ព្រឹត្តិការណ៍

20/06/2022

កិច្ចសហប្រតិបត្តិការសភា៖ បណ្ដាញសំខាន់មួយនៅក្នុងទំនាក់ទំនងវៀតណាម-ម៉ូសំប៊ិក

(VOVWORLD) - ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋម៉ូសំប៊ិក លោកស្រី Esperanca Laurinda Francisco Nhiuane Bias ដឹកនាំគណៈប្រតិភូរដ្ឋសភាម៉ូសំប៊ិក កំពុងមកបំពេញ ទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue។ ប្រព្រឹត្តទៅមិនយូរប៉ុន្មានក្រោយពីជំនួបសន្ទនាតាមប្រព័ន្ធវីដេអូ រវាងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធាន គណៈបក្សរណសិរ្សរំដោះម៉ូសំប៊ិក (FRELIMO) និងជាប្រធានា ធិបតី ម៉ូសំប៊ិក លោក Filipe Jacinto Nyusi ដំណើរទស្សនកិច្ចនៅ វៀតណាមរបស់លោកស្រីប្រធានរដ្ឋសភា ម៉ូសំប៊ិក បានបញ្ជាក់ពីនិន្នាការសហប្រតិបត្តិការថ្មីក្នុងទំនាក់ទំនងទ្វេភាគី។

កិច្ចសហប្រតិបត្តិការសភា៖ បណ្ដាញសំខាន់មួយនៅក្នុងទំនាក់ទំនងវៀតណាម-ម៉ូសំប៊ិក
17/06/2022

ការសម្រេចចិត្តទាន់ពេលវេលាបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍

(VOVWORLD) - សម័យប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៥ បានបិទបញ្ចប់នា រសៀលថ្ងៃទី១៦ មិថុនា នៅទីក្រុងហាណូយ។ សេចក្ដីសម្រេចសំខាន់ៗជាច្រើនត្រូវ បានរដ្ឋសភាអនុម័ត ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងដែលបានដាក់ចេញ ដោះស្រាយការលំបាកឧបសគ្គ រួមចំណែកដល់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ការសម្រេចចិត្តទាំងនេះមិនត្រឹមតែមានអត្ថន័យសម្រាប់ការអភិវឌ្ឍប្រទេសជាតិក្នុងឆ្នាំ២០២២ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ដំណាក់កាលឆ្នាំ២០២១-២០២៥ និងឆ្នាំបន្ទាប់ទៀតផង។

ការសម្រេចចិត្តទាន់ពេលវេលាបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍
16/06/2022

សេរីភាពក្នុងការអភិវឌ្ឍប្រព័ន្ធអ៊ីនធឺណិតនៅវៀតណាមស្របតាមច្បាប់អន្តរជាតិ

(VOVWORLD) - ការអភិវឌ្ឍដ៏សម្បើមបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ គឺការបង្កើតអ៊ីនធឺណិត និងការអភិវឌ្ឍ Cyberspace (គឺជាការប្រើប្រាស់ បណ្តាញកុំព្យូរទ័រ និងមធ្យោបាយទំនាក់ទំនងផ្សេងៗដូចជានៅលើទូរស័ព្ទ ដែលមានការតភ្ជាប់គ្នាដោយប្រព័ន្ធអ៊ិនធឺណេត និងឌីជីថល….)។ គោលគំនិតនេះនាំមកនូវអត្ថប្រយោជន៍ដ៏ធំ សម្បើម ជួយលើកកំពស់គុណភាពជីវភាពរបស់មនុស្ស។ ដូចបណ្តាប្រទេសផ្សេងទៀតក្នុងពិភពលោកដែរ វៀតណាមបានកសាងប្រព័ន្ធច្បាប់ស្តីពីសិទ្ធិ និងសេរីភាពលើបណ្តាញអ៊ីនធឺណិត ដើម្បីធានាសិទ្ធិនិងសេរីភាពជាមូលដ្ឋានរបស់មនុស្ស លើកកម្ពស់នូវសមត្ថភាពក្នុងការទទួលនិងប្រើប្រាស់សិទ្ធិមនុស្សនៅលើបណ្តាញអ៊ីនធឺណិត ខណៈពេលដែលកាត់បន្ថយ និងលុបបំបាត់ ផលប៉ះពាល់អវិជ្ជមានរបស់អ៊ីនធឺណិតនៅលើមនុស្ស។ ប្រព័ន្ធច្បាប់នេះគឺសមស្របទាំងស្រុងជាមួយនឹងបណ្តាអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស ដែលវៀត ណាមបាននិងកំពុងចូលរួម។

