ជំរុញកិច្ចសហប្រតិបត្តិការសភារវាងវៀតណាម និងកូតឌីវ័រ
(VOVWORLD) - តបតាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នាថ្ងៃទី ១៣ មិថុនា ប្រធានរដ្ឋសភាលោក Adama Bictogo បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកូតឌីវ័រ (Côte d'Ivoire) អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមិថុនា។ នេះគឺជាដំណើរទស្សនកិច្ចដើមដំបូងរបស់ប្រធានរដ្ឋសភាកូតឌីវ័រមួយរូប ហើយក៏ជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់កូតឌីវ័រ ក្រោយរយៈពេល ៤៨ ឆ្នាំ ដែលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត។ ដំណើរទស្សនកិច្ចនេះសំដៅជំរុញទំនាក់ទំនងទ្វេភាគីលើកាណាល់រដ្ឋសភា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម គមនាគមន៍ ដឹកជញ្ជូន កសិកម្ម និងកែច្នៃកសិផល។










