ព្រឹត្តិការណ៍

20/04/2023

សៀវភៅពិសេសជាអំណោយជូនដល់ Truong Sa និងផ្ទះរន្ទា DK1

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែមេសា ក្រុមការងារលេខ៣ ដឹកនាំដោយឧត្តមនាវីទោ Tran Ngoc Quyet អគ្គសេនាធិការរងនៃកងទ័ពជើងទឹកវៀតណាម បានចុះសួរសុខទុក្ខ លើកទឹកចិត្ត ផ្តល់អំណោយ និងស្វែងយល់ពីស្ថានភាពសតិអារម្មណ៍ ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជា លទ្ធផលនៃភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្ររបស់កងទ័ព និងប្រជាជន លើកោះចំនួន ៥ នៃប្រជុំកោះ Truong Sa (Spratly) រួមមាន៖ Song Tu Tay, Sinh Ton, Co Lin, Da Dong A, Truong Sa និងផ្ទះរន្ទា DK1។

សៀវភៅពិសេសជាអំណោយជូនដល់ Truong Sa និងផ្ទះរន្ទា DK1
19/04/2023

វៀតណាម និងសាធារណៈរដ្ឋឆែក ពង្រឹងទំនាក់ទំនងទ្វេភាគី

(VOVWORLD) - តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែក លោក Petr Fiala នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២០ មេសា។

វៀតណាម និងសាធារណៈរដ្ឋឆែក ពង្រឹងទំនាក់ទំនងទ្វេភាគី
18/04/2023

ពិភពលោកខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយសម្រាប់ជម្លោះនៅស៊ូដង់

(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ពិភពលោកតែងតែតាមដានយ៉ាងដិតដល់នូវរាល់ការវិវឌ្ឍផ្នែកនយោបាយ និងសន្តិសុខនៅស៊ូដង់ ដែលជាទីតាំងកំពុងប្រព្រឹត្តិទៅការប៉ះទង្គិចគ្នារវាងកងទ័ព និងអង្គកាពាក់កណ្ដាលយោធា នៃកងកម្លាំងប្រតិបត្តិរហ័ស (RSF)។ គិតត្រឹមបច្ចុប្បន្ននេះ មានមនុស្សប្រមាណ ១០០ នាក់ត្រូវស្លាប់ ក្នុងនោះមានទាំងបុគ្គលិកអង្គការសហប្រជាជាតិទៀតផង។ រាល់ការខិតខំប្រឹងប្រែងការទូតកំពុងត្រូវបានអនុវត្តន៍ សំដៅ អំពាវនាវឱ្យភាគីពាក់ព័ន្ធអត់ធ្មត់ និងបង្កើតឱកាសសម្រាប់ការសន្ទនាដើម្បីរក្សាស្ថិរភាពស្ថានការណ៍។

ពិភពលោកខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយសម្រាប់ជម្លោះនៅស៊ូដង់
17/04/2023

វៀតណាមរឹតបន្តឹងទំនាក់ទំនងមិត្តភាពជាមួយដៃគូប្រពៃណីនៅតំបន់អាមេរិកឡាទីន

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភានៃរដ្ឋាភិបាលប្រជាជនគុយបា លោក Esteban Lazo Hernandez ប្រធានសភាជាន់ទាបអាហ្សង់ទីនលោកស្រី Cecilia Moreau និងប្រធានព្រឹទ្ធសភានៃអ៊ុយរូហ្គាយខាងកើត លោកស្រី Beatriz Argimon Cedeira នៅថ្ងៃទី១៨ មេសា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបា សាធារណរដ្ឋអាហ្សង់ទីន និងសាធារណរដ្ឋអ៊ុយរូហ្គាយខាងកើត។ ដំណើរទស្សនកិច្ចនេះ បង្ហាញយ៉ាងច្បាស់នូវការសន្យានិងបំណងប្រាថ្នារបស់វៀតណាមក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសទាំងបី អនុវត្តន៍យ៉ាងជាក់ស្តែងនូវគោលនយោបាយកិច្ចការបរទេសរួមរបស់វៀតណាម នោះគឺផ្ដល់អាទិភាពដល់ការរឹតបន្តឹងទំនាក់ទំនងមិត្តភាពជាមួយប្រទេសដៃគូប្រពៃណីនៅតំបន់អាមេរិកឡាទីន។

