កម្ពុជាចាប់ផ្តើមកំណាត់ផ្លូវថ្មី
(VOVWORLD) - ថ្ងៃនេះ (ថ្ងៃទី ២២ សីហា) សម័យប្រជុំលើកទី១ នីតិកាលទី៧ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី។ រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងបន្តអនុវត្តន៍គោលការណ៍ គោលនយោបាយនិងពង្រីកសមិទ្ធិផលនានានៃអាណត្តិមុន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅសម្រាប់ប្រជាពលរដ្ឋ ពង្រឹង និងពង្រីកប្រព័ន្ធសន្តិសុខសង្គម។










