វប្បធម៍វៀតណាម

03/12/2022

មហោស្រពការរចនាច្នៃប្រឌិតហាណូយ - ទិសដៅសម្រាប់ចំណេះដឹង និងគំនិតច្នៃប្រឌិត

(VOVWORLD) - មហោស្រពការរចនាច្នៃប្រឌិតទីក្រុងហាណូយគឺជាសកម្មភាពប្រចាំឆ្នាំក្នុងគោលបំណងអនុវត្ តន៍ជាក់ស្តែងនូវការប្តេជ្ញាចិត្តចំពោះអង្គការអប់រំ វិទ្យា សាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) នៅពេលដែលទីក្រុងហាណូយចូលរួមជាមួយបណ្តាញទីក្រុងច្នៃប្រឌិត។ បន្ទាប់ពីជោគជ័យនៃសប្តាហ៍ផ្តួចផ្តើមគំនិតច្នៃប្រឌិតឆ្នាំ ២០២១ មហោស្រពរចនាច្នៃប្រឌិតហាណូយឆ្នាំ ២០២២ (ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា) បន្តអះអាងនូវប្រភពធនធានច្នៃប្រឌិតរបស់ទីក្រុងហាណូយតាមរយៈការភ្ជាប់សិល្បករ អ្នករចនាច្នៃប្រឌិត អ្នកជំនាញក្នុងវិស័យផ្សេងៗគ្នា។

មហោស្រពការរចនាច្នៃប្រឌិតហាណូយ - ទិសដៅសម្រាប់ចំណេះដឹង និងគំនិតច្នៃប្រឌិត
23/11/2022

រតនសម្បត្តិជាតិនៅខេត្ត Hung Yen

(VOVWORLD) - Hung Yen -គឺជាកន្លែងរក្សាទុកនូវរតន សម្បត្តិជាតិនិងវត្ថុបុរាណជាច្រើនមានតម្លៃពិសេស រួមទាំងវត្ថុបុរាណចំនួន ៦ និងក្រុមវត្ថុបុរាណដែលត្រូវបានទទួលស្គាល់ជារតនសម្បត្តិជាតិ។ ទាំងនេះគឺជាវត្ថុបុរាណដើម និងតែមួយគត់ដែលបង្កប់នូវស្លាកសញ្ញាវប្បធម៌ និងតម្លៃសោភ័ណភាពនៃសម័យកាលប្រវត្តិសាស្ត្រនីមួយៗ ដែលជាមោទនភាពរបស់ខេត្ត ហើយត្រូវបានខេត្តអភិរក្សយ៉ាងយកចិត្តទុកដាក់។

រតនសម្បត្តិជាតិនៅខេត្ត Hung Yen
18/11/2022

អ្នកនិពន្ធ Le Luu - ស្មេរពិសេសនៃអក្សរសិល្ប៍វៀតណាម

(VOVWORLD) - អក្សរសិល្ប៍វៀតណាមទើបតែបាត់បង់ដើមឈើដ៏ធំ គឺអ្នកនិពន្ធ Le Luu។ កាលនៅរស់ សហការីរបស់លោកបានហៅលោកថា ជាអ្នកនិពន្ធយោធា អ្នកនិពន្ធប្រជាជន ហើយបានចាត់ទុកលោកថាជាដើមឈើដ៏ធំ ដែលផ្តល់ម្លប់ដល់អក្សរសិល្ប៍វៀតណាមក្នុងអំឡុងចុងសតវត្សទី ២០ និងដើមសតវត្សទី ២១។ លោកត្រូវបានចាត់ទុកថាជា ស្មេរ តួអង្គពិសេសនៃអក្សរសិល្ប៍វៀតណាម ពីព្រោះកន្លែងណាមួយនៅក្នុងស្នាដៃនីមួយៗរបស់ អ្នកនិពន្ធ Le Luu, អ្នកអាននឹងមើលឃើញពីជីវិតពេលឡើងពេលចុះផ្ទាល់ខ្លួនរបស់លោក។ ជាមួយនឹងតថៈភាពនោះ ស្នាដៃរបស់អ្នកនិពន្ធ Le Luu បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនៅក្នុងដួងចិត្តមិត្តអ្នកអាន។

