វៀតណាមនិងកម្ពុជាជានិច្ចកាលកាន់ដៃសាមគ្គីភាពគ្នាដើម្បីវិបុលភាពនៃប្រទេសនីមួយៗ
(VOVWORLD) - តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាម លោក Pham Minh Chinh នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងពិសេសរវាងវៀតណាមនិងកម្ពុជា ត្រូវបានពូនជ្រុំនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរចាប់តាំងពីការបង្កើតជាផ្លូវការកាលពី ៥៥ ឆ្នាំមុន។ ប្រទេសទាំងពីរកំពុងជំរុញខ្លាំងទំនាក់ទំនងតាមបាវចនា "អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង"។ ដំណើរទស្សនកិច្ចលើកនេះជាថ្មីម្តងទៀតបានបញ្ជាក់ពីទស្សនៈដ៏ខ្ជាប់ខ្ជួនដែលប្រទេសទាំងពីរជានិច្ចកាលកាន់ដៃគ្នាប្រកបដោយសាមគ្គីភាព ខិតខំប្រឹងប្រែងសហប្រតិបត្តិការដើម្បីវិបុលភាពនៃប្រទេសនីមួយៗ។










