សិប្បការិនីង្វៀន ធី មិញ តឹម - អ្នករក្សាចង្វាក់ស្គរក្នុងពិធីបុណ្យ
(VOVWORLD) - ក្នុងវ័យអាយុ ៨៥ ឆ្នាំ សិប្បការិនីឆ្នើម Nguyen Thi Minh Tam (រស់នៅសង្កាត់ Nghia Do ខ័ណ្ឌ Cau Giay នៃទីក្រុងហាណូយ) នៅតែឧស្សាហ៍ថែរក្សានិងបង្រៀនសិល្បៈវាយស្គរប្រជាប្រិយ។ សម្រាប់លោកស្រី ចង្វាក់ស្គរនីមួយៗ មិនត្រឹមតែជាសំឡេងនៃពិធីបុណ្យប៉ុណ្ណោះទេ ថែមទាំងជាព្រលឹងនៃវប្បធម៌ជាតិ ដែលត្រូវការថ្នាកថ្នមនិងផ្សព្វផ្សាយផងដែរ។










