ចលនាអន្តរជាតិគាំទ្រការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីវៀតណាម
(VOVWORLD) - កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីសន្តិភាពនៅ វៀតណាម ថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩៧៣ ដែលជាឯកសារគតិយុត្តអន្តរជាតិដំបូងបង្អស់ ក្នុងនោះបានបង្ខំឲ្យ អាមេរិកត្រូវសន្យាគោរពឯករាជ្យ អធិបតេយ្យភាព និងឯកភាពរបស់ប្រជាជាតិវៀតណាម មិនត្រឹមតែមានអត្ថន័យធំធេងក្នុងប្រវត្តិសាស្ត្ររបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងអន្តរជាតិទៀតផង។ ការតស៊ូនៃប្រាជ្ញានិងឫទ្ធានុភាពដ៏ស្វិតស្វាញ ពោរពេញទៅដោយការលំបាក ប៉ុន្តែអង់អាចក្លាហានរបស់ការទូតវៀតណាម ឈានដល់ភាពជោគជ័យ ក៏មានតួរនាទីនិងការជួយគាំទ្រយ៉ាងសកម្ម ពីមិត្តភក្តិអន្តរជាតិដែលស្រឡាញ់សន្តិភាព និងយុត្តិធម៌ផងដែរ។ មិនថាចូលរួមចំណែកជាសាធារណៈ ឬដោយស្ងៀមស្ងាត់នោះទេ ពួកគេបានរួមជាមួយវៀតណាមបង្កើតឡើងប្រវត្តិសាស្ត្រ។










