លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីទួរគីនិងការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ
(VOVWORLD) - កាលពីថ្ងៃទី ២៩ ខែឧសភា ប្រធានក្រុមប្រឹក្សាបោះឆ្នោតកំពូលទួរគីបានគួសបញ្ជាក់ថា ប្រធានាធិបតីដែលកំពុងកាន់អំណាចលោក Recep Tayyip Erdogan បានឈ្នះក្នុងជុំទី ២ នៃការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីដែលបានធ្វើឡើងនៅថ្ងៃទី ២៨ ខែឧសភា តាមនោះបន្តដឹកនាំប្រទេសជាតិសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។ ភ្លាមមួយរំពិច ថ្នាក់ដឹកនាំពិភពលោកជាច្រើន រួមទាំងប្រទេសមហាអំណាចនានា បានផ្ញើសារអបអរសាទរដល់លោក Erdogan ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពិសេសរបស់សហគមន៍អន្តរជាតិចំពោះស្ថានភាពនយោបាយនៃប្រទេសទួរគី ជាប្រទេសដែលមានឋានៈនិងតួនាទីកាន់តែសំខាន់នៅក្នុងតំបន់ និងលើពិភពលោក។










