វប្បធម៍វៀតណាម

21/08/2021

នាយឧត្តមសេនីយ៍ Vo Nguyen Giap តាមរយៈកែវថតរបស់ជាងថតរូប Tran Hong

(VOVWORLD) - “ការស្វែងរកភាពស្រស់ស្អាតនៃជីវភាពប្រចាំថ្ងៃតាម រយៈអត្ថបដិរូបនាយឧត្តមសេនីយ៍របស់ប្រជាជន” គឺជាហេតុផលដែលអស់រយៈពេលជាង ២០ ឆ្នាំកន្លងមកហើយដែលអ្នកកាសែត វរសេនីយ៍ ឯក Tran Hong អតីតអ្នកយកព័ត៌មានកាសែតកងទ័ពប្រជាជន បានដើរតាមនាយឧត្តមសេនីយ៍ Vo Nguyen Giap ដើម្បីថតរូប។ ដោយក្តីស្រឡាញ់ដ៏ថ្លៃថ្លារបស់ខ្លួន និងតាមរយៈកែវថតកាមេរ៉ា របស់ខ្លួនលោកវរសេនីយ៍ឯក Tran Hong បានផ្តិតយកនូវទេសកាលដ៏ស្រស់ស្អាតបំផុត សាមញ្ញបំផុតនិងគួរឱ្យគោរពបំផុតរបស់នាយឧត្តមសេនីយ៍។

នាយឧត្តមសេនីយ៍ Vo Nguyen Giap តាមរយៈកែវថតរបស់ជាងថតរូប Tran Hong
14/08/2021

ទស្សនាទឹកដីដូនតាដើម្បីស្តាប់ចង្វាក់ភ្លេងចម្រៀងបុរាណ Xoan

(VOVWORLD) - ខេត្ត Phu Tho មានក្រុមចម្រៀង Xoan បុរាណចំនួន ៤ ក្រុម ប៉ុន្តែឃុំ Minh Duc តែមួយប៉ុណ្ណោះមានទៅដល់ ៣ ក្រុម គឺក្រុម Phu Duc, Xoan Thet និង Kim Dai។ អាស្រម Mai Len នៅភូមិ Phu Duc ឃុំ Kim Duc ជាប្រភពដើមនៃចម្រៀង Xoan។ ឆ្លងកាត់ពេលឡើងពេលចុះនៃប្រវត្តិសាស្រ្ត អ្នកភូមិ Phu Duc នៅតែរក្សាអភិរក្សនិងលើកតម្កើងការច្រៀងចម្រៀង Xoan ដែលជាបេតិកភ័ណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

ទស្សនាទឹកដីដូនតាដើម្បីស្តាប់ចង្វាក់ភ្លេងចម្រៀងបុរាណ Xoan
07/08/2021

តម្លៃមនុស្សសាស្ត្ររបស់សំបុត្រនាសម័យសង្គ្រាម

(VOVWORLD) - សំបុត្រដែលសរសេរយ៉ាងប្រញាប់ប្រញាល់នៅលើ ក្រដាស pelure គឺជារូបភាពនៃគ្រួសារវៀតណាមរាប់លានគ្រួសារ ក្នុងកំឡុងពេលតស៊ូជាច្រើនឆ្នាំដើម្បីបង្រួបបង្រួមប្រទេសជាតិ ការពារឯករាជ្យនិងសេរីភាពរបស់ប្រជាជាតិ។ តាមរយៈសន្លឹកសំបុត្រទាំងនេះ គោលគំនិត អារម្មណ៍និងឧត្តមគតិបដិវត្តន៍របស់កងទ័ពនិងប្រជា ជនត្រូវបានបង្ហាញតាមរយៈពាក្យពេជន៍សាមញ្ញ ស្មោះត្រង់ ដែលពោរពេញដោយមនោសញ្ចេតនា គឺបង្កប់នូវឆន្ទៈប្រយុទ្ធយ៉ាងខ្លាំងក្លារបស់យុទ្ធជននៅខ្សែប្រុទ្ធជួរមុខផងដែរ។ សំបុត្រនាសម័យសង្គ្រាមទាំងនោះ នាំមកនូវអារម្មណ៍ពិសេសនៅក្នុងថ្ងៃនៃខែកក្កដានេះ នៅពេលដែល ប្រទេសជាតិទាំងមូលកំពុងឆ្ពោះទៅតបស្នងសង់គុណអ្នកដែលមានគុណូបការៈចំពោះបដិវត្តន៍។

