វប្បធម៍វៀតណាម

05/09/2020

អត្ថបទបោះពុម្ពផ្សាយស្តីពីលោកប្រធានហូជីមិញនិងទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី ២ កញ្ញា

(VOVWORLD) - អបអរសាទរខួបលើកទី ៧៥ នៃបដិវត្តខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២០) និងទិវាបុណ្យជាតិនៃសាធា រណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២០) នាពេលថ្មីៗនេះ គ្រឹះស្ថានបោះពុម្ពផ្សាយ បានចេញផ្សាយអត្ថបទបោះ ពុម្ពផ្សាយជាច្រើន ស្តីពីលោកប្រធានហូជីមិញ បដិវត្តខែសីហា និងទិវាបុណ្យជាតិ។ អត្ថបទទាំងអស់នេះ សុទ្ធតែជាឯកសារដ៏មានតម្លៃអំពីប្រវត្តិសាស្ត្រ មានតម្លៃទ្រឹស្តី និងមានតម្លៃអនុវត្តជាក់ស្តែង ហើយបំផុសឡើងសេចក្តីស្នេហាជាតិនិងមោទនភាពជាតិក្នុងប្រជា ជនវៀតណាមគ្រប់រូប។

អត្ថបទបោះពុម្ពផ្សាយស្តីពីលោកប្រធានហូជីមិញនិងទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី ២ កញ្ញា
28/08/2020

ថែរក្សានិងអភិរក្សសិប្បកម្មស្មូនរូបសំណាក់ពីដីបែបប្រពៃណី

(VOVWORLD) - និយាយដល់មុខរបរសូនរូបសំណាក់ដីគឺត្រូវនិយាយដល់ភូមិ Dong Khe ឃុំ Song Ho ស្រុក Thuan Thanh ខេត្ត Bac Ninh ពីព្រោះ នេះជាកន្លែងប្រកបមុខរបរសូនរូបសំណាក់ដីដ៏ល្បីឈ្មោះនៅទូទាំងប្រទេស។ កាលពីមុននេះ ប្រជាជននៅភូមិ Dong Khe សុទ្ធតែប្រកបមុខរបរសូនរូបសំណាក់ដី ប៉ុន្តែបច្ចុប្បន្ននេះ មានតែគ្រួសារសិប្បករឈ្មោះ Phung Van Giap តែប៉ុណ្ណោះ ដែលបានផ្សាភ្ជាប់នឹងមុខរបរនេះតែប៉ុណ្ណោះ។

ថែរក្សានិងអភិរក្សសិប្បកម្មស្មូនរូបសំណាក់ពីដីបែបប្រពៃណី
22/08/2020

ការតាំងពិព័រណ៍ស្ថាបត្យកម្មភូមិប្រពៃណីរបស់វៀតណាម

(VOVWORLD) - ការតាំងពិព័រណ៍ស្ថាបត្យកម្មភូមិប្រពៃណីរបស់វៀតណាម ដោយវិទ្យាស្ថានអភិរក្សបេតិកភ័ណ្ឌរៀបចំឡើង ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២០ នៅទីក្រុងហាណូយក្នុងគោលបំណងផ្សព្វផ្សាយនិងលើកកម្ពស់តម្លៃស្នូលនៃស្ថាបត្យកម្មភូមិប្រពៃណីរបស់វៀតណាម។ នៅឯពិព័រណ៌នេះ វិទ្យាស្ថានអភិរក្សបេតិកភ័ណ្ឌបានណែនាំនូវភូមិគំរូចំនួន ៦ ស្ថិតនៅភាគខាងជើងនិងភាគកណ្តាលនៃប្រទេសវៀតណាម រួមមាន៖ ភូមិ Cu Da (នៃទីក្រុងហាណូយ) ភូមិ Tho Ha (នៅខេត្ត Bac Ninh) ភូមិ Nom នៅខេត្ត Hung Yen ភូមិ Hanh Thien នៅខេត្ត Nam Dinh និងភូមិ An Truyen, Phuoc Tich នៅទីក្រុង Hue។

