អនុវត្តសិទ្ធិជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការកសាងច្បាប់
(VOVWORLD) - អនុវត្តតាមសេចក្តីសម្រេចចិត្តលេខ ៦៧១/NQ ចុះថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងសេចក្តីសម្រេចចិត្តលេខ ១៧០/NQ-CP ចុះថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ របស់រដ្ឋាភិបាលស្តីពីការប្រមូលមតិយោបល់របស់ប្រជាពលរដ្ឋចំពោះសេចក្តីព្រាងច្បាប់ស្តីពីច្បាប់ភូមិបាល (វិសោធនកម្ម) ដែលកំពុងត្រូវបានប្រព្រឹត្តទៅទូទាំងប្រទេស។ នេះជាសកម្មភាពនយោបាយដ៏ធំទូលាយមួយ មិនត្រឹមតែប្រមូលផ្តុំមតិយោបល់របស់សហគមន៍ ដើម្បីបំពេញសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) ប៉ុណ្ណោះទេ ថែមទាំងអនុវត្តគោលនយោបាយអនុវត្តសិទ្ធិធ្វើជាម្ចាស់របស់ប្រជាពលរដ្ឋ ក្នុងការតាក់តែងច្បាប់របស់វៀតណាមទៀតផង។










