កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣៖ ព្រឹតិ្តការណ៍ដ៏អស្ចារ្យនៃវិស័យការទូតរបស់វៀតណាម
(VOVWORLD) - ពាក់កណ្តាលសតវត្សមុននេះ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩៧៣ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការបញ្ចប់សង្រ្គាម ស្ដារសន្តិភាពឡើងវិញនៅវៀត ណាម ត្រូវបានចុះហត្ថលេខានៅរដ្ឋធានីនៃប្រទេស បារាំង។ ជាលទ្ធផលនៃកិច្ចចរចាដ៏លំបាក និងយូរអង្វែងបំផុតមួយក្នុងប្រវត្តិសាស្ត្រការទូតពិភពលោក កិច្ចព្រមព្រៀងទីក្រុងប៉ារីសបានកត់សម្គាល់នូវជ័យជំនះផ្នែកការ ទូតដ៏សំខាន់ ដែលបង្ហាញពីឬទ្ធានុភាព និងប្រាជ្ញានៃវិស័យការទូតបដិវត្តន៍វៀតណាម ក៏ដូចជាបង្កប់អត្ថន័យសម័យកាលយ៉ាងជ្រាលជ្រៅ។










