ចិញ្ចឹមបីបាច់សេចក្ដីស្រឡាញ់ចំពោះបក្ស
(VOVWORLD) - សេចក្ដីសម្រេចចិត្តលេខ២៥នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១០ស្ដីពី “ការបង្កើនការដឹកនាំរបស់បក្សចំពោះការងាយុវជនក្នុងដំណាក់ កាលពន្លឿនឧស្សា ហូបនីយកម្ម ទំនើបកម្ម” បានដាក់ចេញគោលដៅ “ខិតខំប្រឹងប្រែង សម្រេចឲ្យបានអត្រាបក្ខជនថ្មីយ៉ាងហោចណាស់៧០%ដែលបានបញ្ចូលពីសម្ព័ន្ធយុវ ជន”។ ចាប់តាំងពីនោះមក សមាជិកសម្ព័ន្ធយុវជនឆ្នើមៗជាច្រើននៅតាមវិទ្យាល័យ មហាវិទ្យាល័យ ត្រូវបានបំប៉ន់ អភិវឌ្ឍន៍ដើម្បីក្លាយជាបក្ខជន បំពេញបន្ថែមកម្លាំង វ័យក្មេងសម្រាប់បក្ស ធានាលក្ខណៈស្នងបន្តមរតក ការអភិវឌ្ឍដោយឥតឈប់ឈរ របស់បក្ស។ គំរូនេះបាននិងកំពុងចូលរួមចំណែកក្នុងការចិញ្ចឹមបីបាច់សេចក្ដីស្រឡាញ់ ចំពោះបក្សក្នុងជំនាន់វ័យក្មេង។










