ព្រឹត្តិការណ៍

06/06/2022

នវានុវត្តន៍បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថលនិងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីលើកកម្ពស់សមត្ថភាពសម្របខ្លួន

(VOVWORLD) - នវានុវត្តន៍បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់គឺជាកូនសោរ ដើម្បីលើកកម្ពស់សមត្ថភាពសម្របខ្លួនរបស់សេដ្ឋកិច្ចវៀតណាមនៅចំពោះមុខការប្រែប្រួលដ៏ធំនៃសេដ្ឋកិច្ចពិភពលោកនិងតំបន់ ព្រមទាំងធានាស្ថិរភាពប្រតិបត្តិការផលិតកម្ម ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងខ្សែ សង្វាក់តម្លៃសកលផងដែរ។ នេះគឺជាមតិរបស់អ្នកជំនាញនៅឯសិក្ខាសាលាស្តីពីនវានុវត្តន៍បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងក្របខ័ណ្ឌវេទិកាសេដ្ឋកិច្ចវៀតណាមលើកទី៤ ដែលបានរៀបចំឡើងដោយ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម និងរដ្ឋាភិបាលវៀតណាមនៅទីក្រុងហូជីមិញ នាថ្ងៃទី ៥ មិថុនា ឆ្នាំ២០២២។

នវានុវត្តន៍បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថលនិងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីលើកកម្ពស់សមត្ថភាពសម្របខ្លួន
03/06/2022

១០០ថ្ងៃនៃជម្លោះរុស្ស៊ី - អ៊ុយក្រែន: ស្ថានភាពនៅតែស្មុគស្មាញនិងពិបាកទាយទុកជាមុន

(VOVWORLD) - ១០០ ថ្ងៃក្រោយពីប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសសំដៅ "កម្ចាត់ហ្វាស៊ីសនិយម និងធ្វើវិយោធកម្ម" នៅក្នុងទឹកដីអ៊ុយក្រែន (ថ្ងៃទី ២៤ ខែកុម្ភៈ) ការប្រយុទ្ធគ្នាយ៉ាងកាចសាហាវនៅតែបន្តផ្ទុះឡើងនៅទីក្រុងជាច្រើនភាគខាងកើតអ៊ុយក្រែន ។ គួរឲ្យព្រួយបារម្ភជាងនេះទៅទៀត កិច្ចខិតខំប្រឹងប្រែងការទូតដើម្បីស្វែង រកផ្លូវចេញសម្រាប់ជម្លោះ ហាក់ដូចជាដើរទន្ទឹមគ្នាជាមួយនឹងការបង្កើនការផ្គត់ផ្គង់ សព្វាវុធ និងយុទ្ធភ័ណ្ឌដល់អ៊ុយក្រែនដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោក ខាងលិច។

១០០ថ្ងៃនៃជម្លោះរុស្ស៊ី - អ៊ុយក្រែន: ស្ថានភាពនៅតែស្មុគស្មាញនិងពិបាកទាយទុកជាមុន
02/06/2022

បង្ការនិងទប់ស្កាត់ពលកម្មកុមារខុសច្បាប់ដើម្បីការពារកូនចៅជំនាន់ក្រោយ

(VOVWORLD) - កម្មវិធីជាតិស្តីពីការបង្ការទប់ស្កាត់ និងកាត់បន្ថយពលកម្មកុមារខុសច្បាប់សម្រាប់ដំណាក់កាល ២០២១-២០២៥ កំពុងត្រូវបានវៀតណាម ជំរុញល្បឿនអនុវត្តន៍។ នៅខាងក្រៅសន្និសីទសកលលើកទី ៥ ស្តីពីការលុបបំបាត់ពលកម្មកុមារ ដែលទើបបានប្រព្រឹត្តទៅនាថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០២២ នៅទីក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូង, អគ្គនាយក ILO លោក Guy Ryder បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម ក្នុងការ “ប្រយុទ្ធប្រឆាំង” ពលកម្មកុមារខុសច្បាប់នៅទូទាំងពិភពលោក ដោយសន្មត់ថា វៀតណាមកំពុងរួមដៃគ្នានិងអនុវត្តន៍ដោយស្ម័គ្រចិត្តជាមួយនឹងកិច្ចប្រឹងប្រែងពិសេស ដើម្បីលុបបំបាត់ពលកម្មកុមារខុសច្បាប់។

