(VOVWORLD) - ជាមេជាង ហើយក៏ជាម្ចាស់រោងជាងឈើតូចមួយ ប៉ុន្តែ លោក Duong Doan Quang (កើតនៅឆ្នាំ ១៩៩២) ជាជនជាតិ Tay នៅភូមិ Don Riec ១ ឃុំ Bac Quynh ស្រុក Bac Son ខេត្ត Lang Son បែរជាមានសេចក្ដីស្រឡាញ់និងការជក់ចិត្តពិសេសជាមួយនឹងចាប៉ី tinh ដែលជាឧបករណ៍ភ្លេងដ៏វិសេសវិសាលផ្សារភ្ជាប់នឹងការច្រៀង Then ទៅវិញ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក លោកបានចំណាយពេលវេលានិងកម្លាំងកាយចិត្តជាច្រើនដើម្បីបង្កើតឡើងចាប៉ី tinh ពីសម្ភារៈផ្សេងៗគ្នាជាច្រើន ចាប់តាំងពីឈើរហូតដល់លោហៈធាតុ។ តាមរយៈការជក់ចិត្តនឹងបទចម្រៀង Then និងចង្វាក់ភ្លេងដ៏ទន់ភ្លន់នៃចាប៉ី tinh យុវជនជនជាតិ Tay រូបនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិរក្ស និងពង្រីកតម្លៃវប្បធម៌របស់ជនជាតិខ្លួន។