្វាញ ដែលពោរពេញទៅ ដោយប្ញទ្ធានុភាពនិងការជឿជាក់ លើខ្លួនឯងរបស់គណៈប្រតិភូវៀត ណាមប្រជាធិបតេយ្យសាធារណរដ្ឋ ដើម្បីការពារគោលជំហរត្រឹមត្រូវ និងផលប្រយោជន៍ជាតិ។










