មនុស្សវៀតណាម

25/11/2021

លោកគ្រូអស់ពីចិត្តពីថ្លើមដើម្បីបុព្វហេតុបណ្ដុះមនុស្សនៅតំបន់ព្រៃភ្នំ

(VOVWORLD) - នៅតាមតំបន់ឆ្ងាយដាច់ស្រយាល តំបន់ដែលមានលក្ខណៈលំបាក ពិសេស តែងតែមានលោកគ្រូ អ្នកគ្រូដែលខិតខំប្រឹងប្រែងជំនះពុះពារលើការ លំបាក ដើម្បីសម្រេចបេសកកម្មបណ្ដុះមនុស្ស។ ក្នុងនាទីមនុស្សវៀតណាមថ្ងៃ នេះ សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តជួបសំណេះសំណាលជាមួយ លោកគ្រូ Hoang Van Ninh ជាគ្រូបង្រៀន វ័យក្មេងម្នាក់ជាមួយនឹងក្ដីសុបិន បង្រៀនអក្សរដល់កុមារនៅតំបន់ក្រីក្របំផុតនៃទីរួមខេត្ត Sapa ខេត្ត Lao Cai។

លោកគ្រូអស់ពីចិត្តពីថ្លើមដើម្បីបុព្វហេតុបណ្ដុះមនុស្សនៅតំបន់ព្រៃភ្នំ
18/11/2021

មហាសេដ្ឋីស្ត្រីនៅជម្រាលភ្នំ Pha Din

(VOVWORLD) - លោកស្រី Nguyen Thi Binh នាយិកាសហករណ៍ផាសិន ព្រមទាំងជា នាយិការងសហករណ៍ផលិតកម្ម អាជីវកម្ម សេវាកម្មចម្រុះ Binh Thuan នៅឃុំ Phong Lai ស្រុក Thuan Chau ខេត្ត Son La ជាមហាសេដ្ឋីស្ត្រីដែលមានការ គិតដ៏មោះមុត សកម្ម ហ៊ានគិតហ៊ានធ្វើ ដែលបានអភិវឌ្ឍន៍ទម្រង់សហករណ៍ បែបថ្មីប្រកបដោយផ្លែផ្កា។ នាពេលថ្មីៗនេះ អាស្រ័យដោយគំរូសេដ្ឋកិច្ចនេះ លោកស្រីថែមទាំងអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមទៀត បើកចេញទិសដៅ អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រជាកសិករនៅមូលដ្ឋាន។

មហាសេដ្ឋីស្ត្រីនៅជម្រាលភ្នំ Pha Din
11/11/2021

សិប្បការិនី Trieu Thi Nhay - អ្នកថែរក្សាវប្បធម៌ជនជាតិ Dao

(VOVWORLD) - នៅស្រុក Luc Yen ខេត្ត Yen Bai សិប្បការិនីឆ្នើមលោកស្រី Trieu Thi Nhay ជនជាតិ Dao រស់នៅភូមិ Hai Tuc ឃុំ Phuc Loi ត្រូវបានគេស្គាល់ដល់ជា មនុស្សម្នាក់ដែលមានការជក់ចិត្ត លះបង់ដោយអស់ពីចិត្តសម្រាប់ការថែរក្សា ពង្រីកតម្លៃវប្បធម៌ជាប្រពៃណីរបស់ជនជាតិខ្លួន។ មិនត្រឹមតែជក់ចិត្តនឹងការ ច្រៀង បង្ហាត់បង្រៀន និងនិពន្ធបទ ចម្រៀងប្រជាប្រិយ Dao ប៉ុណ្ណោះ លោកស្រី ថែមទាំងនាំផលិតផលប៉ាក់ចរបាប់របស់ជនជាតិ Dao ក្រហមខិតមកជិតភ្ញៀវ ទេសចរនៅទាំងក្នុងនិងក្រៅប្រទេសទៀតផង។

សិប្បការិនី Trieu Thi Nhay - អ្នកថែរក្សាវប្បធម៌ជនជាតិ Dao
04/11/2021

សេនាជនដែលធ្វើការអស់ពីចិត្តសម្រាប់ការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩

(VOVWORLD) - លោក Nguyen Hoang Tuan មេបញ្ជាការកងអនុសេនាតូចអចិន្រ្តៃយ៍ ចំណុះបញ្ជាការដ្ឋានយោធាទីក្រុង Ca Mau ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក ជានិច្ចកាលខិតខំប្រឹងប្រែងដោយអស់ពីកម្លាំងកាយចិត្តដើម្បីសម្រេចភារកិច្ចធានាសន្តិសុខ សណ្ដាប់ធ្នាប់នៅមូលដ្ឋាន។ ថ្មីៗនេះ នៅពេលដែលលោក Tuan ត្រូវបានប្រគល់ភារកិច្ចជាច្រើនក្នុងការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩ លោកបានខិតខំប្រឹងប្រែងជំនះ ពុះពារលើគ្រប់ការលំបាកគ្រប់បែបយ៉ាង ដើម្បីរួមចំណែកទៅក្នុងការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនៃខេត្ត Ca Mau។

