ជំរុញកិច្ចសហប្រតិបត្តិការសភារវាងវៀតណាម-កម្ពុជា
(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច សាយ ឈុំ បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភានៃព្រះ រាជាណាចក្រកម្ពុជា មកបំពេញទស្សនកិច្ចផ្លូវការនៅ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា។ នេះជាសកម្មភាព នយោបាយ កិច្ចការបរទេសដ៏សំខាន់រវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាកម្ពុជា ក្នុងឆ្នាំ២០២២ ដែលជា “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា កម្ពុជា - វៀតណាម” ក្នុង ឱកាសរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧) ដែលរួមចំណែកក្នុងការពង្រឹងភាពស្អិតរមួត និងការ ជឿទុកចិត្តនយបាយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងស្ថាប័ននីតិបញ្ញត្តិទាំងពីរ។










