ការទាក់ទាញទុន FDI របស់វៀតណាមចូលសង្វាក់នឹងនិន្នាការងើបឡើងវិញនៃសេដ្ឋកិច្ច
(VOVWORLD) - ក្នុងឆ្នាំ២០២២ ទោះបីជាទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ ជម្លោះលើពិភពលោក និងអតិផរណាជាសកលក៏ដោយ ប៉ុន្តែទំនុកចិត្តរបស់វិនិយោគិនចំពោះសេដ្ឋកិច្ចនិងបរិយាកាសវិនិយោគអាជីវកម្មនៅវៀតណាមនៅតែបន្តកើនឡើង។ ប្រការនេះត្រូវបានបញ្ជាក់តាមរយៈលំហូរដើមទុនដែលត្រូវបានចុះបញ្ជីថ្មីចូលមកវៀតណាមគិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ ២០២២ បានកើនឡើង ២៣%; បើកចំណាយទុនបានចំនួនជិត ២០ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។