សេនាជនដែលធ្វើការអស់ពីចិត្តសម្រាប់ការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩
28/10/2021

អ្នកស្រី Va Thi Kia ប្ដេជ្ញាចិត្តរួចផុតពីភាពក្រីក្រអាស្រ័យដោយការចិញ្ចឹមសត្វ

(VOVWORLD) - នៅតាមតំបន់ភ្នំ Pa Long ពេញទៅដោយការលំបាកលំបិននៃស្រុក Thuan Chau ខេត្ត Son La មានស្ត្រីជនជាតិ Mong ជាច្រើនបានជំនះពុះពារលើភាព ក្រីក្រ ស្វះស្វែងរកទិសដៅអភិវឌ្ឍសេដ្ឋកិច្ចលក្ខណៈគ្រួសារប្រកបដោយផ្លែផ្កា អាស្រ័យលើសួនចម្ការរបស់ខ្លួន។ គំរូចិញ្ចឹមសត្វរបស់អ្នកស្រី Va Thi Kia នៅ ភូមិ Tia ឃុំ Pa Long គឺជាឧទាហរណ៍ដ៏ល្អមួយអញ្ចឹងដែរ។

អ្នកស្រី Va Thi Kia ប្ដេជ្ញាចិត្តរួចផុតពីភាពក្រីក្រអាស្រ័យដោយការចិញ្ចឹមសត្វ
21/10/2021

លោកសាស្ត្រាចារ្យ Vu Khieu - អ្នកចាក់គ្រឹះលើការអភិវឌ្ឍនៃផ្នែកសង្គមវិជ្ជានិង សោភ័ណ្ឌវិជ្ជាវៀតណាម

(VOVWORLD) - អ្នកប្រាជ្ញពហុទេពកោសល្យ មហាបញ្ញាវ័ន្តវៀតណាមនៃសម័យហូជីមិញ អ្នកចាក់គ្រឹះលើការអភិវឌ្ឍនៃផ្នែកសង្គមវិជ្ជានិងសោភ័ណ្ឌវិជ្ជាវៀតណាម... ហើយនៅតែមានកិត្តិនាមដ៏ថ្លៃថ្នូរជាច្រើនផ្សេងទៀត ដែលមជ្ឈដ្ឋានអ្នកប្រាជ្ញនិង ប្រជាជនប្រើប្រាស់ដើម្បីនិយាយអំពីលោកសាស្ត្រាចារ្យ Vu Khieu ជាទីគោរព។ លោកសាស្ត្រាចារ្យ Vu Khieu ត្រូវបានស្គាល់ដល់ជាអ្នកមានចំណេះដឹងយ៉ាង ជ្រៅជ្រះ ដួងចិត្តស្រស់ថ្លា ចរិតលក្ខណៈថ្លៃថ្នូរ និងបេះដូងមេត្តាករុណា។ លោកបានបន្សល់ទុកជូនប្រទេសជាតិនូវសំណង់ស្រាវជ្រាវដ៏ថ្លៃថ្លាលើវិស័យ ជាច្រើន។

លោកសាស្ត្រាចារ្យ Vu Khieu - អ្នកចាក់គ្រឹះលើការអភិវឌ្ឍនៃផ្នែកសង្គមវិជ្ជានិង សោភ័ណ្ឌវិជ្ជាវៀតណាម
14/10/2021

អ្នកស្រី Phuoc “មានផ្ទៃពោះ” ធ្វើការងារសប្បុរសធម៌ស្ម័គ្រចិត្ត

(VOVWORLD) - ជាទៀងទាត់ក្នុងអំឡុងពេល១ខែកន្លងមក អ្នកស្រី Le Thi Ngoc Phuoc (អាយុ៣៧ ឆ្នាំ) នៅសង្កាត់ Cai Khe ខ័ណ្ឌ Ninh Kieu ទីក្រុង Can Tho បាន ចម្អិនបបរ មី… ចំនួនជាង១០០ចំណែកជារៀងរាល់ថ្ងៃ ដើម្បីប្រគល់ជូនជនក្រីក្រ អ្នកជម្ងឺលាងឈាម រួមជាមួយគ្រួសារអ្នកជម្ងឺផងដែរ។ ដោយមានកាយវិកា ល្អប្រសើរនេះ អ្នកស្រីត្រឹមតែមានបំណងថា ខ្លួនឯងបានរួមចំណែកជួយមនុស្សដែល កំពុងជួបការលំបាក អាចជំនះពុះពារលើផលប៉ះពាល់បណ្ដាលមកពីជម្ងឺរាត ត្បាតកូវីដ-១៩ហើយមានកម្លាំងចិត្តដើម្បីប្រឈមនឹងជម្ងឺរាំរ៉ៃដែលពួកគេកំពុង ព្យាបាល។

