វប្បធម៍វៀតណាម

14/10/2023

ទីក្រុងហាណូយសម្បូរបែបនៅក្នុងស្នាដៃភាពយន្តរបស់អ្នកដឹកនាំរឿង សិល្បករប្រជាជន Dang Nhat Minh

(VOVWORLD) - នៅក្នុងជីវិតសិល្បៈរបស់ខ្លួន ឈ្មោះរបស់អ្នកដឹកនាំរឿងសិល្បករប្រជាជន Dang Nhat Minh ត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្នាដៃបុរាណជាច្រើននៃវិស័យភាពយន្តរបស់ប្រទេសជាតិ។ ក្នុងចំណោមស្នាដៃរបស់ខ្លួន ពីអក្សរសិល្ប៍រហូតដល់ភាពយន្ត ប្រធានបទអំពីទីក្រុងហាណូយបានលេចចេញជារូបរាង ហើយត្រូវបានពណ៌តាមគ្រប់ទិដ្ឋភាពចម្រុះពណ៌ ពីសម័យកាលរហូតដល់មនុស្ស។ លោកទើបតែទទួលបានរង្វាន់ខ្ពង់ខ្ពស់ Bui Xuan Phai - ដើម្បីសេចក្តីស្រឡាញ់ទីក្រុងហាណូយលើកទី ១៦ សម្រាប់ការរួមចំណែកដ៏ឆ្នើមរបស់លោកចំពោះទីក្រុងហាណូយ តាមរយៈស្នាដៃភាពយន្ត និងអក្សរសាស្ត្រដែលបង្កប់តម្លៃប្រវត្តិសាស្ត្រនិងមនុស្សសាស្ត្រ។

ទីក្រុងហាណូយសម្បូរបែបនៅក្នុងស្នាដៃភាពយន្តរបស់អ្នកដឹកនាំរឿង សិល្បករប្រជាជន Dang Nhat Minh
07/10/2023

ថែរក្សាបេតិកភណ្ឌរាជធានីបុរាណ Hue ឲ្យគងវង្សសម្រាប់មនុស្សជំនាន់ក្រោយ

(VOVWORLD) - ប្រជុំបេតិកភណ្ឌរាជធានីបុរាណ Hue គឺជាបេតិកភណ្ឌរូបីដំបូងគេរបស់វៀតណាម ដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) លើកតម្កើងក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ រយៈពេល ៣០ ឆ្នាំ ចាប់តាំងពីតំបន់នេះត្រូវបានលើកតម្កើង (ខែធ្នូឆ្នាំ ១៩៩៣) ប្រជុំបេតិកភណ្ឌរាជធានីបុរាណ Hue គឺជាបេតិកភណ្ឌមួយដែលត្រូវបានថែរក្សាយ៉ាងមានប្រសិទ្ធភាពបំផុត ទាំងផ្នែករចនាសម្ព័ន្ធ ក៏ដូចជាក្នុងបញ្ជីបេតិកភណ្ឌអរូបីផ្សេងទៀត។

ថែរក្សាបេតិកភណ្ឌរាជធានីបុរាណ Hue ឲ្យគងវង្សសម្រាប់មនុស្សជំនាន់ក្រោយ
23/09/2023

ពានរង្វាន់ខ្លែងមាសឆ្នាំ ២០២៣៖ លើកតម្កើងស្នាដៃឆ្នើម និងសិល្បៈករឆ្នើមភាពយន្តវៀតណាម

(VOVWORLD) - កាលពីចុងសប្តាហ៍មុន នៅរោងមហោស្រព Do – Vega City Nha Trang បានប្រព្រឹត្តទៅពិធីប្រគល់រង្វាន់ខ្លែងមាសសម្រាប់ស្នាដៃឆ្នើម សិល្បករឆ្នើម និងអ្នកផលិតភាពយន្តឆ្នើមឆ្នាំ ២០២៣។ ក្រោមប្រធានបទ “កាឡាក់ស៊ីបញ្ចេញពន្លឺចែងចាំង” ពានរង្វាន់នេះគឺជាឱកាសមួយដើម្បីលើកតម្កើងដល់ស្នាដៃភាពយន្ត និងទូរទស្សន៍ សំណង់ស្រាវជ្រាវទ្រឹស្តី ការរិះគន់ភាពយន្ត និងអ្នកនិពន្ធ សិល្បករ និងផលិតករភាពយន្តឆ្នើមរៀងរាល់ឆ្នាំរបស់វៀតណាម។

