មនុស្សវៀតណាម

10/09/2020

សិល្បៈករវីយ៉ូឡុង Anh Tu - ប្រដេញតាមចំណង់ចំណូលចិត្តលើផ្លូវមិនងាយស្រួល

(VOVWORLD) - មជ្ឈដ្ឋានអ្នកជំនាញនិងអ្នកសារព័ត៌មានក្រើនរំលឹកដល់ Anh Tu ដែលជាសិល្បៈករ វីយ៉ូឡុងជាមួយនឹងរចនាបទរ៉ូម៉ង់ទិក ដែលមិនស្រដៀងនឹងសិល្បៈករណាមួយ ឡើយ។ ចំណែកឯទស្សនិកជនបានស្គាល់ដល់សិល្បៈកររូបនេះតាមរយៈស្នាដៃតន្ត្រី ដ៏សម្បូរបែបជាច្រើន ចាប់ពីតន្ត្រីបុរាណ តន្ត្រីស្នេហា តន្ត្រីរ៉ុក រហូតដល់តន្ត្រី bolero និងតន្ត្រីបដិវត្តន៍ទៀតផង។ សិល្បៈករ Anh Tu ទើបនឹងបានបង្ហាញ មុខវីដេអូតន្ត្រីដោយចំណងជើងថា “ចង្វាក់ភ្លេងរបស់មាតុភូមិ” ក្នុងឱកាសទិវា បុណ្យឯករាជ្យជាតិទី២កញ្ញាកន្លងទៅ ក្នុងគោលបំណងនាំមកជូនទស្សនិកជន នូវចង្វាក់ភ្លេងដ៏ស្អាតបំផុតនៃសរទរដូវបដិវត្តន៍។

សិល្បៈករវីយ៉ូឡុង Anh Tu - ប្រដេញតាមចំណង់ចំណូលចិត្តលើផ្លូវមិនងាយស្រួល
03/09/2020

ស្ត្រីជនជាតិភាគតិចធ្វើសេដ្ឋកិច្ចយ៉ាងពូកែ

(VOVWORLD) - នាពេលកន្លងទៅ ចលនាកសិករប្រឡងប្រណាំងធ្វើផលិតកម្ម អាជីវកម្ម យ៉ាងពូកែ ដែលបានបំផុសឡើងដោយសមាគមន៍កសិករគ្រប់ជាន់ថ្នាក់នោះ បានរីកសាយភាយយ៉ាងខ្លាំងក្លាហើយជះឥទ្ធិពលជាវិជ្ជមានទៅលើជីវភាពរស់នៅរបស់ប្រជាកសិករនៅតំបន់ព្រៃភ្នំ។ ពីចលនានេះ គេបានរកឃើញគំរូកសិករ ជាច្រើនដែលធ្វើផលិតកម្មពូកែដើម្បីឈានឡើងរួចផុតពីភាពក្រីក្រ។ គំរូកសិដ្ឋានចម្រុះរបស់គ្រួសារលោកស្រី Hoang Thi Nhung អាយុ៣៧ឆ្នាំ ជនជាតិ Thai នៅភូមិ Hat 2 ឃុំ Hat Luu ស្រុក Tram Tau ខេត្ត Yen Bai គឺជា គំរូឆ្នើមមួយដោយទទួលបានចំណូលរាប់រយលានដុងជារៀងរាល់ឆ្នាំ។

ស្ត្រីជនជាតិភាគតិចធ្វើសេដ្ឋកិច្ចយ៉ាងពូកែ
27/08/2020

Hoang Thi Minh Hong និងដំណើរប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល អាកាសធាតុ

(VOVWORLD) - នៅឆ្នាំ១៩៩៧ អ្នកស្រី Hoang Thi Minh Hong ពេលនោះទើបមានអាយុ ២៤ឆ្នាំតែប៉ុណ្ណោះ តែអ្នកស្រីបានក្លាយទៅជាជនវៀតណាមដំបូងគេដែលបានទៅ ដល់ប៉ូលខាងត្បូង ជាមួយអ្នកផ្សងព្រេងមួយក្រុមមកពីប្រទេសជាច្រើន។ ចាប់តាំងពីពេលនោះមក រឿងរ៉ាវការធ្វើដំណើររបស់អ្នកស្រី Minh Hong ស្ដីពី ទង់ជាតិដែលអ្នកស្រីយកតាមខ្លួនទៅដល់ប៉ូលខាងលិច ក៏ដូចជាសកម្មភាព របស់អ្នកស្រីក្រោយពីការធ្វើដំណើរនេះ បានបំផុសគំនិតសម្រាប់មនុស្សជាច្រើន ជាពិសេសគឺជនវ័យក្មេង។