សេរីភាពក្នុងការអភិវឌ្ឍប្រព័ន្ធអ៊ីនធឺណិតនៅវៀតណាមស្របតាមច្បាប់អន្តរជាតិ
15/06/2022

ខឿនសេដ្ឋកិច្ចវៀតណាមជាមួយសញ្ញាវិជ្ជមានជាច្រើន

(VOVWORLD) - នាថ្ងៃទី ១៤ មិថុនា ធនាគារពិភពលោក (WB) បានប្រកាសរបាយការណ៍បច្ចុប្បន្នភាពម៉ាក្រូសេដ្ឋកិច្ចវៀតណាមខែមិថុនា ឆ្នាំ ២០២២ ដោយបានវាយតម្លៃថាសេដ្ឋកិច្ចវៀតណាមនៅតែកំពុងស្ដារឡើងវិញយ៉ាងសកម្ម។

ខឿនសេដ្ឋកិច្ចវៀតណាមជាមួយសញ្ញាវិជ្ជមានជាច្រើន
14/06/2022

ប្រទេសជាច្រើនបានពង្រឹង​​វិធានការឆ្លើយ​តប​ទៅ​នឹង​វិបត្តិសេដ្ឋកិច្ច

(VOVWORLD) - ដោយសារតែផលប៉ះពាល់ពីកត្តាអវិជ្ជមានជាច្រើន ជាពិសេសគឺអត្រាអតិផរណាកើនឡើងខ្ពស់ ខឿនសេដ្ឋកិច្ចជាច្រើនកំពុងប្រឈមនឹងហានិភ័យនៃការធ្លាក់ចុះកំណើន ឬសូម្បីតែវិបត្តិសេដ្ឋកិច្ចផងដែរ។ នៅចំពោះមុខស្ថានភាពនេះ ខឿនសេដ្ឋកិច្ចធំៗភាគច្រើនបានអនុវត្តន៍ផែនការឆ្លើយតបយ៉ាងខ្លាំងក្លា។

ប្រទេសជាច្រើនបានពង្រឹង​​វិធានការឆ្លើយ​តប​ទៅ​នឹង​វិបត្តិសេដ្ឋកិច្ច
13/06/2022

ធានានូវសិទ្ធិនិងផលប្រយោជន៍ខ្ពស់បំផុតសម្រាប់កម្មការិនី

(VOVWORLD) - ក្នុងជំនួបសន្ទនាជាមួយកម្មករ កម្មការិនី នាថ្ងៃទី ១២ ខែមិថុនា នៅខេត្ត Bac Giang នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានបញ្ជាក់ថា គោលដៅជាឧត្តមគតិ ដែលបក្សនិងរដ្ឋវៀតណាមបានដាក់ចេញនោះ គឺការថែទាំ ជីវភាពទាំងខាងស្មារតី និងសម្ភារៈរបស់ប្រជាជន ធ្វើឲ្យប្រជាជនមានជីវភាពសម្បូរ ធូធារនិងសុភមង្គល។ វៀតណាមក៏បានទទួលស្គាល់សិទ្ធិមនុស្សតាំងពីរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៤៦ រហូតមកដល់បច្ចុប្បន្ន ដោយកំណត់មនុស្សជាមជ្ឈភាព ជាកម្មវត្ថុ គោលដៅ និងជាកម្លាំងចលករនៃការអភិវឌ្ឍ ក្នុងនោះរួមទាំងវណ្ណៈកម្មករផងដែរ។

ធានានូវសិទ្ធិនិងផលប្រយោជន៍ខ្ពស់បំផុតសម្រាប់កម្មការិនី
10/06/2022

លក្ខណៈប្រជាធិបតេយ្យនិងការស្ថាបនាក្នុងសកម្មភាពសួរដេញដោល

(VOVWORLD) - ការសួរដេញដោល ដែលជាសកម្មភាពមួយក្នុងចំណោមសកម្មភាពឃ្លាំមើលដ៏សំខាន់ និងផុសផុលបំផុតនៃសម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី១៥ បានបិទបញ្ចប់កាលពីរសៀលថ្ងៃទី៩ មិថុនា បន្ទាប់ពីរយៈពេល២ថ្ងៃកន្លះធ្វើការ។ បញ្ហាសេដ្ឋកិច្ច សង្គម ដែលសាធារណជននិងម្ចាស់ឆ្នោតមានការយកចិត្តទុកដាក់ខ្លាំងបំផុត ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងក្រុមខ្លឹមសារទាំង៤ដែលត្រូវបានចោទសួរនៅក្នុងសម័យប្រជុំនេះ ចាប់ពីវិស័យកសិកម្ម ជនបទ ហិរញ្ញវត្ថុ ធនាគារ រហូតដល់គមនាគមន៍ ដឹកជញ្ជូន។ មិនត្រឹមតែរដ្ឋមន្ត្រី និងប្រមុខវិស័យទាំង៤ ខាងលើ ឆ្លើយសំណួរប៉ុណ្ណោះទេ ថែមទាំងឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីចំនួន៥ទៀត ក៏បានចូលរួមស្រាយបំភ្លឺបញ្ហាជាច្រើនផងដែរ។ ប្រការនោះបានបង្ហាញឲ្យឃើញស្មារតីទទួលខុសត្រូវ បរិយាកាសប្រជាធិបតេយ្យនិងស្មោះត្រង់ មានវត្តមានកាន់តែច្រើននៅក្នុងសកម្មភាពសួរដេញដោលរបស់រដ្ឋសភា។

