ការទូតរួមចំណែកក្នុងការកសាង អភិវឌ្ឍន៍ និងនាំប្រទេសជាតិធ្វើសមាហរណកម្មប្រកបដោយចីរភាព
(VOVWORLD) - នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ១៩៤៥ ក្រសួងការបរទេសត្រូវបានបង្កើតឡើងរួមជាមួយនឹងការចាប់បដិសន្ធិរបស់រដ្ឋាភិបាល បណ្តោះអាសន្ននៃប្រទេសវៀត ណាមសាធារណៈរដ្ឋប្រជាធិបតេយ្យ ដោយលោកប្រធានហូជីមិញជាប្រធាន រដ្ឋាភិបាលបណ្តោះអាសន្ន និងជារដ្ឋមន្ត្រីការបរទេស។ ក្នុងអំឡុងពេល ៧៧ ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់បក្ស ដោយការពង្រីកប្រពៃណីការទូតមិត្តភាពតែ មោះមុតរបស់ប្រជាជាតិនិងសតិអារម្មណ៍ការទូតហូជីមិញ ការទូត វៀតណាមបានអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ រឹងមាំដោយឥតឈប់ឈរ រួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុបដិវត្តន៍របស់ប្រទេសជាតិ។