បង្ការនិងទប់ស្កាត់ពលកម្មកុមារខុសច្បាប់ដើម្បីការពារកូនចៅជំនាន់ក្រោយ
01/06/2022

ការកសាងខឿនសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ដែលផ្សាភ្ជាប់នឹងការធ្វើសមាហរណកម្មអន្តរជាតិ

(VOVWORLD) - វេទិកាសេដ្ឋកិច្ចវៀតណាមលើកទី៤ ក្រោមប្រធានបទ “កសាងសេដ្ឋកិច្ចឯករាជ្យ ពឹងផ្អែកលើខ្លួនឯង ដែលផ្សាភ្ជាប់នឹងការធ្វើសមាហរណកម្មក្នុងស្ថានភាពថ្មី” គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ នាថ្ងៃទី ៥ មិថុនា។ វេទិកានេះនឹងផ្លាស់ប្តូរយោបល់ និងចែករំលែកទស្សនៈនៃការយល់ឃើញអំពីសេដ្ឋកិច្ចឯករាជ្យ ពឹងផ្អែកលើខ្លួនឯង ហើយទន្ទឹមនឹងនោះ ស្នើឡើងនូវគោលនយោបាយ និងដំណោះស្រាយសំខាន់ៗសម្រាប់ការកសាងសមត្ថភាពស្វ័យភាពនៃសេដ្ឋកិច្ចវៀតណាម។

ការកសាងខឿនសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ដែលផ្សាភ្ជាប់នឹងការធ្វើសមាហរណកម្មអន្តរជាតិ
31/05/2022

ច្បាប់អនុវត្តន៍ប្រជាធិបតេយ្យនៅមូលដ្ឋានត្រូវបានបង្ហើយគ្រប់ជ្រុងជ្រោយ

(VOVWORLD) - នៅសាលប្រជុំរដ្ឋសភាថ្ងៃនេះ សមាជិកសភាបានពិភាក្សាជាក្រុមអំពីសេចក្តីព្រាងច្បាប់ស្តីពីការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន។ នេះជាលើកទីមួយហើយ ដែលសេចក្តីព្រាងច្បាប់នេះ ត្រូវបានដាក់ជូនរដ្ឋសភា ដើម្បីឱ្យសមាជិករដ្ឋសភាធ្វើការពិភាក្សា និងផ្តល់យោបល់យ៉ាងទូលំទូលាយ រួមចំណែកធ្វើឱ្យច្បាប់ស្តីពីការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋានមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយ។

ច្បាប់អនុវត្តន៍ប្រជាធិបតេយ្យនៅមូលដ្ឋានត្រូវបានបង្ហើយគ្រប់ជ្រុងជ្រោយ
30/05/2022

កសាងកសិកម្មអេកូឡូស៊ី ជនបទទំនើប កសិករអារិយ្យធម៌

(VOVWORLD) - ដើម្បីគោលដៅកសាងខឿនកសិកម្មអេកូឡូស៊ី ជនបទទំនើប កសិករអារិយ្យ ធម៌ កិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh និងប្រជាកសិករទូទាំងប្រទេស បានប្រព្រឹត្តទៅនាថ្ងៃទី ២៩ ឧសភា នៅទីក្រុង Son La ខេត្ត Son La។ សំណួរ សំណើរ និងអនុសាសន៍ចំនួនជាង ១៦០០ របស់កសិករ សហ ករណ៍ សហគ្រាស និងអ្នកវិទ្យាសាស្ត្រ ត្រូវបានផ្ញើរជូនលោកនាយករដ្ឋមន្ត្រី ដែលបង្ហាញពីការយកចិត្តទុកដាក់ដល់ចក្ខុវិស័យនាំកសិកម្ម វៀតណាមឲ្យឈានចូលក្រុមប្រទេសឈានមុខគេលើពិភពលោក។

