ព្រឹត្តិការណ៍

24/10/2022

ជំរុញកិច្ចសហប្រតិបត្តិការសភារវាងវៀតណាម-កម្ពុជា

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច សាយ ឈុំ បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភានៃព្រះ រាជាណាចក្រកម្ពុជា មកបំពេញទស្សនកិច្ចផ្លូវការនៅ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា។ នេះជាសកម្មភាព នយោបាយ កិច្ចការបរទេសដ៏សំខាន់រវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាកម្ពុជា ក្នុងឆ្នាំ២០២២ ដែលជា “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា កម្ពុជា - វៀតណាម” ក្នុង ឱកាសរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧) ដែលរួមចំណែកក្នុងការពង្រឹងភាពស្អិតរមួត និងការ ជឿទុកចិត្តនយបាយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងស្ថាប័ននីតិបញ្ញត្តិទាំងពីរ។

ជំរុញកិច្ចសហប្រតិបត្តិការសភារវាងវៀតណាម-កម្ពុជា
21/10/2022

vឆ្លើយតបប្រកបដោយភាពបត់បែន ប្តេជ្ញាចិត្តក្នុងការធ្វើសកម្មភាពដើម្បីជំរុញការ ស្ដារឡើងវិញនិងការអភិវឌ្ឍ

(VOVWORLD) - កំណើនសេដ្ឋកិច្ចរបស់វៀតណាមមានការស្ដារឡើងវិញជាវិជ្ជមានចាប់តាំងពី ដើមឆ្នាំ ២០២២ ខណៈពេលដែលខឿនសេដ្ឋកិច្ចជាច្រើនលើពិភពលោក និងក្នុងតំបន់ កំពុងប្រឈមមុខនឹងការលំបាក និងហានិភ័យនៃការធ្លាក់ចុះ។ អត្ថាធិប្បាយនេះត្រូវ បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតនៅក្នុងរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គម ដែល រដ្ឋាភិបាលបានបង្ហាញនៅចំពោះមុខសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី៥ ដែល បានបើកនៅថ្ងៃទី២០ ខែតុលា។ របាយការណ៍របស់រដ្ឋាភិបាលដែលបង្ហាញដោយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក៏បានបញ្ជាក់ដែរថា នៅឆ្នាំ២០២៣ វៀតណាមនឹងបន្តជំរុញការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជំរុញខ្លាំងការកសាង សេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ដោយផ្សាភ្ជាប់នឹងការធ្វើសមាហរណកម្មអន្តរជាតិ យ៉ាងសកម្ម ទូលំទូលាយ ជាក់ស្ដែង និងមានប្រសិទ្ធភាព។

vឆ្លើយតបប្រកបដោយភាពបត់បែន ប្តេជ្ញាចិត្តក្នុងការធ្វើសកម្មភាពដើម្បីជំរុញការ ស្ដារឡើងវិញនិងការអភិវឌ្ឍ
20/10/2022

កសាងនិងសុក្រិតប្រព័ន្ធនៃស្ថាប័ននីតិប្រតិបត្តិ លើកកម្ពស់ប្រសិទ្ធភាពនៃអភិបាលកិច្ចជាតិ

(VOVWORLD) - ការកសាងនិងសុក្រិតនូវរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាមត្រឹមឆ្នាំ ២០៣០ និងទិសដៅដល់ឆ្នាំ ២០៤៥ សម្រាប់ស្ថាប័ននីតិប្រតិបត្តិ គឺការកសាងរដ្ឋបាលដែលផ្តោតលើសេវាកម្ម ជំនាញ ទំនើប បើកចំហ និងតម្លាភាព។ វៀតណាមបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅនេះ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃអភិបាលកិច្ចជាតិ។

កសាងនិងសុក្រិតប្រព័ន្ធនៃស្ថាប័ននីតិប្រតិបត្តិ  លើកកម្ពស់ប្រសិទ្ធភាពនៃអភិបាលកិច្ចជាតិ
19/10/2022

មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀតណាមបន្តជំរុញសមភាពយេនឌ័រ

(VOVWORLD) - ដោយមានការខិតខំប្រឹងប្រែងក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ វៀតណាមសម្រេចបានសមិទ្ធិផលជាច្រើនអំពីការងារសមភាពយេនឌ័រ ដែលត្រូវបានពិភពលោកទទួលស្គាល់ថាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១០ ដែលបានអនុវត្តន៍ល្អបំផុតនូវគោលដៅលេខ ៥ ស្តីពីការជំរុញសមភាពយេនឌ័រ និងការផ្តល់សិទ្ធិដល់ស្ត្រី និងកុមារីទាំងអស់ ក្នុងចំណោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ រាល់សមិទ្ធិផលដែលសម្រេចបាន បានក្លាយទៅជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ហើយជាកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់វៀតណាមបន្តអនុវត្តន៍រាល់គោលដៅស្ដីពីសមភាពយេនឌ័រ ក៏ដូចជារួមចំណែកសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០ ផងដែរ។

មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀតណាមបន្តជំរុញសមភាពយេនឌ័រ
18/10/2022

កិច្ចសហប្រតិបត្តិការ OECD-អាស៊ីអាគ្នេយ៍ កាន់តែជិតស្និទ្ធ និងសញ្ញាសម្គាល់របស់វៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ១៧ តុលា នៅទីក្រុងហាណូយ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) បានសម្របសម្រួលជាមួយក្រសួងការបរទេសវៀតណាម និងស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាមរៀបចំវេទិកាថ្នាក់រដ្ឋមន្ត្រី OECD-អាស៊ីអាគ្នេយ៍ឆ្នាំ ២០២២។ វេទិកានេះគឺជាសកម្មភាពសំខាន់មួយក្នុងចំនួនសកម្មភាពសំខាន់ៗជាច្រើន ក្រោមកម្មវិធីអាស៊ីអាគ្នេយ៍ (SEARP) ២០២២ របស់ OECD ដែលបានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃ ១៧ និង ១៨ ខែតុលា នៅទីក្រុងហាណូយ ដោយបានទាក់ទាញការចូលរួមរបស់ភ្ញៀវកិត្តិយសរាប់រយនាក់តំណាងឱ្យខឿនសេដ្ឋកិច្ចចំនួន ៣៨នៃ OECD និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។

កិច្ចសហប្រតិបត្តិការ OECD-អាស៊ីអាគ្នេយ៍ កាន់តែជិតស្និទ្ធ និងសញ្ញាសម្គាល់របស់វៀតណាម
17/10/2022

ពង្រឹងការជឿទុកចិត្តយុទ្ធសាស្ត្ររវាងវៀតណាមនិងសិង្ហបុរី

(VOVWORLD) - ប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob និងស្វាមី កំពុងអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម (ថ្ងៃទី ១៦-២០ តុលា) តបតាមការអញ្ជើញរបស់ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។ ដំណើរទស្សនកិច្ចរបស់ប្រធានា ធិបតីសិង្ហបុរីបានចាក់គ្រឹះយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ បង្កើតជំហានថ្មីក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។

ពង្រឹងការជឿទុកចិត្តយុទ្ធសាស្ត្ររវាងវៀតណាមនិងសិង្ហបុរី
14/10/2022

មហាសន្និបាតលើកទី២០នៃបក្សកុម្មុយនិស្តចិន - គូសសញ្ញានូវដំណាក់កាលថ្មីមួយ

(VOVWORLD) - បក្សកុម្មុយនិស្តចិននឹងបើកមហាសន្និបាតលើកទី២០ នៅថ្ងៃទី១៦ ខែតុលា ខាងមុខនេះ។ មហាសន្និបាតនេះ ដាក់ចេញទិសដៅដែលមហាអំណាចសេដ្ឋកិច្ចធំជាងគេទីពីរលើពិភពលោកនេះ នឹងអនុវត្តន៍នាពេលខាងមុខ ដែលគូសសញ្ញានូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយរបស់ប្រទេសចិន។

