ព្រឹត្តិការណ៍

07/11/2022

វៀតណាមនិងកម្ពុជាជានិច្ចកាលកាន់ដៃសាមគ្គីភាពគ្នាដើម្បីវិបុលភាពនៃប្រទេសនីមួយៗ

(VOVWORLD) - តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាម លោក Pham Minh Chinh នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងពិសេសរវាងវៀតណាមនិងកម្ពុជា ត្រូវបានពូនជ្រុំនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរចាប់តាំងពីការបង្កើតជាផ្លូវការកាលពី ៥៥ ឆ្នាំមុន។ ប្រទេសទាំងពីរកំពុងជំរុញខ្លាំងទំនាក់ទំនងតាមបាវចនា "អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង"។ ដំណើរទស្សនកិច្ចលើកនេះជាថ្មីម្តងទៀតបានបញ្ជាក់ពីទស្សនៈដ៏ខ្ជាប់ខ្ជួនដែលប្រទេសទាំងពីរជានិច្ចកាលកាន់ដៃគ្នាប្រកបដោយសាមគ្គីភាព ខិតខំប្រឹងប្រែងសហប្រតិបត្តិការដើម្បីវិបុលភាពនៃប្រទេសនីមួយៗ។

វៀតណាមនិងកម្ពុជាជានិច្ចកាលកាន់ដៃសាមគ្គីភាពគ្នាដើម្បីវិបុលភាពនៃប្រទេសនីមួយៗ
04/11/2022

វៀតណាមនិងកិច្ចខិតខំប្រឹងប្រែងរួមចំណែកដល់សន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត

(VOVWORLD) - ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ជាការខួបគម្រប់ ២០ ឆ្នាំ ចាប់តាំងពីប្រទេស សមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិនចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ក្នុង ក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៨ ដែលប្រព្រឹត្តទៅនៅប្រទេសកម្ពុជា (ខែវិច្ឆិកា ឆ្នាំ ២០០២)។ ក្នុងអំឡុងពេលកន្លងមក វៀតណាមបានអនុវត្តន៍ DOC យ៉ាង ម៉ឺងម៉ាត់និងពេញលេញ ហើយខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការសមុទ្រ រួម ចំណែកថែរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើតផងដែរ។

វៀតណាមនិងកិច្ចខិតខំប្រឹងប្រែងរួមចំណែកដល់សន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត
03/11/2022

ស្រុះចិត្តគំនិតគ្នា ដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ប្រកបដោយវិបុលភាព

(VOVWORLD) - កម្មាភិបាល បក្ខជន និងប្រជាជន វៀតណាមកំពុងអនុវត្តន៍យ៉ាងសកម្មនូវខ្លឹមសារកំណត់ទិសដៅនៃសន្និបាតលើកទី៦ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ដើម្បីសម្រេចបានជោគជ័យនូវគោលដៅ និងភារកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២២ បង្កើតមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពជាងក្នុងឆ្នាំ ២០២៣ និងឆ្នាំបន្តបន្ទាប់ទៀត។ ក្នុងបរិបទស្ថានភាពពិភពលោក និងក្នុងប្រទេស មានបម្រែបម្រួលយ៉ាងស្មុគស្មាញ និងមិនអាចព្យាករណ៍ជាមុនបាននោះ កម្មាភិបាល បក្ខជន និងប្រជាជនទូទាំងប្រទេសបានស្រុះចិត្តគំនិតគ្នា ឯកភាពគ្នា ខិតខំប្រឹងប្រែង ឆ្លៀតឱកាស និងប្រយោជន៏ ហើយជំនះពុះពាររាល់ការលំបាក ទាំងអស់នេះប្រាកដជានឹងក្លាយទៅជាធន ធានដ៏សំខាន់ ដើម្បីនាំប្រទេសជាតិកាន់តែអភិវឌ្ឍន៍ ប្រជាជាតិកាន់តែសម្បូររុងរឿងឡើង។

ស្រុះចិត្តគំនិតគ្នា ដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ប្រកបដោយវិបុលភាព
02/11/2022

