វៀតណាម-ឆែក-Azerbaijan ពង្រឹងទំនាក់ទំនងដើម្បីកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍
(VOVworld)- តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតី ឆែក លោក Milos Zeman និង សមភាគី Azerbaijan លោក Ilham Aliev នាថ្ងៃទី១១ឧសភា ប្រធានរដ្ឋវៀត ណាមលោក Truong Tan Sang ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋ ទៅកាន់ សាធារណរដ្ឋឆែកក្នុងរយៈពេល៣ថ្ងៃ និងហើយបន្ទាប់ទៀតនឹង ទៅកាន់ សាធារណរដ្ឋ Azerbaijan ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ឧសភា ។ ដំណើរទស្សន កិច្ចនេះ របស់លោក Truong Tan Sang បន្តអះអាងនូវគោលនយោបាយមុន ក៏ដូចជាក្រោយរបស់ វៀតណាម គឺ បង្កើនទំនាក់ទំនងមិត្តភាព សហប្រតិ បត្តិការលើគ្រប់វិស័យជាមួយ បណ្តាប្រទេសជាមិត្តភក្តិប្រពៃណី។