Hoang Thi Minh Hong និងដំណើរប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល អាកាសធាតុ
20/08/2020

អតីតអគ្គលេខាបក្សលោក Le Kha Phieu៖ មេដឹកនាំដែលផ្តោតទៅលើការពិតជាក់ស្ដែង

(VOVWORLD) - ក្នុងអំឡុងពេលធ្វើការងារ ក៏ដូចជានៅពេលបញ្ចប់ការងារក្នុងបក្ស ផងដែរ អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Le Kha Phieu ជានិច្ចកាលបង្ហាញស្មារតី ផ្ដោតទៅលើការពិតជាក់ស្ដែង ការផ្លាស់ប្ដូរថ្មី ហើយប្ដេជ្ញាចិត្តធ្វើឲ្យបក្ស ស្អាតស្អំ ដើម្បីនាំប្រទេសជាតិធ្វើសមាហរណកម្មនិងបោះជំហានទៅមុខ។

អតីតអគ្គលេខាបក្សលោក Le Kha Phieu៖ មេដឹកនាំដែលផ្តោតទៅលើការពិតជាក់ស្ដែង
15/08/2020

យុទ្ធជនការពារព្រំដែនធ្វើការអស់ពីចិត្តពីថ្លើមដើម្បីជនរួមជាតិក្រីក្រនៅតំបន់ព្រំដែន

(VOVWORLD) - ដោយពង្រីកប្រពៃណីរបស់កងទ័ពប្រជាជនវៀតណាម អនុសេនីយ៍ ឯកបម្រុង លោក Kim Minh Duc នៃកងកម្លាំងការពារព្រំដែនខេត្ត Tra Vinh ជានិច្ចកាលតែងតែខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទហូជីមិញ។ តាមរយៈសកម្មភាពជាក់ស្ដែងប្រកបដោយ មានអត្ថ ន័យនិងប្រសិទ្ធភាពខ្ពស់ក្នុងដំណើរការបំពេញការងារ ជាពិសេសគឺក្នុង ការជួយឧបត្ថម្ភជនរួមជាតិក្រីក្រនៅតំបន់ព្រំដែននោះ អនុសេនីយ៍ឯកបម្រុង Kim Minh Duc បានក្លាយទៅជាជនគំរូមួយក្នុងចំណោមជនគំរូវ័យក្មេងឆ្នើមៗនៃកង កម្លាំងការពារព្រំដែន។

យុទ្ធជនការពារព្រំដែនធ្វើការអស់ពីចិត្តពីថ្លើមដើម្បីជនរួមជាតិក្រីក្រនៅតំបន់ព្រំដែន
06/08/2020

យុទ្ធជនពិការគំរូល្អក្នុងសម័យសន្តិភាព

(VOVWORLD) - ទោះបីជាបានឆ្លងកាត់អំឡុងពេលសង្គ្រាមដ៏កាចសាហាវដោយបន្សល់ទុកនូវស្លាកស្នាមរបួសធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែ យុទ្ធជនពិការកម្រិត៣/៤ លោក Hoang Viet Toan នៅឃុំ Xuan Lai ស្រុក Tho Xuan ខេត្ត Thanh Hoa នៅតែខិតខំប្រឹងប្រែង ជំនះពុះពារលើការឈឺចាប់ ដើម្បីរួមចំណែកអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនទៅក្នុង ការកសាងស្រុកកំណើត។ ចំពោះរូបលោកផ្ទាល់ ដរាបណាលោកមានសុខភាព ល្អ លោកនឹងបន្តធ្វើការងារជានិច្ច។

យុទ្ធជនពិការគំរូល្អក្នុងសម័យសន្តិភាព
02/08/2020

អតីតយុទ្ធជនជើងចាស់ស្វែងរកយុទ្ធមិត្តក្នុងអំឡុងពេល១០ឆ្នាំកន្លងមក

(VOVWORLD) - ដោយមានបំណងចង់ជួយយុទ្ធមិត្ត បានសម្រាកនៅទឹកដីស្រុកកំណើត ក្នុងអំឡុងពេល១០ឆ្នាំកន្លងមក អតីតយុទ្ធជនជើងចាស់ Nguyen Anh Duong តែងតែវិលត្រឡប់មកសមរភូមិចាស់វិញដើម្បីស្វែងរកផ្នូរ របស់បណ្ដាអតីតយុទ្ធជនពលី។ សង្គ្រាមដ៏កាចសាហាវបានកន្លងផុតទៅ ពិតមែនប៉ុន្តែអតីតយុទ្ធជនជើងចាស់រូបនេះនៅតែមានកង្វល់ដ៏ធំមួយ ដោយសារអិដ្ឋធាតុរបស់យុទ្ធមិត្តជាច្រើនមិនទាន់ត្រូវបានរកឃើញនៅ ឡើយ។

