ទំនាក់ទំនងវៀតណាម-ជប៉ុនឆ្ពោះទៅដំណាក់កាលអភិវឌ្ឍន៍ថ្មី
(VOVWORLD) - ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវបានអញ្ជើញទៅ បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។ ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងកន្លះសតវត្សនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ីទាំងពីរនេះ (១៩៧៣ - ២០២៣) រួមចំណែកធ្វើឱ្យទំនាក់ ទំនងនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរកាន់តែ ស៊ីជម្រៅក្នុងដំណាក់កាលអភិវឌ្ឍន៍បន្ទាប់។