ការតាំងពិព័រណ៍ស្ថាបត្យកម្មភូមិប្រពៃណីរបស់វៀតណាម
14/08/2020

ការរចនាប្លង់បង្គោលគីឡូម៉ែត្រលេខសូន្យ - និមិត្តសញ្ញាវប្បធម៌នៃរដ្ឋធានីហាណូយ

(VOVWORLD) - សមាគមវិចិត្រសិល្បៈវៀតណាម ទស្សនាវដ្តីស្ថាបត្យកម្ម (នៃសមាគមស្ថាបត្យករវៀតណាម) និងគណៈកម្មាធិ ការប្រជាជនខ័ណ្ឌ Hoan Kiem (នៃទីក្រុងហាណូយ) នាពេលថ្មីៗនេះ បានរៀបចំការប្រឡងរចនាប្លង់បង្គោលគីឡូម៉ែត្រលេខសូន្យ។ តាម រយៈការប្រឡងនេះ គណៈចាត់តាំងមានបំណង សាងសង់បង្គោលគីឡូម៉ែត្រលេខសូន្យឲ្យក្លាយជានិមិត្តរូបវប្បធម៌នៃរដ្ឋធានីហាណូយ និងជាគោលដៅគួរឲ្យទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរពេលមកលេងកម្សាន្តបឹង Hoan Kiem នៃទីក្រុងហាណូយម្តងៗ។

ការរចនាប្លង់បង្គោលគីឡូម៉ែត្រលេខសូន្យ - និមិត្តសញ្ញាវប្បធម៌នៃរដ្ឋធានីហាណូយ
12/08/2020

ចម្រៀង tru នៅលើទឹកដី Hung Yen

(VOVWORLD) - ដើម្បីកសាងឡើងវិញនូវសិល្បៈច្រៀង tru និងការច្រៀងឆ្លើយឆ្លង ដែលធ្លាប់ទែសាបសូន្យបន្តិចម្តងៗលើទឹកដី Hung Yen ជាទីកន្លែងកំណើតនៃសិល្បៈដ៏វិសេសវិសាលនេះ អាជ្ញាធរមូលដ្ឋាននិងសហគមន៍ប្រជាជន Hung Yen កំពុងអនុវត្តន៍នូវវិធានការជាច្រើន ដើម្បីធ្វើឲ្យច្រៀង tru និងច្រៀងឆ្លើយឆ្លង ក្លាយជាសកម្មភាពវប្បធម៌អត្តសញ្ញាណនិងគួរឲ្យទាក់ទាញរបស់តំបន់ដីនេះ។

ចម្រៀង tru នៅលើទឹកដី Hung Yen
08/08/2020

គំនូរលើជញ្ជាំងរីកសាយភាយភាពស្រស់ស្អាត

(VOVWORLD) - នាពេលថ្មីៗនេះ នៅលើជញ្ជាំងចាស់ ដុសផ្សិតតាមដងផ្លូវមួយចំនួនក្នុងខ័ណ្ឌThu Duc នៃទីក្រុងហូជីមិញ ត្រូវបានតុបតែងដោយរូបភាពរស់រវើកនិងទាក់ទាញភ្នែកណាស់។ នោះជាលទ្ធផលនៃការច្នៃប្រឌិត ការខិតខំប្រឹងប្រែងរបស់អតីតយុទ្ធជនដើម្បីអបអរសាទរមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ហើយថែមទាំងចូលរួមចំណែកក្នុងការផ្សព្វផ្សាយនូវសារអប់រំប្រជាជនអនុវត្តរបៀបរស់នៅបែបស៊ីវិល័យនិងទំនើបផងដែរ។

គំនូរលើជញ្ជាំងរីកសាយភាយភាពស្រស់ស្អាត
17/07/2020

កម្មវិធីសិល្បៈ “ខ្សែសំឡេងនៃក្តីសង្ឃឹម”

(VOVWORLD) - គណៈកម្មការគ្រប់គ្រងវិថីបុរាណនៃទីក្រុងហាណូយ បានសហការជាមួយក្លឹបសាលាភូមិវៀត បានរៀបចំកម្មវិធីសិល្បៈ “ខ្សែសំឡេងនៃក្តីសង្ឃឹម” នៅមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌វិថីបុរាណហាណូយ (លេខ ៥០ នៃផ្លូវ Dao Duy Tu ខ័ណ្ឌ Hoan Kiem នៃរដ្ឋធានីហាណូយ)។ ចូលរួមក្នុងកម្មវិធីសិល្បៈនេះ គឺសិល្បករនៃក្រុមតន្ត្រីនៃក្តីសង្ឈឹម (ក្រុមតន្ត្រី Hy vong)។