ពានរង្វាន់ខ្លែងមាសឆ្នាំ ២០២៣៖ លើកតម្កើងស្នាដៃឆ្នើម និងសិល្បៈករឆ្នើមភាពយន្តវៀតណាម
26/08/2023

ភាពយន្តសព្វទស្សន៍ - កេរដំណែលពិសេសដែលត្រូវការពារ

(VOVWORLD) - ខ្សែភាពយន្តសព្វទស្សន៍ (ភាពយន្តប្លាស្ទិក) ដែលត្រូវប្រៀបប្រដូចជា “និមិត្តរូប” ជាអាទិ៍៖ “បងស្រី Tu Hau” “វាលស្រែព្រៃ” ឬ “ពេលណាទើបដល់ខែតុលា” រួមជាមួយនឹងឈុតខ្សែភាពយន្តវៀតណាមដ៏មានតម្លៃមួយចំនួនធំ ដែលបច្ចុប្បន្នកំពុងតម្កល់ទុកក្នុងឃ្លាំងដោយមិនប្រើម៉ាស៊ីនត្រជាក់។ ត្រូវបានចាត់ទុកថាជាកេរដំណែលវប្បធម៌ ដូច្នេះ ប្រសិនបើមិនបានរក្សាទុក ស្តារ និងថែរក្សាដោយប្រយ័ត្នប្រយែងនោះទេ ពិតណាស់ថា ខ្សែភាពយន្ដដ៏មានតម្លៃទាំងនោះអាចនឹងត្រូវបំភ្លេចចោលជាពុំខាន។

ភាពយន្តសព្វទស្សន៍ - កេរដំណែលពិសេសដែលត្រូវការពារ
19/08/2023

ពិធីបុណ្យសែនត្រីពិន្ទង- វប្បធម៌ខាងវិញ្ញាណរបស់អ្នកនេសាទ Phu Yen

(VOVWORLD) - ពិធីបុណ្យសែនត្រីពិន្ទង មានសារៈ សំខាន់ជាពិសេសក្នុងជីវភាពខាងវិញ្ញាណ និងខាងជំនឿរបស់អ្នកនេសាទនៅភូមិនេសាទមាត់សមុទ្រនៅភូមិភាគកណ្តាលប៉ែកខាងត្បូង ជាពិសេសនៅខេត្ត Phu Yen។ ពិធីបុណ្យនេះត្រូវបានបង្ហាញឡើងតាមរយៈពិធី ដ៏វិសេសវិសាល និងប្រភេទសម្តែងប្រជាប្រិយដ៏សម្បូរបែបជាច្រើនទៀត។

ពិធីបុណ្យសែនត្រីពិន្ទង- វប្បធម៌ខាងវិញ្ញាណរបស់អ្នកនេសាទ Phu Yen
22/07/2023

អភិវឌ្ឍន៍និងផ្សព្វផ្សាយវប្បធម៌អានក្នុងយុគសម័យឌីជីថល

(VOVWORLD) - ការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃបច្ចេកវិទ្យាជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយជាសំឡេង និងបណ្តាញទំនាក់ទំនងសង្គមជាច្រើន បានជះឥទ្ធិពលដល់ទម្លាប់អានរបស់មនុស្សជាច្រើន។ ដើម្បីជំរុញទឹកចិត្តស្រឡាញ់សៀវភៅ ជាពិសេសក្នុងចំណោមយុវជន សាលារៀន និងមន្ទីរនានានៃទីក្រុង Hai Phong បានរៀបចំសកម្មភាពអានដ៏គួរឱ្យចាប់អារម្មណ៍ និងមានប្រយោជន៍ជាច្រើន។

អភិវឌ្ឍន៍និងផ្សព្វផ្សាយវប្បធម៌អានក្នុងយុគសម័យឌីជីថល
13/07/2023

ថ្នាក់រៀន Khe Ca រួមចំណែកថែរក្សាវប្បធម៌របស់ជនជាតិ Dao

(VOVWORLD) - នៅខេត្តព្រៃភ្នំ Yen Bai មានថ្នាក់រៀនពិសេសៗ ដោយសិប្បករ និងបុគ្គលមួយចំនួនបង្កើតឡើង ក្នុងគោលបំណងថែរក្សា និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ជនជាតិ។ ថ្នាក់រៀននៅភូមិ Khe Ca ឃុំ Luong Thinh ស្រុក Tran Yen ខេត្ត Yen Bai គឺជាឧទាហរណ៍មួយដែរ។