វៀតណាមរឹតបន្តឹងទំនាក់ទំនងមិត្តភាពជាមួយដៃគូប្រពៃណីនៅតំបន់អាមេរិកឡាទីន
14/04/2023

បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសកល

(VOVWORLD) - ដោយសារស្ថានភាពភូមិសាស្ត្រនយោបាយសកលមានការប្រែប្រួលដ៏ស្មុគ ស្មាញ និងមិនអាចទាយទុកជាមុនបានជាច្រើន សន្ទុះងើបឡើងវិញ និងកំណើនសេដ្ឋ កិច្ចពិភពលោក កំពុងតែ ជួបប្រទះនឹងហានិភ័យ និងបញ្ហាប្រឈមធ្ងន់ធ្ងរជាច្រើន ដែល បណ្ដាលឲ្យហានិភ័យនៃឱនភាពកើនឡើង។ ដើម្បីឆ្លើយតប មហាអំណាច សេដ្ឋកិច្ចនានា ជាពិសេសស្ថាប័នសេដ្ឋកិច្ច-ហិរញ្ញវត្ថុសកល ដែលដឹកនាំដោយធនា គារពិភពលោក (WB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំពុងខិតខំប្រឹងប្រែង ស្វែងរកដំណោះស្រាយសមស្រប។

បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសកល
13/04/2023

ការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព សហករណ៍ក្នុងដំណាក់កាលថ្មី

(VOVWORLD) - នៅវៀតណាម តាំងពីដើមដំបូងមក បក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចសមូហភាព និងការអភិវឌ្ឍន៍សហករណ៍។ ថ្ងៃទី ១១ ខែមេសា ឆ្នាំ ១៩៤៦ ក្នុងគ្រាលំបាកនៃប៉ុន្មានថ្ងៃបង្កើតប្រទេស លោកប្រធានហូជីមិញបានសរសេរសំបុត្រ អំពាវនាវឲ្យម្ចាស់ដី និងកសិករវៀតណាមចូលរួមសហករណ៍កសិកម្ម។ លោកបញ្ជាក់ថា៖ “កសិករចង់ក្លាយជាអ្នកមាន កសិកម្មចង់រីកចម្រើន ត្រូវតែមានសហករណ៍”; “សហករណ៍គឺជាការរួមកម្លាំងកាយចិត្តជាមួយគ្នា”។ ឆ្លងកាត់រយៈពេល ៧៧ ឆ្នាំនៃការអនុវត្តន៍បានបង្ហាញថា សេដ្ឋកិច្ចសមូហភាពគឺតែងតែជាសមាសធាតុសេដ្ឋកិច្ចដ៏សំខាន់ ដែលត្រូវបានពង្រឹងនិងអភិវឌ្ឍន៍ជាមួយសេដ្ឋកិច្ចរដ្ឋ ដើម្បីក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ។

ការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព សហករណ៍ក្នុងដំណាក់កាលថ្មី
12/04/2023

ដំណើរ ៥០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការវៀតណាម-បារាំង៖ រួមគ្នាឆ្ពោះទៅអនាគត

(VOVWORLD) - ថ្ងៃនេះគឺជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងបារាំង (១២ មេសា ១០៧៣ - ១២ មេសា ២០២៣)។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ ឆ្លងកាត់ការវិវឌ្ឍន៍នៃប្រវត្តិសាស្ត្រ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងវៀតណាម និងបារាំងកាន់តែរឹងមាំ ស៊ីជម្រៅកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សម្បូរបែប និងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រតាំងពីឆ្នាំ ២០១៣ មក ។ នេះគឺជាឱកាសសម្រាប់ភាគីទាំងពីររំលឹកដំណាក់កាលកន្លងទៅ តំរង់ទិសដៅដើម្បីធ្វើឲ្យស៊ីជម្រៅថេមទៀតទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំងក្នុងយុគសម័យថ្មី។