អ្នកនិពន្ធ Le Luu - ស្មេរពិសេសនៃអក្សរសិល្ប៍វៀតណាម
12/11/2022

ថែរក្សាចង្វាក់ចម្រៀងប្រជាប្រិយ Cheo - សិល្បៈប្រពៃណីដែលបង្កប់ដោយអត្តសញ្ញាណជនជាតិ

(VOVWORLD) - មហោស្រពចម្រៀងប្រជាប្រិយ Cheo ឆ្នាំ ២០២២ ទើបនឹងបញ្ចប់នៅទីក្រុង Ha Nam បន្ទាប់ពីដំណើរការសកម្មភាពយ៉ាងផុសផុលអស់រយៈពេល ១៤ ថ្ងៃ។ រឿងសម្តែង Cheoដែលចូលរួមក្នុងមហោស្រពទាំង ២៧ ឈុតនោះ គឺជាបទច្រៀងចំនួន ២៧ បទ ដែលនិយាយអំពីសច្ចៈ លក្ខណៈប្រណិត និងវិចិត្រនៃភូមិចម្រៀង Cheo។ តាមរយៈមហោស្រព សិល្បៈ ចម្រៀង Cheo ត្រូវបានលើកឡើងដល់កម្រិតនៃតម្លៃជីវិតពិត និងសតិអារម្មណ៍ស៊ីជម្រៅ។ តាមរយៈមហោស្រព សិល្បៈ Cheo បានជ្រាបចូលយ៉ាងជ្រៅទៅក្នុងជីវភាពវប្បធម៌និងស្មារតី ហើយក្លាយជាសិល្បៈប្រពៃណីដ៏សាមញ្ញមួយ ដែលបង្កប់ដោយអត្តសញ្ញាណជាតិវៀតណាម។

ថែរក្សាចង្វាក់ចម្រៀងប្រជាប្រិយ Cheo - សិល្បៈប្រពៃណីដែលបង្កប់ដោយអត្តសញ្ញាណជនជាតិ
05/11/2022

ហាណូយជំរុញការអភិវឌ្ឍឧស្សាហកម្មវប្បធម៌

(VOVWORLD) - ឆ្នាំ ២០២២ ទីក្រុងហាណូយគឺជាតំបន់ដំបូងគេក្នុងប្រទេស ដែលបានផ្សាយចេញសេចក្តីសម្រេចចិត្តតាមប្រធានបទ ស្តីពីការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ដោយកំណត់គោលដៅអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយនៃឧស្សាហកម្មវប្បធម៌របស់រដ្ឋធានីទាំងទ្រង់ទ្រាយ និងគុណភាពផលិតផល សេវាកម្ម និងទីផ្សារ ដើម្បីនាំឧស្សាហកម្មវប្បធម៌ទៅជាវិស័យសេដ្ឋកិច្ចសំខាន់នៃរដ្ឋធានី។ ទីក្រុងបាននឹងកំពុងព្យាយាមបំប្លែងកម្លាំង "ទន់" នៃវប្បធម៌ទៅជាប្រភពធនធានដើម្បីលើកកម្ពស់ការអភិវឌ្ឍរដ្ឋធានីប្រកបដោយចីរភាព។

ហាណូយជំរុញការអភិវឌ្ឍឧស្សាហកម្មវប្បធម៌
29/10/2022

ខេត្ត Lai Chau អភិរក្សអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិដែលផ្សាភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

(VOVWORLD) - មិនត្រឹមតែមានទេសភាពធម្មជាតិដ៏ធំសម្បើមប៉ុណ្ណោះទេ ខេត្ត Lai Chau ក៏មានវប្បធម៌ចម្រុះនៃជនជាតិចំនួន ២០ ផងដែរ។ ដោយលើកតម្កើងសក្ដានុពលរបស់ខ្លួនដែលជាតំបន់ដីនៃវប្បធម៌ដ៏សម្បូរបែប ខេត្ត Lai Chau បានផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការអភិរក្សអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិ ជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ខេត្ត Lai Chau អភិរក្សអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិដែលផ្សាភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍
23/10/2022

“ទម្លាប់បុរមបុរាណ” - បង្កើតកន្លែងប្រណិតនៅក្នុងផ្ទះ នៃទឹកដីបរមរាជវាំង

(VOVWORLD) - សង្គមបច្ចប្បន្នមានការផ្លាស់ប្តូរយ៉ាងខ្លាំង ហើយហាណូយសព្វថ្ងៃនេះក៏មានការផ្លាស់ប្តូរជាច្រើនផងដែរ បើធៀបនឹងទីក្រុងហាណូយកាលពីអតីតកាល ពីស្ថាបត្យកម្ម ផ្លូវថ្នល់ ទៅដល់ទំហំផ្ទៃដី...។ នេះជាក្រិត្យក្រមនៃការអភិវឌ្ឍ។ ដើម្បីចិញ្ចឹមសេចក្តីស្នេហារបស់ប្រជាជនចំពោះទីក្រុងហាណូយ ជួយមនុស្សម្នាមានការចងចាំល្អអំពីទីក្រុងហាណូយបុរាណកាល ការតាំងពិព័រណ៌ “ផ្នត់ផ្ទះ” កំពុងប្រព្រឹត្តទៅនៅសារមន្ទីរហាណូយ ដែលបានបង្ហាញឡើងវិញនូវភូមិបុរាណ ដោយមានផ្លូវចូលកោងបត់បែន នាំអ្នកទស្សនាទៅដល់ប្រធានបទនីមួយៗដូចជា ៖ ផ្ទះវីឡា បន្ទប់ទទួលភ្ញៀវ បន្ទប់សក្ការៈ សំលៀកបំពាក់... ដែលត្រូវបានតុបតែងតាមរចនាបថបុរមបុរាណរបស់ប្រជាជនហាណូយក្នុងសតវត្សទី ១៩។

