វៀតណាម៖ គោលដៅសក្តានុពលនៃការទាក់ទាញ FDI និងភ្ញៀវទេសចរអន្តរជាតិ
(VOVWORLD) - យោងតាមតួរលេខថ្មីបំផុតពីអគ្គនាយកដ្ឋានស្ថិតិ គិតត្រឹមពាក់កណ្តាលខែសីហាឆ្នាំនេះ ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានចុះបញ្ជីសរុបចូល វៀតណាមសម្រេចបានជាង១៨ ពាន់លានដុល្លារអាមេរិក កើនឡើង ៨,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនោះ ខែកក្កដាកន្លងទៅក៏ជាខែដំបូងដែលទេសចរណ៍វៀតណាមទទួលភ្ញៀវអន្តរជាតិជាង ១ លាននាក់ ចាប់តាំងពីបើកដំណើរការឡើងវិញក្រោយជំងឺកូវីដ-១៩ កាលពីខែមីនាឆ្នាំមុន។ សញ្ញាវិជ្ជមានទាំងនេះបង្ហាញថា វៀតណាមនៅតែជា “ជម្រើស” របស់វិនិយោគិនបរទេស និងជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។