លក្ខណៈប្រជាធិបតេយ្យនិងការស្ថាបនាក្នុងសកម្មភាពសួរដេញដោល
09/06/2022

ល្បិចកលមួយទៀតដែលបំផ្លើសការពិតអំពីស្ថានការណ៍ប្រជាធិបតេយ្យនៅវៀតណាម

(VOVWORLD) - កាលពីថ្ងៃទី ២ ខែមិថុនាកន្លងមកនេះ អង្គការ Freedom House បានប្រើប្រាស់ឡើងវិញនូវល្បិចចាស់មួយ ដោយបានចេញផ្សាយនូវអ្វីដែលគេហៅថា "របាយការណ៍ស្តីពីការការពារលទ្ធិប្រជាធិបតេយ្យពេលរស់នៅនិរទេស" ជាមួយនឹងព័ត៌មានប្រឌិតនិងព័ត៌មានខុសឆ្គងជាច្រើន អំពីស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសវៀតណាម។ បន្ទាប់នោះមួយរំពេច សារព័ត៌មានបរទេសមួយចំនួនដែលមានគំនិតអរិភាព ឬទស្សនៈខ្វះសុឆន្ទៈចំពោះវៀតណាម និងបណ្តាញសារព័ត៌មានដែលដំណើរការដោយមុខសញ្ញាប្រកិរិយា មុខសញ្ញាប្រឆាំង និងជនឆ្លៀតឱកាសនយោបាយបានកេងប្រវ័ញ្ច និងផ្សព្វផ្សាយព័ត៌មានដែលមានខ្លឹមសារមិនពិតខាងលើ ដើម្បីបំផ្លើសការពិត ប្រតិបត្តិការសកម្មភាពប្រឆាំងនឹងបក្ស រដ្ឋវៀតណាម។

ល្បិចកលមួយទៀតដែលបំផ្លើសការពិតអំពីស្ថានការណ៍ប្រជាធិបតេយ្យនៅវៀតណាម
08/06/2022

ភាពតានតឹងកើនឡើងនៅលើឧបទ្វីបកូរ៉េ

(VOVWORLD) - នារយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែតានតឹងយ៉ាងធ្ងន់ធ្ងរ។ ជាការឆ្លើយតបទៅនឹងការធ្វើតេស្តអាវុធរបស់កូរ៉េខាងជើងនោះ ប្រទេសចំនួនពីរគឺសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានបន្តធ្វើសមយុទ្ធ ខណៈពេលដែលជប៉ុនបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់។ ក្នុងបរិបទដែលជម្លោះរុស្ស៊ី-អ៊ុយក្រែនមិនទាន់មានសញ្ញាបញ្ចប់យ៉ាងឆាប់ៗនោះឡើយ សាធារណៈមតិមានការព្រួយបារម្ភថាការកើនឡើងនៃភាពតានតឹងនៅលើឧបទ្វីបកូរ៉េអាចប៉ះពាល់មិនអំណោយផលដល់ស្ថានភាពសន្តិភាព និងស្ថិរភាពយុទ្ធសាស្ត្រនៅលើពិភពលោកទាំងមូល។

ភាពតានតឹងកើនឡើងនៅលើឧបទ្វីបកូរ៉េ
07/06/2022

សំណួរដេញដោលដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍប្រទេស

(VOVWORLD) - នារសៀលថ្ងៃទី ៧ មិថុនា សម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥ បានចាប់ផ្តើមសម័យសួរដេញដោលរយៈពេល ២ថ្ងៃកន្លះ។ នេះគឺជាសកម្មភាពឃ្លាំមើលកំពូលរបស់រដ្ឋសភាវៀតណាម ហើយជាខ្លឹមសារដែលទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសាធារណជននៅតាមសម័យប្រជុំរដ្ឋសភានីមួយៗ។ តាមរយៈការសួរដេញដោលនិងឆ្លើយសំណួរដេញដោល រដ្ឋាភិ បាល ក្រសួង ស្ថាប័ននានា បានធ្វើការបំភ្លឺពីបញ្ហាជាច្រើន ពាក់ព័ន្ធនឹងអ្នកបោះឆ្នោត រកឃើញនូវវិធានការ និងដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើងក្នុងស្ថានភាពជាក់ស្តែង ស្របតាមតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ។

សំណួរដេញដោលដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍប្រទេស