វៀតណាម-ចិនជំរុញទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ស្ថិរភាព និងចីរភាព

(VOVWORLD) - នាថ្ងៃទី ១ ខែវិច្ឆិកា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន (ចាប់ថ្ងៃទី ៣០ តុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា)ប្រកបដោយជោគជ័យ តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping។

វៀតណាម-ចិនជំរុញទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ស្ថិរភាព និងចីរភាព
01/11/2022

សេដ្ឋកិច្ចសកល៖ យថាទស្សន៍វិជ្ជមាន ប៉ុន្តែនៅមានបញ្ហាប្រឈម

(VOVWORLD) - ក្នុងរយៈពេលកន្លងមក សេដ្ឋកិច្ចពិភពលោកបានកត់ត្រាជាបន្តនូវសញ្ញាវិជ្ជមានជាច្រើន អំពីការស្តារឡើងវិញនិងកំណើន ជាពិសេសស្ថិតនៅក្នុងប្រទេសពីរដែលមានសេដ្ឋកិច្ចធំជាងគេ របស់ពិភព លោក។ ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចពិភពលោកនៅតែត្រូវបានចាត់ទុកថា កំពុងប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ជាពិសេសពីបរិបទភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញដែលពាក់ព័ន្ធនឹងគ្រឹះស្ថានដែលមានឥទ្ធិពលយ៉ាងខ្លាំងលើសកលលោកទាំងមូល។ ស្ថានភាពជាក់ស្តែងនេះបង្ហាញថា សេដ្ឋកិច្ចនៅតែត្រូវការការខិតខំប្រឹងប្រែងជាច្រើន និងត្រូវផ្តោតសំខាន់លើប្រភពធនធានសម្រាប់ដំណាក់កាលខាងមុខ ហើយទន្ទឹមនឹងនោះ ត្រូវស្វិតស្វាញនឹងគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពដើម្បីជំនះរាល់ការលំបាក។

សេដ្ឋកិច្ចសកល៖ យថាទស្សន៍វិជ្ជមាន ប៉ុន្តែនៅមានបញ្ហាប្រឈម
31/10/2022

ដំណើរទស្សនកិច្ចបង្ហាញពីសារសំខាន់នៃទំនាក់ទំនងវៀតណាម-ចិន

(VOVWORLD) - នាថ្ងៃទី៣០ ខែតុលា អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាមបានទៅបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យដ៏សំខាន់ពិសេស ដែលរួមចំណែកធ្វើឱ្យទំនាក់ទំនង វៀតណាម-ចិនកាន់តែស៊ីជម្រៅថែមទៀត។

ដំណើរទស្សនកិច្ចបង្ហាញពីសារសំខាន់នៃទំនាក់ទំនងវៀតណាម-ចិន
28/10/2022

បើកចេញលំហនិងយថាទស្សន៍អភិវឌ្ឍន៍សម្រាប់តំបន់ណាមបូខាងកើតដោយមានប្រៀបខ្លាំងជាច្រើន

(VOVWORLD) - នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ ការិយាល័យនយោបាយ និងគណៈលេខាបានបើកសន្និសីទទូទាំងប្រទេសដាក់ពង្រាយអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ២៤ នៃការិយាល័យនយោបាយ អាណត្តិទី ១៣ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការធានាការពារជាតិសន្តិសុខ នៅតំបន់ណាមបូខាងកើត រហូតដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ ក្រោយពីសន្និសីទដាក់ពង្រាយអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍតំបន់ ដីសណ្ដទន្លេ Cuu Long; តំបន់វាលទំនាបនិងព្រៃភ្នំភាគខាងជើង និងតំបន់ Tay Nguyen នោះ សន្និសីទនេះគឺសំដៅបង្កើតការឯកភាពខ្ពស់ក្នុងការយល់ដឹង និងធ្វើសកម្មភាពទូទាំងប្រទេសស្តីពីការអភិវឌ្ឍតំបន់ណាមបូខាងកើត រួមមានទីក្រុងហូជីមិញ និងខេត្តចំនួន៥ ក្រោមឱវាទមជ្ឈិមគឺ៖ Tay Ninh, Binh Phuoc, Binh Duong, Dong Nai និង Ba Ria - Vung Tau។