កម្មវិធីសិល្បៈ “ខ្សែសំឡេងនៃក្តីសង្ឃឹម”
03/07/2020

ការអនុវត្តជំនឿគោរពបូជា Mau Tam phu (ព្រះម៉ែបីអង្គ) -បេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រជាជនវៀតណាម

(VOVWORLD) - ទំនៀមទម្លាប់អនុវត្តន៍ជំនឿគោរពបូជា Mau Tam phu (ព្រះ ម៉ែបីអង្គ) របស់ប្រជាជនវៀតណាមគឺជាបេតិកភណ្ឌវប្បធម៌អរូបី ទី ១១ របស់ វៀតណាម ដែលត្រូវបានអង្គការ UNESCO ចុះបញ្ជីនៅឆ្នាំ ២០១៦។ បេតិកភ័ណ្ឌនេះមានវិសាលភាពធំជាងគេ ក្នុងចំណោមបណ្តាបេតិកភណ្ឌដែលត្រូវបានទទួលស្គាល់របស់វៀតណាម ហើយបានគ្របដណ្តប់ ២១ ខេត្ត /ក្រុង ពីភូមិភាគខាងជើងដល់ភូមិភាគខាងត្បូង។

ការអនុវត្តជំនឿគោរពបូជា Mau Tam phu (ព្រះម៉ែបីអង្គ) -បេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រជាជនវៀតណាម
27/06/2020

វិចិត្រករ Vu Thai Binh ជាមួយនឹងចំណង់ចំណូលចិត្តនឹងក្រដាស do

(VOVWORLD) - នៅក្នុងវិស័យវិចិត្រសិល្បៈ ក្រដាស do ជាវត្ថុធាតុដើមដែលបង្កើតឡើងនូវគំនូរប្រជាប្រិយចំនួនពីរប្រភេទដ៏ល្បីឈ្មោះរបស់វៀតណាម នោះគឺគំនូរ Hang Trong និងគំនូរ Dong Ho។ ការគូរលើក្រដាស do ទាមទារឲ្យមានបច្ចេកទេសខ្ពស់ ដែលមិនមែនថា វិចិត្រករណាក៏អាចគូរបានឡើយ។ វិចិត្រករ Vu Thai Binh បានខិតខំប្រឹងប្រែងស្រាវជ្រាវនិងទទួលបានជោគជ័យលើវត្ថុធាតុដើមប្រពៃណីដោយរួមបញ្ចូលជាមួយវិចិត្រសិល្បៈសម័យកាល។

វិចិត្រករ Vu Thai Binh ជាមួយនឹងចំណង់ចំណូលចិត្តនឹងក្រដាស do
19/06/2020

ប្រជាជនហាណូយតភ្ជាប់អតីតកាលនិងបច្ចុប្បន្នតាមរយៈការពិសារទឹកតែអប់ផ្កាឈូក

(VOVWORLD) - សម្រាប់អ្នកដែលមានចំណង់ចំណូលចិត្តចំពោះតែ ការពិសារទឹកតែមិនមែនគ្រាន់តែជាភេសជ្ជៈធម្មតាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណង់ចំណូលចិត្តដើម្បីនាំមកភាពស្រស់ស្រាយក្នុងអារម្មណ៍ទៀតផង។ ប្រជាជនវៀតណាមមានតែជាច្រើនប្រភេទដែលមានរសជាតិឈ្ងុយឆ្ងាញ់ ប៉ុន្តែប្រភេទតែដែលគេនិយមបំផុតដោយសារភាពបរិសុទ្ធ គឺតែអប់ផ្កាឈូកផងដែរ។ អស់រយៈពេលជាយូរណាស់មកហើយ សិល្បៈអប់តែដោយផ្កាឈូកបានក្លាយជាសម្រស់វប្បធម៌ជាមួយនឹងរសជាតិដ៏វិសេសវិសាលរបស់ទីក្រុងហាណូយ។

ប្រជាជនហាណូយតភ្ជាប់អតីតកាលនិងបច្ចុប្បន្នតាមរយៈការពិសារទឹកតែអប់ផ្កាឈូក