ព្រឹត្តិការណ៍

11/07/2023

ដោះស្រាយបញ្ហាសាកល្បងនៃបញ្ហាចំនួនប្រជាជនពិភពលោកនាបច្ចុប្បន្ន

(VOVWORLD) - ទិវាប្រជាជនពិភពលោក (ថ្ងៃទី១១ ខែកក្កដា) ឆ្នាំនេះ ប្រទេសជាច្រើនកំពុងខិតខំប្រឹងប្រែងស្វែងរកវិធីសម្របខ្លួនទៅនឹងនិន្នាការប្រជាសាស្រ្ត ដើម្បីដោះស្រាយបញ្ហាសាកល្បង ក៏ដូចជាក្ដាប់ឱកាសពីបញ្ហាប្រជាជន សំដៅបង្កើតកម្លាំងចលករដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ ទាក់ទងនឹងបញ្ហានេះ អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការជំរុញសមភាពយេនឌ័រ ដើម្បីសម្រេចឲ្យបាន ក្តីសុបិនអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់មនុស្សចំនួន ៨ ពាន់លាននាក់ ដែលកំពុងរស់នៅក្នុងភពផែនដី។

ដោះស្រាយបញ្ហាសាកល្បងនៃបញ្ហាចំនួនប្រជាជនពិភពលោកនាបច្ចុប្បន្ន
10/07/2023

លើកកម្ពស់សារៈសំខាន់នៃអាស៊ាន

(VOVWORLD) - នាថ្ងៃទី១១ ខែកក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៥៦ (AMM-56) នឹងបើកនៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី)។ ក៏នៅ នាថ្ងៃទី១០ ខែកក្កដានេះដែរ បានប្រព្រឹត្តិទៅសកម្មភាពថ្នាក់រដ្ឋមន្ត្រីក្នុងក្របខ័ណ្ឌ AMM-56។ នេះគឺជាសកម្មភាពដែលមានទ្រង់ទ្រាយធំបំផុតប្រចាំឆ្នាំរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន។ គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son អញ្ជើញចូលរួមកិច្ចប្រជុំនឹងរួមចំណែកយ៉ាងសកម្ម ម្ចាស់ការ ដើម្បីសារៈសំខាន់នៃអាស៊ាន។

លើកកម្ពស់សារៈសំខាន់នៃអាស៊ាន
07/07/2023

ការប្រមាថជំនឿសាសនា៖ ផលវិបាកដែលមិនអាចទាយទុកជាមុនបាន

(VOVWORLD) - តាមការរំពឹងទុក នៅដើមសប្តាហ៍ក្រោយ (ថ្ងៃទី ១១ ខែកក្កដា) ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នឹងបើកសម័យប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីករណីដុតគម្ពីរកូរ៉ាន ដែលបានកើតឡើងនៅខាងក្រៅវិហារឥស្លាមដ៏ធំបំផុតក្នុងរដ្ឋធានី Stockholm (ប្រទេសស៊ុយអែត) នៅថ្ងៃទី ២៨ ខែមិថុនាកន្លងទៅ។ ករណីនេះគឺជាកណ្តឹងរោទិ៍អំពីការកើនឡើងនៃការស្អប់ខ្ពើមសាសនា ដែលបង្កឲ្យមានជម្លោះកាន់តែច្រើនរវាងពិភពឥស្លាម និងសង្គមអ៊ឺរ៉ុប និងជាហានិភ័យដែលបង្កឡើងអំពើស្អប់ខ្ពើម និងអំពើហឹង្សាលើពិភពលោក។

ការប្រមាថជំនឿសាសនា៖ ផលវិបាកដែលមិនអាចទាយទុកជាមុនបាន
06/07/2023

តម្លៃពិសេសនៃគោលមាគ៌ា “ការទូតឫស្សីវៀតណាម”

(VOVWORLD) - “ការទូតឫស្សីវៀតណាម” គឺជាទស្សនៈត្រូវបានអ្នកការទូតជាច្រើនរូបលើកឡើង នៅពេលស្តីអំពីគោលនយោបាយការបរទេសរបស់វៀតណាម។ ទស្សនៈនេះមិនមែនជាបែបការទូតថ្មីទេ ប៉ុន្តែជាការសង្ខេប និងជានិមិត្តរូបនីយកម្មនៃគោលមាគ៌ាកិច្ចការបរទេសដែលបក្សកុម្មុយនិស្តវៀតណាមបាននិងកំពុងអនុវត្តន៍ ដោយមានការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

តម្លៃពិសេសនៃគោលមាគ៌ា “ការទូតឫស្សីវៀតណាម”
05/07/2023

វៀតណាមខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តដកកាតលឿង IUU ចេញ

(VOVWORLD) - វៀតណាមកំពុងខិតខំប្រឹងប្រែង អនុវត្តភារកិច្ចប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត(IUU - Illegal, Unrepoted and Unregulated Fishing) តាមអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC)។ យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដើម្បីលុបបំបាត់ “កាតលឿង” IUU គឺចាំបាច់ត្រូវបង្កើនការផ្សព្វផ្សាយដោះស្រាយស្ថានការណ៍នាវានេសាទត្រីរំលោភបំពាននៅដែនទឹកបរទេស ព្រមទាំងអនុវត្តន៍វិធានការវារីវប្បកម្មសមុទ្រ និង ការអភិវឌ្ឍន៍របរនេសាទត្រីប្រកបដោយចីរភាព។

វៀតណាមខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តដកកាតលឿង IUU ចេញ
04/07/2023