កសាងកសិកម្មអេកូឡូស៊ី ជនបទទំនើប កសិករអារិយ្យធម៌
27/05/2022

សមិទ្ធិផលសំខាន់ៗពីការអនុវត្តគោលជំហរត្រឹមត្រូវ

(VOVWORLD) - ទីភ្នាក់ងារវាយតម្លៃឥណទាន S&P Global Ratings (S&P) ទើបតែបានដំឡើងចំណាត់ថ្នាក់ទំនុកចិត្តរយៈពេលវែងរបស់ វៀតណាមឡើងជា BB+ ជាមួយនឹងយថាទស្សន៍ “ស្ថិរភាព”។ តាមនោះ ព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងបន្តស្ដារឡើងវិញ ជំនះលើការលំបាក និងបញ្ហាប្រឈមដែលបណ្តាលមកពីជំងឺរាតត្បាតក្នុងរយៈពេល ២ ឆ្នាំកន្លងមក រួមចំណែកពង្រឹងឋានៈអន្តរជាតិ ហើយទប់ស្កាត់ឱនភាពថវិកា។ ការធ្វើអត្ថាធិប្បាយទាំងនេះក៏ស្របនឹងការវាយតម្លៃរបស់សមាជិករដ្ឋសភានៅពេលវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងប៉ុន្មានខែដំបូងនៃឆ្នាំ ២០២២។

សមិទ្ធិផលសំខាន់ៗពីការអនុវត្តគោលជំហរត្រឹមត្រូវ
26/05/2022

វៀតណាមតែងតែដាក់ប្រជាជននៅចំកណ្តាលនៃរាល់សកម្មភាពអភិវឌ្ឍន៍

(VOVWORLD) - វៀតណាមតែងតែដាក់ប្រជាជននៅចំកណ្តាលនៃរាល់សកម្មភាពអភិវឌ្ឍន៍។ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ដូច្នេះ នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៧៨ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការសហប្រជាជាតិ (ESCAP) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។ ជាការពិត ការលើកកំពស់កត្តាមនុស្សក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ តែងតែជាទស្សនៈស្នូលក្នុងគោលមាគ៌ាដឹកនាំនយោបាយរបស់បក្សកុម្មុយនិស្តវៀតណាមនាសម័យកាលបច្ចុប្បន្ន។

វៀតណាមតែងតែដាក់ប្រជាជននៅចំកណ្តាលនៃរាល់សកម្មភាពអភិវឌ្ឍន៍
25/05/2022

វៀតណាមប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លានាំទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ និង​ESCAP ឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្ដែងថែមទៀត

(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៧៨ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (ESCAP) ក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ឧសភា នៅទីស្នាក់ការរបស់អង្គការនេះនៅទីក្រុងបាងកក ប្រទេសថៃ។

វៀតណាមប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លានាំទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ និង​ESCAP ឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្ដែងថែមទៀត
24/05/2022

WEF 2022៖ វៀតណាមជាដៃគូសកម្មរបស់សហគមន៍អន្តរជាតិ

(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Le Minh Khai កំពុងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២២ (WEF ២០២២) ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ឧសភា នៅទីក្រុង Davos (ស្វីស)។ ចូលរួមកិច្ចប្រជុំ WEF Davos គឺជាសកម្មភាពកិច្ចការបរទេសពហុភាគីដ៏សំខាន់របស់វៀតណាម ក្នុងឆ្នាំ ២០២២ ដែលបង្ហាញថា វៀតណាមតែងតែគោរពនិងជំរុញកិច្ចសហប្រតិបត្តិការជាមួយ WEF ក៏ដូចជាការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការរួមដៃជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសកល។

WEF 2022៖ វៀតណាមជាដៃគូសកម្មរបស់សហគមន៍អន្តរជាតិ