តម្លៃមនុស្សសាស្ត្ររបស់សំបុត្រនាសម័យសង្គ្រាម
31/07/2021

Creative Gara - រោងជាងឈើពិសេសរបស់កុមារសម្រាប់ការច្នៃប្រឌិត

(VOVWORLD) - ត្រូវបានគេវាយតម្លៃថាជាគំរូនៃការអប់រំពិសេស ដែលនៅទីនេះកុមារទទួលបានការបណ្តុះបណ្តាល និងអភិវឌ្ឍន៏ការគិតប្រកបដោយភាពច្នៃប្រឌិតនិងបំពេញបន្ថែមបុគ្គលិកលក្ខណៈជាច្រើនទៀត, Creative Gara កំពុងក្លាយទៅជាទីមកដល់ដែលទទួលបានការនិយមចូលចិត្តពីប្អូនៗ កុមាររដ្ឋធានីនិងការគាំទ្រពីអាណាព្យាបាល។

Creative Gara - រោងជាងឈើពិសេសរបស់កុមារសម្រាប់ការច្នៃប្រឌិត
24/07/2021

កាលប្បវត្តិរបស់ទូរទស្សន៍វៀតណាម - ឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃអំពីវៀតណាមនៅសម័យហូជីមិញ

(VOVWORLD) - វៀតណាមយុគ្គសម័យហូជីមិញ - កាលប្បវត្តិទូរទស្សន៍ គឺជាខ្សែភាពយន្តឯកសារដែលត្រូវបានលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រគល់ភារកិច្ចឲ្យការសែតប្រជាជនជាអ្នកដឹកនាំ។ នេះគឺជាខ្សែភាពយន្តឯកសារដ៏ធំសម្បើមមួយដែលត្រូវបានវិនិយោគទាំងខ្លឹមសារនិងទ្រង់ទ្រាយ។ ភាគទាំង ៩០ បានបញ្ជាក់ច្បាស់អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក៏ដូចជាព្រឹត្តិការណ៍ការឡើងចុះនៃប្រទេសជាតិ ដោយឆ្លុះបញ្ចាំងពីភាពស្មោះត្រង់ ការកោតសរសើរចំពោះប្រវត្តិសាស្រ្ត បន្ទាប់ពីរយៈពេលដ៏ច្រើនសន្ធឹកសន្ធាប់ សក្តិសមជាកាលប្បវត្តិប្រវត្តិសាស្ត្រក្នុងយុគ្គសម័យហូជីមិញ។

កាលប្បវត្តិរបស់ទូរទស្សន៍វៀតណាម - ឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃអំពីវៀតណាមនៅសម័យហូជីមិញ
10/07/2021

នាំមកនូវសំឡេងរបស់ក្រុមជនជាតិ Tay - Nung ផ្សាយលើវិទ្យុជាតិ

(VOVWORLD) - បន្ទាប់ពីរយៈពេលជាង ១ ឆ្នាំ ដែលបានចាក់ផ្សាយ លើរលកវិទ្យុជាតិ កម្មវិធីផ្សាយសំឡេងជាភាសាជនជាតិ Tay និង Nung បានទាក់ទាញប្រជាប្រិយភាពពីសហគមន៍ជនជាតិភាគតិច Tay - Nung នៅទូទាំងប្រទេស។ នេះគឺជាការផ្សាយជាភាសាជនជាតិភាគតិចទី ១៣ ដែលបានចាក់ផ្សាយលើរលកវិទ្យុសំឡេងវៀតណាមរហូតមកដល់ពេលនេះ។

នាំមកនូវសំឡេងរបស់ក្រុមជនជាតិ Tay - Nung ផ្សាយលើវិទ្យុជាតិ
26/06/2021

វិស័យវប្បធម៌សិល្បៈវៀតណាមលើកកម្ពស់ការប្រើប្រាស់ឌីជីថលក្នុងបរិបទបច្ចេកវិទ្យា ៤.០

(VOVWORLD) - ការធ្វើឌីជីថលនៃសកម្មភាពវប្បធម៌និងសិល្បៈ នៅក្នុងបណ្ណាល័យ សារមន្ទីរ បេតិកភណ្ឌនិងសិល្បៈសម្តែង គឺជាទំនោអភិវឌ្ឍន៍របស់វិស័យវប្បធម៌។ តាមរយៈបច្ចេកវិទ្យាឌីជីថល សកម្មភាពវប្បធម៌និងសិល្បៈត្រូវបានផ្សព្វ ផ្សាយជាបន្តបន្ទាប់ ដល់សាធារណជនដោយផ្អែកលើមូលដ្ឋានគ្រឹះនេះ។