ដំណើរ ៥០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការវៀតណាម-បារាំង៖ រួមគ្នាឆ្ពោះទៅអនាគត
11/04/2023

សហគមន៍អន្តរជាតិខិតខំប្រឹងប្រែងបន្ធូរស្រាលភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា

(VOVWORLD) - នាប៉ុន្មានថ្ងៃកន្លងទៅ អំពើហឹង្សាដ៏បង្ហូរឈាមបានបន្តកើតមានរវាងកងទ័ពអ៊ីស្រាអែល និងជនប៉ាឡេស្ទីននៅទាំងនៅតំបន់ Gaza និងតំបន់ West Bank ព្រមទាំងរីករាលដាលដល់ទឹកដីលីបង់ និងតំបន់ខ្ពង់រាប Golan ដែលកំពុងមានជម្លោះរវាងអ៊ីស្រាអែល និងស៊ីរី។ គ្រោះអាសន្នអំពើរលកហឹង្សាថ្មីអាចផ្ទុះឡើងនៅតំបន់មជ្ឈិមបូព៌ា ហើយនាំឱ្យមានផលវិបាកដែលមិនអាចទាយទុកជាមុនបាន បង្ខំឱ្យសហគមន៍អន្តរជាតិត្រូវបង្កើនការខិតខំប្រឹងប្រែងបន្ធូរស្រាលភាពតានតឹង និងគ្រប់គ្រងស្ថានភាពផងដែរ។

សហគមន៍អន្តរជាតិខិតខំប្រឹងប្រែងបន្ធូរស្រាលភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា
10/04/2023

នាំទំនាក់ទំនងវៀតណាម - ឡាវឡើងកំពស់ថ្មី

(VOVWORLD) - តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith នាព្រឹកថ្ងៃទី១០ ខែមេសានេះ លោកប្រធានរដ្ឋ Vo Van Thuong បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចាកចេញពីរដ្ឋធានីហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ដំណើរទស្សនកិច្ចគឺសំដៅបន្តបញ្ជាក់នូវគោលនយោបាយដ៏ឥតងាករេរបស់រដ្ឋវៀតណាម ដែលជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងមិត្តភាពមហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។

នាំទំនាក់ទំនងវៀតណាម - ឡាវឡើងកំពស់ថ្មី
07/04/2023

យថាទស្សន៍កំណើនសេដ្ឋកិច្ចពិភពលោកក្នុងបរិបទថ្មី

(VOVWORLD) - ដោយផ្អែកលើការកត់សម្គាល់លទ្ធផលនៃសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ និងខឿនសេដ្ឋកិច្ចធំៗរបស់ពិភពលោកក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ស្ថាប័នហិរញ្ញវត្ថុ និងសេដ្ឋកិច្ចអន្តរជាតិជាច្រើនបានកែសម្រួលការព្យាករណ៍ និងយថាទស្សន៍កំណើននៃខឿនសេដ្ឋកិច្ចពិភពលោក ក៏ដូចជាខឿនសេដ្ឋកិច្ចជាសមាចិកនីមួយៗទៀតផង។ការវាយតម្លៃរួមគឺ សេដ្ឋកិច្ចពិភពលោកកំពុងមានសញ្ញាល្អៗជាច្រើន ប៉ុន្តែនៅតែប្រឈមមុខនឹងហានិភ័យ និងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរជាច្រើនផងដែរ។

យថាទស្សន៍កំណើនសេដ្ឋកិច្ចពិភពលោកក្នុងបរិបទថ្មី