អឺរ៉ុប និងការខ្វែងគំនិតគ្នាក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍

(VOVWORLD) - សហភាពអឺរ៉ុប (EU) បន្តមិនសម្រេចបានការស្រុះចិត្តគំនិតគ្នាអំពីបញ្ហាជនអន្តោប្រវេសន៍ ក្រោយពីហុងគ្រី និងប៉ូឡូញបានជំទាស់យ៉ាងខ្លាំងក្លាលើកិច្ចព្រមព្រៀងនេះនៅក្នុងកិច្ចប្រជុំកំពូលនៃប្លុកនេះ ដែលប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ មិថុនា នៅទីក្រុងប្រ៊ុចសែល (បែលហ្សិក)។ ប្រតិកម្មរបស់ប្រទេសទាំងពីរបានសរឲ្យឃើញថា អន្តោប្រវេសន៍ នៅតែជាបញ្ហាមិនងាយដោះស្រាយរបស់ សហភាពអឺរ៉ុប។

អឺរ៉ុប និងការខ្វែងគំនិតគ្នាក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍
03/07/2023

ជំរុញការទូតសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ

(VOVWORLD) - ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបការលំបាក និងបញ្ហាប្រឈមជាច្រើន ការទូតសេដ្ឋកិច្ចត្រូវបន្តលើកកំពស់តួនាទី រួមចំណែកធ្វើឱ្យទំនាក់ទំនងវៀតណាមជាមួយដៃគូកាន់តែស៊ីជម្រៅ; បន្តនាំទំនាក់ទំនងសេដ្ឋកិច្ចនិយាយដោយឡែកនិងទំនាក់ទំនងទ្វេភាគីនិយាយរួមកាន់តែជិតស្និទ្ធ ស្ថិរភាព និងនិរន្តរភាព។ តាមស្មារតីនោះ សន្និសីទបុកសរុបនៃគណៈកម្មាធិការដឹកនាំការទូតសេដ្ឋកិច្ច បានប្រព្រឹត្តទៅនៅថ្ងៃទី ៣ កក្កដា នៅរដ្ឋធានីហាណូយ សំដៅបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសារាចរណ៍លេខ ១៥ ចុះថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២ របស់គណៈលេខាស្តីពីការទូតសេដ្ឋកិច្ច។

ជំរុញការទូតសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ
30/06/2023

វៀតណាមខិតខំប្រឹងប្រែងបង្ការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

(VOVWORLD) - រដ្ឋាភិបាលវៀតណាមជានិច្ចកាលកំណត់ថា ការបង្ការទប់ស្កាត់ជនចំណាកស្រុកដោយខុសច្បាប់ និងការងារតស៊ូប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស គឺជាភារកិច្ចនយោបាយជាប្រចាំ និងយូរអង្វែង។ ដូច្នេះ ទន្ទឹមនឹងការជំរុញខ្លាំងនូវដំណោះស្រាយជាក់លាក់ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស វៀតណាមកំពុងកែលម្អដោយឥតឈប់ឈរនូវប្រព័ន្ធច្បាប់ ព្រមទាំងសហការយ៉ាងសកម្ម និងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ ដើម្បីរុញថយក្រោយគ្រោះជួញដូរមនុស្ស។

វៀតណាមខិតខំប្រឹងប្រែងបង្ការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
29/06/2023

បន្តការវិនិយោគសម្រាប់អភិវឌ្ឍន៍តំបន់ជនជាតិភាគតិច

(VOVWORLD) - កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម បានចេញសេចក្តីសម្រេចចិត្តអនុម័តលើកម្មវិធីគោលដៅជាតិ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ដំណាក់កាល ២០២១-២០៣០។ គណៈកម្មាធិការជនជាតិ កំពុងសម្របសម្រួលជាមួយបណ្តាមូលដ្ឋាននៅតំបន់ភាគខាងជើង ភាគកណ្តាល និងភាគខាងត្បូង ដើម្បីរៀបចំសន្និសីទបូកសរុបរយៈពេល ៣ ឆ្នាំនៃការអនុវត្តកម្មវិធី ដើម្បី ស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ក្នុងការអភិវឌ្ឍតំបន់ជនជាតិភាគតិចទូទាំងប្រទេស។

បន្តការវិនិយោគសម្រាប់អភិវឌ្ឍន៍តំបន់ជនជាតិភាគតិច
28/06/2023

WEF Tianjin ឆ្ពោះទៅរកដំណោះស្រាយស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ ប្រកបដោយ​ចីរភាព

(VOVWORLD) - កិច្ចប្រជុំប្រចាំឆ្នាំលើកទី ១៤ ថ្នាក់ដឹកនាំថ្មីនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឬហៅថា "វេទិកាដាវ៉ូសរដូវក្តៅ " កំពុងប្រព្រឹត្តទៅនៅទីក្រុង Tianjin ចិនចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ មុថិនា។ គោលដៅស្នូលនៃវេទិកាគឺ ដើម្បីជំរុញកម្លាំងចលករច្នៃប្រឌិត ស្មារតីអាជីវកម្មនៅតំបន់អាស៊ី និងនៅលើពិភពលោក សំដៅស្វែងរកផ្លូវស្ដារឡើងវិញ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយតម្លាភាព និងចីរភាព វាយតម្លៃលើយថាទស្សន៍សេដ្ឋកិច្ចរបស់ចិន ក៏ដូចជារបស់តំបន់អាស៊ីទាំងមូលផងដែរ។

WEF Tianjin ឆ្ពោះទៅរកដំណោះស្រាយស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ ប្រកបដោយ​ចីរភាព