វៀតណាមប្តេជ្ញាចិត្តនិងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីគ្រប់គ្រងអតិផរណា រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
(VOVWORLD) - ក្នុងបរិបទនៃការហក់ឡើងជាប់កំណត់ត្រានៃអតិផរណានៅប្រទេសជាច្រើន ការធ្លាក់តម្លៃនៃរូបិយប័ណ្ណជាច្រើន និងការប្រកួតប្រជែងជាយុទ្ធសាស្ត្រដ៏តឹងតែងនោះ កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញ ដឹកនាំកិច្ចប្រជុំសំខាន់ចំនួនពីរ ជាមួយថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នមួយចំនួន និងអ្នក ជំនាញក្នុងនិងក្រៅប្រទេស ដើម្បីពិភាក្សាអំពីដំណោះស្រាយប្រតិបត្តិសេដ្ឋកិច្ចឲ្យមាន ប្រសិទ្ធភាព។ អាទិភាពទីមួយនៅពេលនេះគឺបន្តគ្រប់គ្រងអតិផរណា រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាតុល្យភាពសំខាន់ៗ បង្ការទប់ស្កាត់វិបត្តិសេដ្ឋកិច្ច ហើយជំរុញការស្ដារឡើងវិញនៃកំណើនសេដ្ឋកិច្ចផងដែរ។










