ព្រឹត្តិការណ៍

27/06/2023

ជំរុញការទូតសភាវៀតណាម-ស្វីស

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធានក្រុមប្រឹក្សាជាតិស្វីសលោក Martin Candinas នាថ្ងៃទី ២៧ មិថុនា ចាប់ផ្ដើមបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ មិថុនា បានបង្ហាញពីការគោរពរបស់ស្វីសចំពោះវៀតណាម ព្រមទាំងជាសកម្មភាពកិច្ចការបរទេសសភាដ៏សំខាន់ បន្តការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរក្រោយជំងឺរាតត្បាតកូវីដ ១៩។

ជំរុញការទូតសភាវៀតណាម-ស្វីស
26/06/2023

ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន លើកកំពស់សំឡេងវៀតណាមក្នុងបញ្ហាសកល

(VOVWORLD) - នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh កំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន និងចូលរួមកិច្ចប្រជុំអ្នកត្រួសត្រាយផ្លូវលើកទី ១៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ចិន បានរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន ឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំអ្នកត្រួសត្រាយផ្លូវលើកទី ១៤ របស់ WEF វៀតណាមក៏មានបំណងចង់បញ្ចេញសារស្ដីពីប្រទេសវៀតណាមមួយដោយមានការទទួលខុសត្រូវ និងរួមចំណែកយ៉ាងសកម្មក្នុងបញ្ហាសកលនានាផងដែរ។

ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន លើកកំពស់សំឡេងវៀតណាមក្នុងបញ្ហាសកល
23/06/2023

ដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង

(VOVWORLD) - ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងលោកជំទាវកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម (ថ្ងៃទី ២២-២៤ មិថុនា) តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Yoon Suk Yeol មកកាន់វៀតណាមក្នុងឋានៈជាប្រធានាធិបតី។ វៀតណាមក៏ជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលប្រធានាធិបតីកូរ៉េខាងត្បូងធ្វើទស្សនកិច្ចចាប់តាំងពីចូលកាន់តំណែង (ថ្ងៃទី ១០ ឧសភា ឆ្នាំ ២០២២) ផងដែរ។

ដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង
22/06/2023

បង្រួញគម្លាតតំបន់ - វឌ្ឍនភាពអំពីសមភាពសង្គមរបស់វៀតណាម

(VOVWORLD) - ក្នុងពាក់កណ្ដាលអាណត្តិនីតិកាលទី ១៣ (២០២០-២០២៥) របស់បក្សកុម្មុយនិស្តវៀតណាមវៀតណាមមានវឌ្ឍនភាពជាច្រើនអំពីការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រនៅតំបន់ជនជាតិភាគតិច។ប្រការនេះជួយបង្រួញគម្លាតអភិវឌ្ឍន៍រវាងតំបន់វាលទំនាប់ និងតំបន់ព្រៃភ្នំ រួមចំណែកអះអាងសមិទ្ធិផលអំពីសមភាពសង្គមរបស់វៀតណាម។

បង្រួញគម្លាតតំបន់ - វឌ្ឍនភាពអំពីសមភាពសង្គមរបស់វៀតណាម
21/06/2023

សារព័ត៌មានបដិវត្តរួមដំណើរជាមួយប្រទេសជាតិ

(VOVWORLD) - កាលពី ៩៨ ឆ្នាំមុន (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥) កាសែត Thanh nien (យុវជន) ដែលត្រូវបានអគ្គមគុទ្ទេសក៍ Nguyen Ai Quoc បង្កើតឡើង បានបោះពុម្ភផ្សាយច្បាប់ដើមដំបូង គូសសញ្ញាការបង្កើតខឿនសារព័ត៌មានបដិវត្តន៍វៀតណាម។ អស់រយៈពេលជិតមួយសតវត្សរ៍កន្លងទៅអ្នកសារព័ត៌មានជាច្រើនជំនាន់ ជាមួយកម្លាំងពលំ បញ្ញារបស់ខ្លួនបានរួមចំណែកយ៉ាងសំខាន់ទៅក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិ ការពារជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

សារព័ត៌មានបដិវត្តរួមដំណើរជាមួយប្រទេសជាតិ
20/06/2023

សន្ធិសញ្ញាស្តីពីមហាសមុទ្រសំដៅអនុវត្តន៍ UNCLOS ១៩៨២ ប្រកបដោយ​ប្រសិទ្ធភាព

(VOVWORLD) - នាថ្ងៃទី ១៩ មិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសន្ធិសញ្ញាស្តីពីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពជីវចម្រុះសមុទ្រនៅខាងក្រៅដែនយុត្តាធិការជាតិ (សន្ធិសញ្ញាស្ដីពីមហាសមុទ្រ)។ ឯកសារនេះរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធឯកសារដោយផ្អែកលើសន្ធិសញ្ញាស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS 1982) ក្នុងអភិបាលកិច្ចដែនសមុទ្រ និងមហាសាគរ ធានាការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសទាំងអស់។

សន្ធិសញ្ញាស្តីពីមហាសមុទ្រសំដៅអនុវត្តន៍ UNCLOS ១៩៨២ ប្រកបដោយ​ប្រសិទ្ធភាព
19/06/2023

ការប្រយុទ្ធប្រឆាំងអំពើពុករលួយ - ស្រុះចិត្តគំនិតគ្នាពីលើចុះក្រោមការងារទាំងអស់បានរលូន