ថ្នាក់រៀន Khe Ca រួមចំណែកថែរក្សាវប្បធម៌របស់ជនជាតិ Dao
01/07/2023

ដើម្បីបេតិកភ័ណ្ឌតន្ត្រីរាជវាំង Hue រីកសុះសាយ

(VOVWORLD) - ឆ្នាំនេះគឺជាខួបលើកទី ២០ ដែលតន្ត្រីបរមរាជវាំង Hue -បេតិកភណ្ឌអរូបីដំបូងបង្អស់របស់វៀតណាម ត្រូវបាន អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ (៧ វិច្ឆិកា ២០២៣ - ៧ វិច្ឆិកា ២០២៣)។ ក្នុងដំណើរនោះ អាជ្ញាធរខេត្ត Thua Thien - Hue និងកម្មាភិបាលបំពេញការងារវប្បធម៌ ជាពិសេសសិប្បករ សិល្បករ និងតន្ត្រីករនៃតន្ត្រីបរមរាជវាំង Hue បានរក្សានិងលើកស្ទួយបេតិកភណ្ឌនេះដោយឥតឈប់ឈរ។

ដើម្បីបេតិកភ័ណ្ឌតន្ត្រីរាជវាំង Hue រីកសុះសាយ
17/06/2023

សិប្បករឆ្នើម K'Tieu រក្សាសំឡេងគងឃ្មោះសម្រាប់ភូមិស្រុក

(VOVWORLD) - ក្នុងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារ លំហវប្បធម៌គងឃ្មោះនៅតំបន់ Tay Nguyen ដែលជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ ត្រូវបានគណៈកម្មាធិការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ទទួលស្គាល់នោះ គឺតែងតែប្រឈមមុខនឹងហានិភ័យនៃការបាត់បង់។ នៅចំពោះមុខស្ថានភាពជាក់ស្តែងនេះ ភូមិដាច់ស្រយាលមួយនៅស្រុក Di Linh ខេត្ត Lam Dong ព្រឹទ្ធាចារ្យភូមិ K'Tieu ជនជាតិភាគតិច K'ho ថ្វីត្បិតតែចាស់ជរា និងកម្លាំងទន់ខ្សោយក៏ដោយ ប៉ុន្តែនៅតែប្រកាន់ខ្ជាប់ជានិច្ច ការការបង្រៀនវាយគងឃ្មោះសម្រាប់យុវជនជំនាន់ក្រោយ។

សិប្បករឆ្នើម K'Tieu រក្សាសំឡេងគងឃ្មោះសម្រាប់ភូមិស្រុក
03/06/2023

សញ្ញាសម្គាល់នៃស្នាដៃអក្សរសាស្ត្រសិល្បៈ បានទទួលរង្វាន់ហូជីមិញ រង្វាន់រដ្ឋ

(VOVWORLD) - នាថ្ងៃទី ១៩ ឧសភា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានរៀបចំពិធីប្រគល់រង្វាន់ហូជីមិញ រង្វាន់រដ្ឋផ្នែកអក្សរសាស្ត្រសិល្បៈឆ្នាំ ២០២២ ជូនអ្នកនិពន្ធ និងសហអ្នកនិពន្ធចំនួន ១២៨ នាក់។ ស្នាដៃអក្សរសិល្ប៍ និងសិល្បៈមួយចំនួនដែលបានទទួលរង្វាន់លើកនេះ មានលក្ខណៈល្អពិសេស មានតម្លៃអក្សរសាស្ត្រសិល្បៈខ្ពស់ ដែលបន្សល់ទុកនូវសញ្ញាសម្គាល់ក្នុងអារម្មណ៍របស់សាធារណជន។

សញ្ញាសម្គាល់នៃស្នាដៃអក្សរសាស្ត្រសិល្បៈ បានទទួលរង្វាន់ហូជីមិញ  រង្វាន់រដ្ឋ