មហាសន្និបាតលើកទី២០នៃបក្សកុម្មុយនិស្តចិន - គូសសញ្ញានូវដំណាក់កាលថ្មីមួយ
13/10/2022

ការកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមនៅវៀតណាម គឺជាតម្រូវការចាំបាច់

(VOVWORLD) - មហាសន្និបាតទូទាំងប្រទេសលើកទី១៣ របស់បក្សកុម្មុយ និស្តវៀតណាមបានកំណត់គោលដៅថា ដល់ឆ្នាំ២០៣០ ដែលជាខួប ១០០ ឆ្នាំនៃការបង្កើតបក្ស វៀតណាមខិតខំប្រឹងប្រែងក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ មានឧស្សាហកម្មទំនើប និងប្រាក់ចំណូលមធ្យមកម្រិតខ្ពស់; ដល់ឆ្នាំ ២០៤៥ ដែលជាខួបលើកទី ១០០ នៃការបង្កើតប្រទេសជាតិ ក្លាយជាប្រទេសអភិវឌ្ឍន៍និងមានប្រាក់ចំណូលខ្ពស់។ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ បានកំណត់ថា “ការបន្តកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមដែលដឹកនាំដោយបក្ស គឺជាកិច្ចការស្នូលនៃការផ្លាស់ប្តូរថ្មីប្រព័ន្ធនយោបាយ”។

ការកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមនៅវៀតណាម គឺជាតម្រូវការចាំបាច់
12/10/2022

វៀតណាមបន្តម្ចាស់ការរួមវិភាគទានជំរុញសិទ្ធិមនុស្សនៅលើពិភពលោក

(VOVWORLD) - ការបោះឆ្នោតជ្រើសតាំងសមាជិកថ្មីនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិឆ្នាំ ២០២៣-២០២៥ ក្នុងនោះវៀតណាមគឺជាបេក្ខភាពមួយកាលពីថ្ងៃទី ១១ តុលា បានប្រព្រឹត្តិទៅនៅឯមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ការដែលវៀតណាមបានជាប់ឆ្នោតជាលើកទី ២ ក្នុងស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ គឺជាការលើកតម្កើងដ៏សក្តិសម ហើយបើកផ្លូវថ្មីសម្រាប់វៀតណាមបន្តរួមវិភាគទានទៅក្នុងការជំរុញសិទ្ធិមនុស្សនៅលើពិភពលោកផងដែរ។

វៀតណាមបន្តម្ចាស់ការរួមវិភាគទានជំរុញសិទ្ធិមនុស្សនៅលើពិភពលោក
11/10/2022

ពិភពលោកឆ្លើយតបដោយប្រុងប្រយ័ត្នចំពោះហានិភ័យនៃវិបត្តិសេដ្ឋកិច្ច

(VOVWORLD) - នៅចំពោះមុខហានិភ័យនៃវិបត្តិសេដ្ឋកិច្ចពិភពលោកកាន់ តែលេចឡើងយ៉ាងច្បាស់លាស់ ស្ថាប័នហិរញ្ញវត្ថុនិងអ្នកវិភាគសេដ្ឋកិច្ចអន្តរជាតិបានដាក់ចេញការព្រមាន និងអនុសាសន៍ជាច្រើនជាបន្តបន្ទាប់។ អាស្រ័យហេតុនេះ រដ្ឋាភិបាល និងខឿនសេដ្ឋកិច្ចចាំបាច់ត្រូវមានការប្រុងប្រយ័ត្នជាពិសេស នៅពេលអនុវត្តន៍ដំណោះស្រាយ និងសកម្មភាពសម្រាប់ឆ្លើយតបជាមួយនឹងអតិផរណាដែលកំពុង្ងស្ថិតក្នុងកំណត់ត្រាខ្ពស់ នាពេលបច្ចុប្បន្ន។

ពិភពលោកឆ្លើយតបដោយប្រុងប្រយ័ត្នចំពោះហានិភ័យនៃវិបត្តិសេដ្ឋកិច្ច