វិស័យវប្បធម៌សិល្បៈវៀតណាមលើកកម្ពស់ការប្រើប្រាស់ឌីជីថលក្នុងបរិបទបច្ចេកវិទ្យា ៤.០
12/06/2021

សញ្ញាវិជ្ជមានពីប្រតិបត្តិការរបស់ផ្សារពាណិជ្ជកម្មអេឡិចត្រូនិក Book365.vn

(VOVWORLD) - “ពិព័រណ៍សៀវភៅជាតិតាមប្រព័ន្ធ អនឡាញអបអរសាទរទិវាសៀវភៅវៀតណាមលើកទី ៨” ដែលបានប្រព្រឹត្តិទៅលើគេហទំព័រ ផ្សារសៀវភៅអេឡិចត្រូ និក Book365.vn បានបញ្ចប់នាពេលថ្មីៗនេះ។ ជោគជ័យរបស់ផ្សារសៀវភៅអេឡិចត្រូនិក 365.vn គឺជាការបោះជំហានដ៏សំខាន់មួយ ដើម្បីនាំវប្បធម៌អានក៏ដូចជាសកម្មភាពបោះពុម្ភផ្សាយជ្រាបចូលក្នុងនិន្នាការ នៃការផ្លាស់ប្តូរឌីជីថលនិងប្រើប្រាស់បច្ចេកវិទ្យា។

សញ្ញាវិជ្ជមានពីប្រតិបត្តិការរបស់ផ្សារពាណិជ្ជកម្មអេឡិចត្រូនិក Book365.vn
05/06/2021

ទស្សនាខេត្ត Quang Ninh ដើម្បីស្តាប់ចង្វាក់ Xinh Ca

(VOVWORLD) - Cao Lan គឺជាក្រុមជនជាតិមួយក្នុងចំណោមក្រុមជនជាតិ San Chay (រួមទាំងជនជាតិ Cao Lan និងជនជាតិ San Chi) ដែលរស់នៅតាមខេត្តជាច្រើនដូចជា Yen Bai, Tuyen Quang, Phu Tho, Thai Nguyen, Bac Giang, Cao Bang, Lang Son និង Quang Ninh។ ដោយមានប្រជាជនប្រមាណ ៥០០ នាក់ ជនជាតិ Cao Lan នៅស្រុក Ba Che ខេត្ត Quang Ninh នៅតែរក្សាបាននូវតម្លៃវប្បធម៌ប្រពៃណីពិសេសជាច្រើន ដែលក្នុងនោះលេចធ្លោបំផុតគឺ Xing ca ដែលជាការច្រៀងផ្តោះផ្តងគ្នារវាងបុរសនិងនារី។

ទស្សនាខេត្ត Quang Ninh ដើម្បីស្តាប់ចង្វាក់ Xinh Ca
27/05/2021

វិស័យថតរូបរបស់វៀតណាមគូសសញ្ញាសម្គាល់នៅឯការប្រកួតប្រជែងរូបថតអន្តរជាតិ

(VOVWORLD) - វិស័យថតរូបរបស់វៀតណាមនាពេលកន្លងមកទទួលបានការចម្រើនរុងរឿង ជាមួយនឹងស្នាដៃជាច្រើនដែលទទួលបានរង្វាន់ខ្ពស់ ក្នុងការប្រកួតអន្តរជាតិ។ ថ្វីត្បិតដូច្នេះក៏ដោយ តម្រូវ ការទស្សនាសិល្បៈកំពុងតែមានលក្ខណៈកាន់តែតឹងរឹងជាងមុន ហើយស្នាដៃរបស់វិចិត្រករវៀតណាមត្រូវប្រមូលផ្តុំកត្តាជាច្រើន ដើម្បីអាចអះអាងគោលជំហររបស់ខ្លួននៅបណ្តាឆាកប្រឡងធំៗលើពិភពលោក។

វិស័យថតរូបរបស់វៀតណាមគូសសញ្ញាសម្គាល់នៅឯការប្រកួតប្រជែងរូបថតអន្តរជាតិ