(VOVWORLD) - នាថ្ងៃទី ១៩ មិថុនា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញជាអធិបតីនៅសន្និសីទបូកសរុបប្រតិបត្តិការរយៈពេល ១ ឆ្នាំ របស់គណៈកម្មាធិការដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្មថ្នាក់ខេត្តក្រុងក្រោមឱវាទមជ្ឈិម។ សន្និសីទនេះ គឺសំដៅវាយតម្លៃពីស្ថានភាព លទ្ធផលនៃការបង្កើត និងការអនុវត្តមុខងារ ភារកិច្ច និងអំណាចរបស់គណៈកម្មាធិការដឹកនាំថ្នាក់ខេត្ត; កំណត់ភារកិច្ច និងដំណោះស្រាយ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់គណៈកម្មាធិការដឹកនាំថ្នាក់ខេត្ត រួមចំណែកជំរុញខ្លាំងថែមទៀតនូវការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្ម ព្រមទាំងអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ផងដែរ។

ការប្រយុទ្ធប្រឆាំងអំពើពុករលួយ - ស្រុះចិត្តគំនិតគ្នាពីលើចុះក្រោមការងារទាំងអស់បានរលូន
16/06/2023

ជំរុញខ្លាំងការផ្លាស់ប្ដូរឌីជីថល ការផ្លាស់ប្ដូរបៃតងដើម្បីបង្រួញដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្ម

(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងវេទិកាជាន់ខ្ពស់ប្រចាំឆ្នាំស្តីពីឧស្សាហកម្ម ៤.០ ឆ្នាំ២០២៣ ដោយផ្សាភ្ជាប់នឹងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៩ ស្តីពីឧស្សាហូបនីយកម្ម និងទំនើបកម្មដែលប្រព្រឹត្តទៅនៅពាក់កណ្តាលសប្តាហ៍ (ថ្ងៃទី ១៤ ខែមិថុនា) នៅទីក្រុងហាណូយនោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ ការសម្របខ្លួននិងការអភិវឌ្ឍនៃប្រទេសនីមួយៗក្នុងយុគសម័យឌីជីថលនិងសកលភាវូបនីយកម្មនាបច្ចុប្បន្ន គឺជាបញ្ហាធំ បន្ទាន់ និងយូរអង្វែង។ វៀតណាមយល់ច្បាស់អំពីកាលានុវត្តភាពនិងតម្រូវការដើម្បីអាចសម្របខ្លួន និងអភិវឌ្ឍន៍។ រដ្ឋាភិបាលវៀតណាមបាន កំពុង នឹងបន្តផ្លាស់ប្ដូរថ្មីដើម្បីអភិវឌ្ឍន៍។

ជំរុញខ្លាំងការផ្លាស់ប្ដូរឌីជីថល ការផ្លាស់ប្ដូរបៃតងដើម្បីបង្រួញដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្ម
15/06/2023

អភិវឌ្ឍន៍ប្រកបដោយចីរភាពនូវ​សេដ្ឋកិច្ចសមុទ្រដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥

(VOVWORLD) - សេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៣៦ ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៨ នៃសន្និបាទមជ្ឈឹមលើកទី ៨ នីតិកាលទី ១២ ស្តីពី “យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពសេដ្ឋកិច្ចសមុទ្រវៀតណាម ដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥” (សេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៣៦ ដោយបញ្ជាក់ពីតួនាទី និងសារៈសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ហើយទន្ទឹមនឹងនោះ កំណត់ភារកិច្ច នាំវៀតណាមក្លាយជាប្រទេសខ្លាំងមាំមួនពីសមុទ្រ និងសម្បូរធូធារពីសមុទ្រ។ ទោះបីជាសម្រេចបានសមិទ្ធិផលជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រក៏ដោយ ប៉ុន្តែនាពេលខាងមុខ វៀតណាមនឹងអនុវត្តន៍ប្រកបដោយសមកាលកម្មនូវដំណោះស្រាយមានលក្ខណៈច្នៃប្រឌិត ដើម្បីបន្តអនុវត្តន៍ជាក់ស្តែងគោលដៅនៃសេចក្តីសម្រេចចិត្តនេះ។

អភិវឌ្ឍន៍ប្រកបដោយចីរភាពនូវ​សេដ្ឋកិច្ចសមុទ្រដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥
14/06/2023

កសាង និងអភិវឌ្ឍន៍អក្សរសាស្ត្រ និងសិល្បៈក្នុងយុគសម័យថ្មី សេចក្តីសម្រេចចិត្តលេខ ២៣ របស់ការិយាល័យនយោបាយ

(VOVWORLD) - សេចក្តីសម្រេចចិត្តលេខ ២៣ របស់ការិយាល័យនយោបាយ ស្តីពីការបន្តកសាង និងអភិវឌ្ឍន៍អក្សរសាស្ត្រ និងសិល្បៈក្នុងសម័យកាលថ្មី បានបង្កើតការបោះជំហានលើវិស័យអក្សរសាស្ត្រ និងសិល្បៈ រួមចំណែកកសាងមូលដ្ឋានគ្រឹះខាងស្មារតីនៃសង្គម និងការអភិវឌ្ឍយ៉ាងទូលំទូលាយរបស់ប្រជាជនវៀតណាម។ នេះជាមតិរួមទូទៅរបស់ខេត្ត ក្រុងជាច្រើន នៅពេលធ្វើការបូកសរុបរយៈពេល ១៥ ឆ្នាំ នៃការចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២៣ (២០០៨ - ២០២៣)។

កសាង និងអភិវឌ្ឍន៍អក្សរសាស្ត្រ និងសិល្បៈក្នុងយុគសម័យថ្មី  សេចក្តីសម្រេចចិត្តលេខ ២៣ របស់ការិយាល័យនយោបាយ