ប្រធានាធិបតីអ៊ុយក្រែនធ្វើទស្សនកិច្ចនៅអឺរ៉ុប ស្វែងរកជំនួយឧបត្ថម្ភ ដើម្បីដោះស្រាយជម្លោះ
(VOVWORLD) - ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កំពុងបំពេញទស្សកិច្ចនៅប្រទេសអឺរ៉ុបមួយចំនួនជាបន្តបន្ទាប់ សំដៅ អំពាវនាវឱ្យមានការបន្ថែមកម្លាំងរបស់ប្រទេសទាំងនេះក្នុងជម្លោះយោធាជាមួយរុស្ស៊ី។ កិច្ចព្រមព្រៀងផ្ដល់ជំនួយហិរញ្ញវត្ថុ និងការការពារជាតិជាបន្តបន្ទាប់សម្រេចបានរវាងអ៊ុយក្រែន និងថ្នាក់ដឹកនាំនៃប្រទេសអ៊ីតាលី អាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស ដើម្បីបង្កើនសមត្ថទប់ទល់នឹងវិបត្តិរបស់ទីក្រុងគៀវ។










