សៀវភៅមូលដ្ឋានគ្រឹះឆ្ពោះទៅការកសាងស្ថាប័នច្បាប់ប្រឆាំងអំពើពុករលួយ
(VOVWORLD) - គ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិ - ការពិត ទើបតែបានបោះពុម្ពសៀវភៅមួយក្បាលមានចំណងជើងថា៖ “ប្តេជ្ញា តស៊ូយ៉ាងម៉ឹងមាត់ប្រឆាំងអំពើ ពុករលួយ និងភាពអវិជ្ជមាន រួមវិភាគទានកសាងបក្ស និងរដ្ឋឲ្យកាន់តែស្អាតស្អំ និងរឹងមាំ” របស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងឱកាសខួបលើកទី ៩៣ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៣)។ អ្នកជំនាញជាច្រើនបានវាយតម្លៃថា នេះជាឯកសារដ៏មានសារៈប្រយោជន៍ រួមចំណែកលើកកម្ពស់ការយល់ដឹង និងបង្កើតការឯកភាពគ្នាក្នុងចំណោមកម្មាភិបាល បក្ខជន ប្រជាជន ក៏ដូចជាប្រព័ន្ធនយោបាយទាំងមូល ក្នុងកិច្ចការប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអសកម្ម។