បើកចេញលំហនិងយថាទស្សន៍អភិវឌ្ឍន៍សម្រាប់តំបន់ណាមបូខាងកើតដោយមានប្រៀបខ្លាំងជាច្រើន
27/10/2022

ផែនការមេថ្នាក់ជាតិ ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិ

(VOVWORLD) - សំណុំឯកសារនៃផែនការមេថ្នាក់ជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ត្រូវបានរដ្ឋាភិបាលដាក់ជូនរដ្ឋសភានីតិកាលទី ១៥ ដើម្បីសម្រេចក្នុងសម័យប្រជុំលើកទី ៤ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ មុននេះក្នុងសប្តាហ៍ទី ១ ខែតុលា ឆ្នាំ ២០២២ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣ ក្នុងសន្និបាតលើកទី ៦ បានចំណាយពេលវេលាជាច្រើនសម្រាប់ការស្រាវជ្រាវ ពិភាក្សា និងឯកភាពខ្ពស់ លើតម្រូវការចេញផ្សាយ និងរៀបចំការអនុវត្តជាក់ស្តែង នូវផែនការមេថ្នាក់ជាតិដំណាក់កាល ២០២១ -២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៥០។

ផែនការមេថ្នាក់ជាតិ ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិ
26/10/2022

ប្រសិទ្ធភាពពីសេចក្ដីសម្រេចចិត្តដ៏ត្រឹមត្រូវ និងទាន់ពេលវេលា

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៥ សមាជិកសភានឹងធ្វើការពិភាក្សាក្នុងរយៈពេល ២ ថ្ងៃ (ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ តុលា ឆ្នាំ ២០២២) ស្ដីពីស្ថានភាពសេដ្ឋកិច្ច សង្គមឆ្នាំ ២០២២ និងផែនការឆ្នាំ ២០២៣។ មុននេះ នៅក្នុងសម័យពិភាក្សាកាលពីចុងសប្តាហ៍កន្លងទៅ សមាជិកសភាជាច្រើនបានសម្ដែងជំនឿជាក់លើលទ្ធផលវិជ្ជមានក្នុងកំណើន ការគ្រប់គ្រងអតិផរណា និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ សមាជិកសភាបានចាត់ទុកថា រាល់សេចក្ដីសម្រេចចិត្តដ៏ត្រឹមត្រូវ ទាន់ពេលវេលា និងប្ដូរផ្ដាច់របស់ប្រព័ន្ធនយោបាយទាំងមូលនោះ ធ្វើឲ្យសេដ្ឋកិច្ចប្រទេសជាតិនឹងបង្កើនល្បឿន និងសម្រេចបានកំណើនខ្ពស់ជាងការរំពឹងទុកផងដែរ។

ប្រសិទ្ធភាពពីសេចក្ដីសម្រេចចិត្តដ៏ត្រឹមត្រូវ និងទាន់ពេលវេលា
25/10/2022

អឺរ៉ុប និងផ្លូវដ៏លំបាកនាពេលខាងមុខ

(VOVWORLD) - ជម្លោះរុស្ស៊ី-អ៊ុយក្រែនឡើងជណ្ដើរបានជះឥទ្ធិពលអវិជ្ជមានជាបន្តបន្ទាប់ ហើយកំពុងបង្កើតបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរចំពោះតំបន់ និងខឿនសេដ្ឋកិច្ចភាគច្រើននៅលើពិភពលោក។ ក្នុងនោះ អឺរ៉ុបត្រូវបានវាយតម្លៃថាគឺជាតំបន់ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាមួយការផ្លាស់ប្ដូរដ៏ធំធេងជាបន្តបន្ទាប់ទាំងក្នុងឆាកនយោបាយ និងសង្គមរបស់ប្រទេសជាសមាជិកជាច្រើនផងដែរ។

អឺរ៉ុប និងផ្លូវដ៏លំបាកនាពេលខាងមុខ