អតីតយុទ្ធជនជើងចាស់ស្វែងរកយុទ្ធមិត្តក្នុងអំឡុងពេល១០ឆ្នាំកន្លងមក
23/07/2020

លេខាគណៈកម្មាធិការបក្សឃុំ Co Ma លោក Thao A Tua៖ និយាយឲ្យ ប្រជាជនស្ដាប់ធ្វើឲ្យប្រជាជនជឿ

(VOVWORLD) - បក្ខជនជាជនជាតិភាគតិចតែងតែមានតួនាទីសំខាន់ណាស់ក្នុងការងារ ឃោសនា ចលនាប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាលនិងតំបន់ក្រីក្រនានា ដោយសារពួកគេជាអ្នកដ៏ជិតស្និទ្ធបំផុតដើម្បីផ្ទៀងស្ដាប់និងយល់ពីបំណងប្រាថ្នា របស់ប្រជាជនក្នុងតំបន់។

លេខាគណៈកម្មាធិការបក្សឃុំ Co Ma លោក Thao A Tua៖ និយាយឲ្យ ប្រជាជនស្ដាប់ធ្វើឲ្យប្រជាជនជឿ
18/07/2020

វេជ្ជបណ្ឌិតជាមួយនឹងការវះកាត់ដែលឈានចូលក្នុងប្រវត្តិសាស្ត្រវេជ្ជសាស្ត្រពិភពលោក

(VOVWORLD) - ក្នុងឆ្នាំ២០២០នេះ វៀតណាមបានបង្កើតឡើងសញ្ញាសម្គាល់ថ្មីមួយ នៅលើផែនទីវេជ្ជសាស្ត្រពិភពលោកដោយអនុវត្តប្រកប ដោយជោគជ័យនូវការវះកាត់ផ្សាំដៃពីអ្នកបរិច្ឆាកនៅរស់លើកដំបូងលើពិភពលោក។ វេជ្ជបណ្ឌិត ដែលអនុវត្តការវះកាត់នេះគឺសាស្ត្រាចារ្យ បណ្ឌិត Nguyen The Hoang នាយករងមន្ទីរពេទ្យកងទ័ពមជ្ឈឹម១០៨។ លោកធ្លាប់ជាជនវៀតណាមដើម ដំបូងនិងជាជនអាស៊ីទី៤ដែលទទួលបានពាន រង្វាន់វិទ្យាសាស្ត្រដ៏ថ្លៃថ្លារបស់សហព័ន្ធអាល្លឺម៉ង់។

វេជ្ជបណ្ឌិតជាមួយនឹងការវះកាត់ដែលឈានចូលក្នុងប្រវត្តិសាស្ត្រវេជ្ជសាស្ត្រពិភពលោក
10/07/2020

លោក Tran Quang Huy - កម្មាភិបាលភូមិគំរូមួយរូប

(VOVWORLD) - នរណាក៏ដោយដែលបានមកកាន់ភូមិ An Vong ឃុំ Hoang Dieu ស្រុក Chuong My ទីក្រុងហាណូយ ហើយសួរពីលោក Tran Quang Huy លេខាសាខា បក្សនិងជាប្រធានការងាររណសិរ្សភូមិ គឺប្រជាជនគ្រប់រូបសុទ្ធតែស្គាល់ដល់ ថែមទាំងស្ងើចសរសើរ ដោយសារលោករូបនេះបានធ្វើការងារដ៏មាន អត្ថន័យជាច្រើនសម្រាប់ស្រុកកំណើត។ លោក Tran Quang Huy ជាកម្មា ភិបាលគំរូម្នាក់ ដែលបម្រើប្រជាជនអស់ពីចិត្តពីថ្លើម ព្រមទាំងមានការរួម ចំណែកយ៉ាងច្រើនទៅក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិនៅតំបន់ផងដែរ។

លោក Tran Quang Huy - កម្មាភិបាលភូមិគំរូមួយរូប