អ្នកស្រី Phuoc “មានផ្ទៃពោះ” ធ្វើការងារសប្បុរសធម៌ស្ម័គ្រចិត្ត
07/10/2021

កំលោះជំនាន់ 9X អស់ពីចិត្តពីថ្លើមនឹងការងារស្ម័គ្រចិត្ត

(VOVWORLD) - ការផ្ទុះជម្ងឺរាតត្បាតកូវីដ ១៩ លើកទី៤ បានបណ្ដាលឲ្យជីវភាពរស់នៅ របស់ប្រជាជនជួបការលំបាកនិងភាពច្របូកច្របល់ជាច្រើន។ ក្នុងអំឡុងពេល កើតជម្ងឺរាតត្បាត លោក Nguyen Duy Anh កំលោះប្រសូត្រនៅឆ្នាំ១៩៩៥ ជា កម្មាភិបាលនៃក្រុមបង្ការប្រយុទ្ធប្រឆាំងនឹងបទល្មើស នគរបាលសង្កាត់ Long Hoa ខ័ណ្ឌ Binh Thuy ទីក្រុង Can Tho បានប្រើប្រាស់កម្មវិធីចល័ត Zalo Connect ដើម្បីតភ្ជាប់ហើយនាំយកទំនិញចាំបាច់ចែកជូនប្រជាជនដែលកំពុង ជួបការលំបាក។ ភាពក្លៀវក្លារបស់យុវជននេះបានទាក់ទាញសប្បុរសជន អង្គភាពជា ច្រើនស្ម័គ្រចិត្តរួមដៃជួយឧបត្ថម្ភដល់ប្រជាជន។

កំលោះជំនាន់ 9X អស់ពីចិត្តពីថ្លើមនឹងការងារស្ម័គ្រចិត្ត
30/09/2021

វរសេនីយ៍ឯក Y Mien Ktul កម្មាភិបាលយោធាជនជតិ E de សិក្សារៀនសូត្រនិង ធ្វើតាមគំរូលោកប្រធានហូជីមិញ

(VOVWORLD) - លោកវរសេនីយ៍ឯក Y Mien Ktul អនុប្រធានសេនាធិការនៃបញ្ជាការដ្ឋានយោធា ខេត្ត Dak Lak ត្រូវបានប្រជាជនស្គាល់ដល់ មិនត្រឹមតែជាអ្នកដឹកនាំគំរូ សកម្ម មួយរូបប៉ុណ្ណោះទេ ថែមទាំងជាគំរូក្នុងការសិក្សារៀនសូត្រនិងធ្វើតាមសតិ អារម្មណ៍ សីលធម៌ ឥរិយាបទហូជីមិញទៀតផង។ លោកទើបបានបញ្ជាការដ្ឋាន កងយោធភូមិភាគលេខ៥ លើកតម្កើងជាគំរូក្នុងការសិក្សារៀនសូត្រនិងធ្វើតាម សតិអារម្មណ៍ សីលធម៌ ឥរិយាបទហូជីមិញដំណាក់កាល២០១៦-២០២១។

វរសេនីយ៍ឯក Y Mien Ktul កម្មាភិបាលយោធាជនជតិ E de សិក្សារៀនសូត្រនិង ធ្វើតាមគំរូលោកប្រធានហូជីមិញ
24/09/2021

ព្រឹទ្ធាចារ្យភូមិ A Bo សិក្សារៀនសូត្រនិងធ្វើតាមគំរូលោកប្រធានហូជីមិញ

(VOVWORLD) - ដោយមានទឹកចិត្តគោរពស្រឡាញ់លោកប្រធានហូជីមិញ នៅតាមភូមិ ស្រុករបស់ជនជាតិ Xo Dang នៅខេត្ត Kon Tum ការសិក្សារៀនសូត្រនិងធ្វើតាម គំរូលោកប្រធានហូជីមិញត្រូវបានប្រជាជនរក្សានិងអនុវត្តន៍ដោយស្មារតីភ្ញាក់ រលឹក។ ក្នុងនោះ លេចធ្លោបំផុតគឺព្រឹទ្ធាចារ្យភូមិ A Bo លេខាសាខាបក្សភូមិ Tua Tem ឃុំ Dak Long ស្រុក Dak Ha ខេត្ត Kon Tum ដែលជាគំរូឆ្នើមមួយរូបក្នុងការ សិក្សារៀនសូត្រនិងធ្វើតាមគំរូលោកប្រធានហូជីមិញនៅតំបន់ជនជាតិភាគតិចខេត្ត Kon Tum។

ព្រឹទ្ធាចារ្យភូមិ A Bo សិក្សារៀនសូត្រនិងធ្វើតាមគំរូលោកប្រធានហូជីមិញ