“ទម្លាប់បុរមបុរាណ” - បង្កើតកន្លែងប្រណិតនៅក្នុងផ្ទះ នៃទឹកដីបរមរាជវាំង
01/10/2022

អភិរក្សនិងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ពិភពលោក-បរមរាជវាំងថាំងឡុង

(VOVWORLD) -បេតិកភណ្ឌវប្បធម៌ពិភពលោក បរមរាជវាំងថាំងឡុង គឺជាប្រព័ន្ធកេរដំណែលវប្បធម៌ ប្រវត្តិសាស្ត្រពិសេស ត្រូវបានផ្សារភ្ជាប់ជាមួយនឹងព្រះរាជវាំងថាំងឡុង- - ហាណូយ។ សំណង់ស្ថាបត្យកម្មដ៏ធំសម្បើមនេះត្រូវបាន សាងសង់ក្នុងសម័យប្រវត្តិសាស្ត្រជាច្រើន ហើយជាកេរដំណែលដ៏សំខាន់បំផុតនៅក្នុងប្រព័ន្ធកេរដំណែលទាំងមូលនៅវៀតណាម។ ដូច្នេះហើយ ការងារអភិរក្ស និងលើកតម្កើងតម្លៃបរមរាជវាំងថាំងឡុង យ៉ាងម៉េចដើម្បីសក្តិសម នឹងលើកកម្ពស់បេតិកភណ្ឌ តែងតែត្រូវបានអាជ្ញាធរទីក្រុងហាណូយ អ្នកវិទ្យាសាស្ត្រ និងស្ថាប័នពាក់ព័ន្ធ ផ្តោតការយកចិត្តទុកដាក់។

អភិរក្សនិងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ពិភពលោក-បរមរាជវាំងថាំងឡុង
03/09/2022

“ផ្កាស្បៃរឿងខៀវ” - រាត្រីកំណាព្យ - តន្ត្រី - ល្ខោនពិសេសជាមួយនឹងកត្តាថ្មីច្រើន

(VOVWORLD) - អ្នកនិពន្ធរឿង Luu Quang Vu និងភរិយារបស់លោក កវី Xuan Quynh ត្រូវបានសិល្បករ និងសាធារណជនវៀតណាមស្រឡាញ់រាប់អានចំពោះទេពកោសល្យ ទាក់ទងនឹងស្នាដៃដែលអ្នកទាំងពីរបានបន្សល់ទុកមក។ ឆ្នាំនេះក្នុងឱកាសខួបលើកទី ៨០ នៃទិវាកំណើតរបស់កវីស្រី Xuan Quynh (៦ តុលា ១៩៤២ - ៦ តុលា ២០២២) កម្មវិធីសិល្បៈ “ផ្កាស្បៃរឿងខៀវ” - រាត្រីកំណាព្យ - តន្ត្រី - ល្ខោនពិសេសជាមួយនឹងកត្តាថ្មីច្រើនត្រូវបានសិល្បៈករល្បីឈ្មោះសម្តែងឡើង។ កម្មវិធីត្រូវបានសង្ឃឹមថា នឹងនាំមកជូនសាធារណជននូវទស្សនៈថ្មីៗអំពីជីវិត និងអាជីពរបស់កវីដ៏មានទេពកោសល្យម្នាក់នេះ។

“ផ្កាស្បៃរឿងខៀវ”  - រាត្រីកំណាព្យ - តន្ត្រី - ល្ខោនពិសេសជាមួយនឹងកត្តាថ្មីច្រើន
11/08/2022

មហោស្រព “បទសកវាទ៍តភ្ជាប់ទន្លេ” ដើម្បីផ្សព្វផ្សាយចម្រៀងប្រជាប្រិយគ្រប់ប្រភេទរបស់វៀតណាមភូមិភាគកណ្តាល

(VOVWORLD) - មហោស្រព “បទសកវាទ៍តភ្ជាប់ទន្លេ” នៅតំបន់ភាគកណ្តាលប៉ែកខាងជើង ឆ្នាំ ២០២២ ទើបនឹងបានប្រព្រឹត្តទៅនៅខេត្ត Thua Thien - Hue។ នេះជាព្រឹត្តិការណ៍វប្បធម៌ពិសេសក្នុងក្របខ័ណ្ឌនៃពិធីបុណ្យសរទរដូវ - Festival Hue ឆ្នាំ ២០២២ រួមចំណែកក្នុងការអភិរក្ស និងផ្សព្វផ្សាយបទចម្រៀងប្រជាប្រិយរបស់វៀតណាមភូមិភាគកណ្តាល។

មហោស្រព “បទសកវាទ៍តភ្ជាប់ទន្លេ” ដើម្បីផ្សព្វផ្សាយចម្រៀងប្រជាប្រិយគ្រប់ប្រភេទរបស់វៀតណាមភូមិភាគកណ្តាល