ទាំងអស់គ្នាស្រុះចិត្តគំនិតក្នុងការតស៊ូប្រឆាំងអំពើពុករលួយ
(VOVWORLD) - ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ៗដែលត្រូវបានលើកយកមកពិភាក្សានៅក្នុងសន្និបាតមជ្ឈិមលើកទី ៥ នីតិកាលទី ១៣ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ គឺគម្រោងបង្កើតគណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអសកម្មថ្នាក់ខេត្ត។ សាធារណៈមតិជនជឿជាក់ថា នេះគឺជាជំហានបន្តប្រកបដោយជោគជ័យនូវគំរូគណៈកម្មាធិការមជ្ឈិមដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលបានដំណើរការប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលកន្លងមក។ ហើយការបង្កើតគណៈកម្មាធិការដឹកនាំថ្នាក់ខេត្តត្រូវបានចាត់ទុកថា ជាវិធានការដ៏មានប្រសិទ្ធភាពដើម្បីឲ្យទាំងអស់គ្នាស្រុះចិត្តគំនិតក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។










